សាលាស៊ីងហ្គាពួរ SCIA ដែលមានកម្មវិធីសិក្សាពិសេសស្តង់ដាស៊ីងហ្គាពួរ ចាប់បើកទទួលសិស្សក្នុងប្រទេសកម្ពុជាឆាប់ៗនេះ

0
78

ស៊ីងហ្គាពួរ(ខេមបូឌា) អ៊ីនធើណេសិនណល អេឃេដឺមី(SCIA) ​គឺជាសាលាដែលផ្តល់ការសិក្សាពីកម្រិតមត្តេយ្យសិក្សាដល់​ថ្នាក់មធ្យមសិក្សាទុតិយភូមិ ​និងជាសាលាតែមួយគត់​ដែលផ្តល់នូវកម្មវិធីថ្នាក់មធ្យមសិក្សាបឋមភូមិ​ដល់​ថ្នាក់មធ្យមសិក្សាទុតិយភូមិដែលរួមបញ្ចូលគ្នារវាងកម្មវិធីសិក្សាបែបស៊ីងហ្គាពួរនិងខេមប្រ៉ីដ។ នៅស៊ីងហ្គាពួរ (ខេមបូឌា) អ៊ីនធើណេសិនណល អេឃេដឺមី(SCIA)  កម្មវិធីសិក្សាអប់រំផ្តោតទៅលើសមាសភាគសំខាន់ៗ​ ៥ រួមមាន៖ ការអភិវឌ្ឍការគិតពិចារណា ​សោភ័ណវិជ្ជា សីលធម៍ ការអប់រំកាយ និងការអភិវឌ្ឍន៏សង្គម។ ដោយទទួលបានការគាំទ្រពីកម្មវិធីទេពកោសល្យសាលាក្នុងផ្នែកសហគ្រិនភាព​និងការអភិវឌ្ឍភាពជាអ្នកដឹកនាំ កម្មវិធីសិក្សាត្រូវបានបង្រៀនតាមបែបគរុកោសល្យផ្សេងៗ ដែលអាចឲ្យសិស្សរបស់យើងមានជំនាញ​និងចំណេះដឹងសម្រាប់យុគសម័យនៃ សាកលភាវូបនីយកម្មបច្ចុប្បន្ន។ អគារសិក្សាដ៏សំបូរបែបរបស់ស៊ីងហ្គាពួរ(ខេមបូឌា) អ៊ីនធើណេ សិនណល  អេឃេដឺមី ស្ថិតនៅទីតាំងយុទ្ធសាស្ត្រនៃអគារវ័នផាក ដែលស្ថិតនៅក្នុងមជ្ឈមណ្ឌលទីក្រុងភ្នំពេញ។ យើងនឹងទទួលសិស្សជំនាន់ទីមួយនាខែសីហា ឆ្នាំ២០១៨។

ទន្ទឹមនឹងនោះ ស៊ីងហ្គាពួរ(ខេមបូឌា) អ៊ីនធើណេសិនណល អេឃេដឺមី(SCIA) នឹងចូលរួមបង្ហាញខ្លួនលើកទី១នៅក្នុងកម្មវិធីពិព័រណ៍កុមារ​ប្រចាំ​ឆ្នាំ​លើក​ទី៥ ដែល​ជា​កម្មវិធី​តាំង​បង្ហាញ​ផលិតផល​កុមារ​ដ៏​ធំ​មួយ​នៅ​កម្ពុជា ជាម្ចាស់ឧបត្ថម្ភធំសម្រាប់កម្មវិធីរយៈពេល២ថ្ងៃនេះ ដែលនឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២៤-២៥ មីនា ក្រោមការរៀបចំដោយក្រុមហ៊ុន​អនុស្សា​។ ជាងនេះទៅទៀត ស៊ីងហ្គាពួរ(ខេមបូឌា) អ៊ីនធើណេសិនណល អេឃេដឺមី(SCIA) នឹងចែករំលែកសកម្មភាពកម្សាន្តជាច្រើនដល់ក្មេងៗកុមារដូចជា ការលេងល្បែងប្រជ្ញា​ បច្ចេកវិទ្យា វិទ្យាសាស្រ្ដ និងកម្មវិធីប្រកួតផ្សេងទៀតនៅលើឆាកពិព័រណ៍កុមារ​ជាមួយនឹងការផ្ដល់រង្វាន់ពិសេសជាច្រើន។

កុំភ្លេចនាំកូនៗរបស់អ្នកមកទស្សនាស្តង់សាលាស៊ីងហ្គាពួរ(ខេមបូឌា) អ៊ីនធើណេសិនណល អេឃេដឺមី(SCIA) ដើម្បីស្វែងយល់បន្ថែមពីកម្មវិធីសិក្សា​ដែលមានទីតាំងនៅមុខឆាកពិព័រណ៍លើកទី៥ ក្នុងអគារពិព័រណ៍កោះពេជ្រ​ នៅថ្ងៃសៅរ៍-អាទិត្សសប្តាហ៍នេះ។

https://www.facebook.com/events/2052676298325777/

https://www.facebook.com/events/527964330898107/

 

 

Comments

comments

LEAVE A REPLY

Please enter your comment!
Please enter your name here