ស្មាតហ្វូនស៊េរីថ្មី Huawei Y7 Pro 2018 ($189), Y9 2018 ($249) និង Nova 3e ($329) មកដល់ភ្លាម អស់ភ្លែត !

0
709

ភ្នំពេញ៖ ទីបំផុតស្មាតហ្វូនស៊េរីថ្មី ឆ្នាំ២០១៨ បីម៉ូដែល Huawei Y7 Pro 2018 ($189), Huawei Y9 2018 ($249) និង Huawei Nova 3e ($329) រ​បស់ក្រុមហ៊ុន Huawei បង្ហាញខ្លួន លើកដំបូង លើទីផ្សារកម្ពុជា និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជន រហូតដល់អស់ពីស្តុក កាលពីចុងសប្តាហ៏មុន។

“យើងទទួលបានការកក់ច្រើនលើសពីការរំពឹងទុក សម្រាប់ស្មាតហ្វូនស៊េរីថ្មី៣ម៉ូដែល Huawei Nova 3e (P20 lite), Huawei Y9 2018, និង Huawei Y7 Pro 2018 ហើយមកដល់ភ្លាម គឺថាអស់ភ្លែតតែម្តង។ សម្រាប់អតិថិជនដែលខកខាន អាចកក់បន្ថែមសម្រាប់ស្តុកទី២ឥឡូវនេះ Huawei nova 3e (P20 lite) តម្លៃ $329 ថែមកាសធំ ក្រវិលទម្រទូរសព្ទ ដងSelfie Stick ស៊ីម ស្មាត និងកញ្ចប់ធំម៉្មង 12 សប្តាហ៍, Huawei Y9 2018 តម្លៃ $249 ថែមកាសធំ ក្រវិលទម្រទូរសព្ទ, ដបទឹក ស៊ីមស្មាត និងកញ្ចប់ធំហ្មង 12 សប្តាហ៍ និង Huawei Y7 Pro តម្លៃ $189 ថែម Bluetooth Speaker ស៊ីមស្មាត និងកញ្ចប់ធំហ្មង 8 សប្តាហ៍” លោក Jeff Yang នាយកចែកចាយស្មាតហ្វូនប្រចាំប្រទេសកម្ពុជា បានគូសបញ្ជាក់ នៅក្នុងកម្មវិធី ដាក់លក់ស្មាតហ្វូនស៊េរីថ្មីទាំងបីម៉ូដែលប្រចាំឆ្នាំ ២០១៨។

អតិថិជន អាចកម្ម៉ង់ទុកមុន Huawei nova 3e (P20 lite) ($329), Huawei Y9 2018 ($ 249) និង Huawei Y7 Pro 2018 ($189) ដោយគ្រាន់តែ អញ្ជើញទៅកាន់ហាង​លក់ទូរសព្ទនានាជាពិសេសហាងដែលមាន បុគ្គលិកលក់រឺ ស្លាកយីហោ Huawei ទូទាំងប្រទេស ដែលនៅជិតលោកអ្នកជាងគេ។

Huawei nova 3e រឺ P20 lite ជាកំពូលស្មាតហ្វូន​ស៊េរីថ្មីឆ្នាំ ២០១៨ មានរូបរាងស្រស់ស្អាត ទាន់សម័យ ខ្យូតកប់។ ផ្នែកខាងក្រោយ ស្រោបដោយកញ្ចក់ចែងចាងឆើតឆាយថ្មី 2.5D គែមកោងស្រោបដោយលោហធាតុ ជាមួយនឹងបន្ទះឈីប Kirin 659 ប្រើប្រព័ន្ធប្រតិបត្តិការ Android 8 ជាមួយនឹង EMUI 8 មានរ៉េមទំហំ 4GB និងម៉េមូរីក្នុង ម៉ាស៊ីនទំហំ  64GB​, មានអេក្រង់ទំហំ 5.84 អ៊ីញ កម្រិតភាពច្បាស់ 2280×1080 ភិចសែល FHD+ បំពាក់ កាមេរ៉ាភ្លោះក្រោយ ទំហំ 16MP+2MP ទ្រទ្រង់នូវមុខងារ Bokeh (ព្រាលផ្ទៃខាងក្រោយ) និង កាមេរ៉ាមុខទំហំ 16 MP និង Aperture F2.0 មានមុខងារ Face Unlock​, Game Mode, Voice Assistant ប្រើប្រាស់ថាមពលថ្មទំហំ  3000mAh ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា fast charging។

ចំណែកឯស្មាតហ្វូន Huawei Y9 2018 វិញ គឺជាកំពូលស្មាតហ្វូនដែលផលិតតាមស្ដង់ដា និងស្របតាមតម្រូវការអ្នកប្រើប្រាស់ ជាពិសេសគុណភាពនៃការផលិត តួរខ្លួនស្រោបដោយលោហៈ អេក្រង់លាតដែលមានទំហំ 5.93” កម្រិត Aspect Ratio 18:9 និងកម្រិតបង្ហាញ Full HD+ FullView Display បំពាក់កាមេរ៉ាភ្លោះ ខាងមុខទំហំ 16MP+2MP និងខាងក្រោយទំហំ 13MP+2MP មានកម្លាំងថ្មធំ 4000mAh ប្រើបន្ទះឈីប Kirin 659 ប្រព័ន្ធAndroid 8.0 (Oreo)ចេញពីប្រអប់ស្រាប់ ជាមួយនឹង RAM 3GB និង ROM 32GB និងបន្ថែមមកនូវសេនស័រ ស្កេនម្រាមដៃលឿន ព្រមទាំងមុខងារដោះសោរ ដោយប្រើទម្រង់មុខ មានជើងទម្ររដាក់ស៊ីមបានពីរ និង Micro SD card ១ (256G) និង ច្ចេកវិទ្យា Screenshot ដោយប្រើម្រាមដៃបីអូសចុះក្រោម (Three Finger Screen Shoot)។

រីឯ Y7 Pro 2018 ក៏ឡូយដែរ វាមានរូបរាងស្រស់ស្អាត បំពាក់អេក្រង់លាតទំហំ 5.99” ដែលមាន កម្រិតបង្ហាញ HD+ FullView Display ប្រើន្ទះឈីប Snapdragon 450 មាន RAM 3GB និង ROM 32GB ថ្មទំហំ 3,000mAh ដំណើរការដោយ Android Oreo មានកាមេរ៉ាភ្លោះ ខាងក្រោយទំហំ 13MP+2MP កាមេរ៉ាមុខទំហំ 8MP ជាមួយនឹង Selfie Tonning Flash, AR lens រួមទាំងកម្មវិធី Multiple Photo Taking Mode, បំពាក់មុខងារដោះសោរ ដោយប្រើទម្រង់មុខ រហ័សទាន់ចិត្ត, មានជើងទម្ររដាក់ស៊ីមបានពីរ & Micro SD card ១ (256G) និង ច្ចេកវិទ្យា Screenshot ដោយប្រើម្រាមដៃបីអូសចុះក្រោម (Three Finger Screen Shoot)។មានវត្តមានក្នុងកម្មវិធី ដាក់លក់ស្មាតហ្វូនស៊េរីថ្មីទាំងបីម៉ូដែលប្រចាំឆ្នាំ ២០១៨ លោក កែវ ចន្ទ័ពន្លឺរស្មី តារា សម្តែង & ជាពិធីករ និង តារាបង្ហាញម៉ូត ភីយ៉ា​ វ៉េកា បានបង្ហាញនូវបទពិសោធន៍ផ្ទាល់ស្របគ្នាថា៖ “សិនមិនគួរឲ្យស្មាតហ្វូន Huawei Nova 3e, Y9 2018 នឹង Y7 Pro 2018 លក់ដាច់ដល់ម្លឹង! តែវាជាការពិត អតិថិជនជាច្រើន​បានមកជាវទូសព្ទដែលខ្លួនកក់ ក៏ដូចជាមានភ្ញៀវថ្មីមក កម្ម៉ង់បន្តជាបន្ទាប់”។

ប្រញាប់រួសរាន់ឡើង កក់ទុកមុន ស្មាតហ្វូន   Huawei nova 3e ($329), Huawei Y9 2018 ($249), Huawei Y7 Pro 2018 ($189) ទាន់មានតម្លៃពិសេស និងកាដូថែមសន្ធឹកសន្ធាប់!


Comments

comments

LEAVE A REPLY

Please enter your comment!
Please enter your name here