Huawei យកឈ្នះ Apple  គ្រងតំណែង​ស្មាតហ្វូនធំជាងគេបំផុតលំដាប់ពិភពលោកលេខ២

0
123
Huawei យកឈ្នះ Apple  គ្រងតំណែង​ស្មាតហ្វូនធំជាងគេបំផុតលំដាប់ពិភពលោកលេខ២
Huawei យកឈ្នះ Apple  គ្រងតំណែង​ស្មាតហ្វូនធំជាងគេបំផុតលំដាប់ពិភពលោកលេខ២

យោងតាមរបាយការណ៏ សិក្សាស្រាវជ្រាវចុងក្រោយបំផុត ពីក្រុមហ៊ុន Counterpoint’s Market Pulse កាលពីខែកក្កដា ២០១៧ បានបង្ហាញថា ក្រុមហ៊ុន Huawei បានវ៉ាដាច់ក្រុមហ៊ុន Apple ក្នុងការលក់ ទូរសព្ទទំនើបនៅទូទាំងពិភពលោកជាប់គ្នាសម្រាប់ខែមិថុនា និងខែកក្កដា ដោយគ្រងយកតំណែង ក្រុមហ៊ុនស្មាតហ្វូនធំជាងគេបំផុតលំដាប់ថ្នាក់ពិភពលោកលេខ២។ សម្រាប់ខែសីហា ការលក់ចេញរបស់ ក្រុមហ៊ុន Huawei ​នៅតែមានសន្ទុះឈានមុខគេគួរឲ្យកត់ សម្គាល់។

Huawei យកឈ្នះ Apple  គ្រងតំណែង​ស្មាតហ្វូនធំជាងគេបំផុតលំដាប់ពិភពលោកលេខ២
Huawei យកឈ្នះ Apple  គ្រងតំណែង​ស្មាតហ្វូនលំដាប់ពិភពលោកលេខ២

លោក Peter Richardson អ្នកស្រាវជ្រាវនៃ Counterpoint បានឲ្យដឹងថា “នេះគឺជាលើកដំបូងសម្រាប់ក្រុមហ៊ុន ស្មាតហ្វូនចិនដ៏ធំបំផុត Huawei មានវត្តមាននៅទូទាំងពិភពលោក លំដាប់ថ្នាក់លេខ២ ជំនួសApple។ ជាពិសេសគឺឆ្លុះបញ្ចាំងពីការ រីកចម្រើនយ៉ាងខ្លាំង របស់ ក្រុមហ៊ុន Huawei នៅក្នុង រយៈពេលបីទៅបួនឆ្នាំចុងក្រោយនេះ។វិសាលភាពទូទាំងពិភពលោក របស់ក្រុមហ៊ុន Huawei ដែលអាចសម្រេច ដោយសារការវិនិយោគរបស់ខ្លួន នៅក្នុងការស្រាវជ្រាវនិងការផលិត ផលិតផលមានគុណភាពខ្ពស់ តម្លៃសមរម្យ រួមគ្នាជាមួយ ការពង្រីកទីផ្សារនិងពង្រីកការលក់”។

កត្តាដែលត្រូវធ្វើអោយ Apple ធ្លាក់ដំណែង គឺដោយសារ មហាជនកំពុងរងចាំស្មាតហ្វូនស៊េរីថ្មី Iphone 8 ដែល នឹងគ្រោងចេញលក់ក្នុងពេលឆាប់ៗនេះ។ ប៉ុន្តែIPhone8 ដែលមហាជនកំពុងរងចាំ គឺអាច នឹងប្រឈមមុខ ជាមួយនឹង ស្មាតហ្វូនស៊េរីថ្មី របស់ Huawei គឺ Huawei Mate 10 បំពាក់ បន្ទះ ឈីបជំនាន់ចុងក្រោយ Kiri 970 ទ្រទ្រង់បច្ចេកវិទ្យា AI (បញ្ញាសិប្បនិម្មិត) និងមានលក្ខណៈ សម្បត្តិកំពូល។

គូរបញ្ជាក់ថា បាយការណ៍បណ្តោះអាសន្ន iPhoneប្រចាំឆ្នាំ ត្រូវ​បានចាត់ទុកថាធ្លាក់កូដ ខណៈ​ពេល​ដែល ស្មាតហ្វូនរបស់ Huawei កំពុងរីកចម្រើន។ ទោះបីជា ជួបឩបសគ្គ នៅក្នុងទីផ្សារ​អាស៊ី​ខាង​ត្បូង ឥណ្ឌា និង​អាមេរិក​ខាងជើង ដែលបានរារាំងសក្តានុពលរបស់ក្រុមហ៊ុន Huawei ក្នុង​រយៈពេល​ជិតពាក់​កណ្តាលអាយុ ដើម្បីយកតំណែងទី 2 ដែលស្ថិតនៅក្រោមក្រុមហ៊ុន Samsung យ៉ាងណា​ក៏ដោយ ក៏ទីបំផុតក្រុមហ៊ុន Huawei អាចធ្វើវាបានជោគជ័យ ដោយពឹងផ្អែកខ្លាំងលើ ទីផ្សារក្នុង​ស្រុក​របស់ខ្លួន (ប្រទេសចិន), ទីផ្សារអឺរ៉ុបអាមេរិចឡាទីន និង មជ្ឈឹមបូព៌ា៕

Comments

comments

LEAVE A REPLY

Please enter your comment!
Please enter your name here