កម្មវិធីប្រូម៉ូសិនពិសេសមិនធ្លាប់មានបញ្ចុះតំលៃលើ ប្រេងម៉ាស៊ីន និង Gift Voucher ពី មជ្ឈមណ្ឌលថែទាំរថយន្ត ខេ-ហ្វិក អូតូម៉ូធីវ សំរាប់ឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខ

0
307

ភ្នំពេញ៖ កាលពី ព្រឹកថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០១៨ មជ្ឈមណ្ឌលជួសជុល និងថែទាំរថយន្ត ឈានមុខគេនៅកម្ពុជា បានរៀបចំនូវកម្មវិធីប្រូម៉ូសិនពិសេសលើសេវាកម្មប្រេងម៉ាស៊ីន​ដែលមិនធ្លាប់មានពីមុនមក នោះគឺ ការបញ្ចុះតម្លៃទៅលើប្រភេទប្រេងម៉ាស៊ីន ម៉ាក LEXUS Oil Full Synthetic 5W-40L ចំណុះ ៤លីត្រ តម្លៃពីមុន ៣២ដុល្លារ មកសល់ត្រឹមតែ ២១.៩២ ដុល្លារ តែប៉ុណ្ណោះ ហើយនិងប្រេងម៉ាស៊ីម៉ាក BMW Oil Super Power 5W-40L ចំណុះ ១លីត្រ តម្លៃពីមុន ១៥.៥៦ ដុល្លារ ឥលូវមកសល់ត្រឹមតែ ៩.៣៣ ដុល្លារតែប៉ុណ្ណោះ។

និងមានការផ្តល់ជូននូវ Gift Voucher ដែលមានទឹកប្រាក់ចំនួន ៥ដុល្លារ សម្រាប់រាល់ការចំណាយទៅលើការជាវសេវាកម្មណាមួយ ឬ ក៏អតិថិជនទិញទំនិញពី Accessory Mart របស់មជ្ឈមណ្ឌលជួសជុល និងថែទាំរថយន្ត ខេហ្វិកផ្ទាល់តែម្តង តាមលក្ខខណ្ឌដែលបានផ្តល់ជូន។

ដោយការ  ផ្តល់ជូននេះនិងចាប់ផ្តើម ពីថ្ងៃទី ២៦មីនា រហូតដល់ថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០១៨ តែប៉ុណ្ណោះ។ ដូចនេះអតិថិជនដែលមានគម្រោង នឹងទៅលេងស្រុកកំណើតរបស់ខ្លួននារដូវបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ សូមកុំភ្លេចយករថយន្តរបស់ខ្លួនមកត្រួតពិនិត្យ ប្តូរប្រេងម៉ាស៊ីន និង ជួសជុល នៅមឈ្ឈមណ្ឌលជួលជុល និងថែទាំរថយន្ត ខេ-ហ្វិក ដែលឈានមុខគេនៅកម្ពុជារបស់យើងខ្ញុំ។

Comments

comments

LEAVE A REPLY

Please enter your comment!
Please enter your name here