ក្រុមហ៊ុនអនុស្សា បានរៀបចំសន្និសីទសារព័ត៌មានស្ដីពី ពិព័រណ៍កុមារប្រចាំឆ្នាំ ២០១៨ លើកទី៥

0
360

ភ្នំពេញ៖ នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ ក្រុមហ៊ុនអនុស្សាបានរៀបចំសន្និសីទសារព័ត៌មានស្ដីពី ពិព័រណ៍កុមារប្រចាំឆ្នាំលើកទី៥ ដែលជាកម្មវិធីតាំងបង្ហាញផលិតផលកុមារដ៏ធំជាងគេក្នុងប្រទេសកម្ពុជា ក្នុងគោលបំណងបង្កើនភាពវ័យឆ្លាតដល់កុមារ អោយមានភាពក្លាហាន ភាពបុិនប្រសប់ ជាពិសេស បង្កើតឱកាសអោយប្អូនៗបញ្ចេញនូវសមត្ថភាព និងបង្ហាញទេពកោសល្យរបស់ពួកគេនៅលើកឆាក។

ពិព័រណ៍កុមារលើកទី៥ នឹងរៀបចំការប្រកួតជាច្រើនសម្រាប់ប្អូនៗកុមារបញ្ចេញសមត្ថភាពរួមមាន កម្មវិធីប្រកួតរាំ ច្រៀង គូររូប ផាត់ពណ៌ សូត្រកំណាព្យ ប្រកបអក្សរ សរសេរតាមអាន គិតលេខ ចំណេះដឹងទូទៅ ប្រកួតដើរម៉ូត និងមានឱកាសទទួលបានរង្វាន់ជាច្រើន។ ក្រៅពីនោះ ឳពុកម្ដាយនឹងទទួលបាន ការប្រឹក្សាអំពីការអប់រំបុត្រធីតាពីសាលារៀនជាតិនិងអន្ដរជាតិ យល់ដឹងពីសេវាបំរុងហិរញ្ញវត្ថុ ស្វែងយល់ពីផលិតផលកុមារដែលមានគុណភាព និងទិញទំនិញបញ្ចុះតម្លៃសម្រាប់កុមារនិងគ្រួសារពីម៉ាកល្បីៗជាង២០០ប្រ៊េន។

កុំភ្លេចនាំកូនៗជាទីស្រលាញ់របស់អ្នកមកទទួលរង្វាន់ជាង១០០០កាដូ ពីពិព័រណ៍កុមារប្រចាំឆ្នាំលើកទី៥ ។

គួរបញ្ជាក់ផងដែរថា ពិព័រណ៍កុមារនិងគ្រួសារលើកទី៥ នឹងធ្វើឡើងនៅថ្ងៃទី២៤ និង ២៥ មីនា ឆ្នាំ២០១៨ នៅអគារពិព័រណ៍កោះពេជ្រ ចាប់ពីម៉ោង ៨ព្រឹក ដល់ ៨យប់។ កម្មវិធីនេះរៀបចំដោយក្រុមហ៊ុនអនុស្សា ឧបត្ថម្ភធំដោយក្រុមហ៊ុនធានារ៉ាប់រង Prudential និងសាលាអន្ដរជាតិ SCIA ។

ព័ត៌មានបន្ថែមសូមទាក់ទងមកកាន់ផេកពិព័រណ៍កុមារ និងគ្រួសារអនុស្សា ឬផេកអនុស្សាអីុវេន។ ទំនាក់ទំនងទូរសព្ទលេខ 012 230 140 / 010 911 776។

https://www.facebook.com/pg/anussa.kidsfair/photos/?tab=album&album_id=514556628943817

 

 

Comments

comments

LEAVE A REPLY

Please enter your comment!
Please enter your name here