ទីបំផុត ក្រុមហ៊ុន Huawei ទទួលកម្ម៉ង់ទុកមុន សម្រាប់ ស្មាតហ្វូនស៊េរីថ្មី Huawei Y9 2018 និង Huawei Y7 Pro ព្រមគ្នា

0
758

ភ្នំពេញ៖ ទីបំផុត មិនបាច់រងចាំទៀតទេ អតិថិជនអាចកម្ម៉ង់ ស្មាតហ្វូនស៊េរីថ្មី Huawei Y9 2018 និង Huawei Y7 Pro 2018 នៅតាមបណ្តាហាងលក់ទូរស័ព្ទនានា ជាពិសេសហាងដែលមានស្លាកសញ្ញា និង បុគ្គលិកលក់ Huawei ចាប់ពីពេលនេះតទៅ។

លោក អែម យុទ្ធូ ប្រធានផ្នែកទីផ្សារជាន់ខ្ពស់ ប្រចាំ Huawei នៅកម្ពុជាបានឲ្យដឹងថា សម្រាប់អតិថិជនដែល កក់ទុកមុន ជាមួយនឹងស្មាតហ្វូន ស៊េរីថ្មី Huawei Y9 2018 នឹងទទួលបានកាដូថែម កាសស្តាប់ត្រចៀកធំ កែវទឹក ក្រវិលទ្រទូរស័ព្ទ ស៊ីមស្មាត និងកញ្ចប់ធំម្ម៉ង់ ១២ សប្តាហ៍។ ចំណែកឯ អតិថិជនដែលកក់ទុកមុន ស្មាតហ្វូនស៊េរីថ្មី Huawei Y7 Pro 2018 នឹងទទួលបានឩបករណ៍បំពងសម្លេងឥតខ្សែ ស៊ីមស្មាត និងកញ្ចប់ធំម្ម៉ង ៨ សប្តាហ៍។

លោក យុទ្ធូ​ បន្ថែមថា៖ “ប្រញាប់ឡើងទាន់មានកាដូថែមពិសេស ជាមួយនឹង តម្លៃដ៏ភ្ញាក់ផ្អើល សម្រាប់តែ ការកក់ទុកមុន នូវស្មាតហ្វូន ស៊េរីថ្មី Huawei Y7 Pro 2018 និង Huawei Y9 2018 តែប៉ុណ្ណោះ”។

ស្មាតហ្វូន Huawei Y9 2018 គឺជាកំពូលស្មាតហ្វូនដែល ត្រូវបានរចនាឡើងយ៉ាងស្រស់ស្អាត ស្រាល តួរខ្លួនស្រោបដោយលោហៈ អេក្រង់លាត មានទំហំ 5.93” កម្រិត Aspect Ratio 18:9 និងកម្រិតបង្ហាញ Full HD+ FullView Display បំពាក់កាមេរ៉ាភ្លោះ ខាងមុខទំហំ 16MP+2MP អាចថតរូប Selfie ច្បាស់ស្រស់ស្តាតតាមបែបធម្មជាតិ ទ្រទ្រង់ AR lens, Multiple Photo Taking Mode អាចថតរូបផ្លាស់ប្តូរផ្ទៃខាងក្រោយ (Background) រឺ កំប្លែងៗ តាមចិត្តចង់។ Huawei Y9 2018 បំពាក់កាមេរ៉ាក្រោយទំហំ 13MP+2MP អាចផ្តិតយករូបភាពបានច្បាស់ស្អាតល្អដូចកាមេរ៉ាអាជីព, មានកម្លាំងថ្មធំ 4000mAh ប្រើបន្ទះឈីប Kirin 659 ប្រព័ន្ធAndroid 8.0 (Oreo)ចេញពីប្រអប់ស្រាប់ ជាមួយនឹង RAM 3GB និង ROM 32GB និងបន្ថែមមកនូវសេនស័រ ស្កេនម្រាមដៃលឿន ព្រមទាំងមុខងារដោះសោរ ដោយប្រើទម្រង់មុខផងដែរ។ កាន់តែអែម Huawei Y9 2018 មាន 3 Slots អាចដាក់ស៊ីមបានពីរ និង Micro SD card ១ (256G), បំពាក់ច្ចេកវិទ្យា Screen shot ទំនើបដោយប្រើម្រាមដៃបីអូសចុះក្រោម (Three Finger Screen Shoot), មានកម្មវិធី Mirror Share អាចឲ្យអ្នកប្រើ Share Screen ទូរស័ព្ទ ទៅកុំព្យូទ័រ រឺទូរទស្សន៍, មាន Dual Bluetooth, មានខារ៉ាអូខេ Mode, មាន Wi-Fi Bridge ងាយស្រួលរំលែក Wi-Fi ដល់មិត្តរួមការងារ មិត្តភក្តិ និងក្រុមគ្រួសារ, និង មានកម្មវិធី Game Suit សម្រាប់គ្រប់គ្រងការរំខាននានាទៀតផង។

 

ចំណែកឯ Huawei Y7 Pro 2018 ក៏ឡូយដែរ វាមានរូបរាងស្រស់ស្អា បំពាក់អេក្រង់លាតទំហំ 5.99” មានកម្រិតបង្ហាញ HD+ FullView Display ប្រើន្ទះឈីប Snapdragon 450 មាន RAM

3GB និង ROM 32GB ថ្មទំហំ 3,000mAh ដំណើរការដោយ Android Oreo។ ម្យ៉ាងវិញទៀត Huawei Y7 Pro 2018 មានកាមេរ៉ាភ្លោះ នៅខាងក្រោយផងដែរ មានទំហំ 13MP+2MP រីឯកាមេរ៉ាមុខទំហំ 8MP ជាមួយនឹង Selfie Tonning Flash, AR lens រួមទាំងកម្មវិធី Multiple Photo Taking Mode និងបំពាក់មុខងារដោះសោរ ដោយប្រើទម្រង់មុខ រហ័សទាន់ចិត្ត។

កាន់តែអែម Huawei Y7 Pro 2018 មាន 3 Slots អាចដាក់ស៊ីមបានពីរ និង Micro SD card ១ (256G), បំពាក់ច្ចេកវិទ្យា Screenshot ទំនើបដោយប្រើម្រាមដៃបីអូសចុះក្រោម (Three Finger Screen Shoot), មានកម្មវិធី Mirror Share, មាន Dual Bluetooth, មានខារ៉ាអូខេ Mode, មាន Wi-Fi Bridge និង មានកម្មវិធី Game Suit ធ្វើឲ្យអ្នកប្រើកាន់តែរីករាយគ្មានដែនកំណត់។សម្រាប់ព័ត៌មានលម្អិតពីការកម្ម៉ង់ទុក​មុន សម្រាប់ស្មាតហ្វូន ស៊េរីថ្មី Huawei Y9 2018 និង Huawei Y7 Pro 2018 សូមអញ្ជើញទៅកាន់ ហាងលក់ទូរស័ព្ទដែលនៅជិតអ្នកជាងគេ រឺ ហាងលក់ទូរស័ព្ទដែលមានស្លាកសញ្ញា រឺបុគ្គលិកលក់ Huawei។

សម្រាប់ព័ត៌មានថ្មីៗពី Huawei នៅកម្ពុជាសូមតាមដានជាមួយពួកយើងតាមរយៈ៖
Youtube link: www.youtube.com/c/HuaweiMobileKH អ្នកតំណាង៖ ង៉ោ ម៉េងហ៊ួង
Instagram link: www.instagram.com/huaweimobilekh លេខទូរស័ព្ទ៖ 010 44 99 06 / 092 47 69 75 Facebook: www.facebook.com/huaweimobilekh អ៊ីមែល៖ ngo.menghourng2@huawei.com

 

Comments

comments

LEAVE A REPLY

Please enter your comment!
Please enter your name here