អង្គការសម្ព័ន្ធយុវជនអន្តរជាតិនៅកម្ពុជា (IYF) ទទួលចុះឈ្មោះសិស្ស និស្សិត ចូលរួមកម្មវិធីបោះជំរំអន្តរជាតិប្រចាំឆ្នាំ២០១៨

0
116

កាលពីព្រឹកថ្ងៃទី ២២ ខែមីនា ឆ្នាំ២០១៨ អង្គការសម្ព័ន្ធយុវជនអន្តរជាតិនៅកម្ពុជា(IYF) នឹងរៀបចំកម្មវិធីបោះជំរំអន្តរជាតិ World Camp ប្រចាំឆ្នាំ២០១៨ នៅសាលមហោស្រពកោះពេជ្រ ដែលមានការចូលរួមពីបណ្តាសិស្ស និស្សិតចំនួន៣០០០​នាក់។ តាំង​ពី​ឆ្នាំ​២០១០​ កម្មវិធីបោះជំរំមានការសហការយ៉ាងមុតមាំជាមួយក្រសួងអប់រំ យុវជន និងកីឡា និងសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ។ លើសពី​នេះ​ទៀត ​ការ​បោះ​ជំរំ​ទទួលបាន​នូវ​ការ​ឧបត្ថម្ភធំពីក្រុមហ៊ុន POCARI SWEAT CAMBODIA និងក្រុមហ៊ុន GFX INVESTMENT CO.,Ltd និងសហការ​ឧបត្ថម្ភពីបណ្តាក្រុមហ៊ុនជាច្រើនទៀត។

ក្នុងកម្មវិធីបោះ​ជំរំ IYF​ បានអញ្ជើញវាគ្មិនកិត្តិយសសំខាន់ម្នាក់ គឺលោកបណ្ឌិត បាក់ អុកស៊ូ ដែល​ជាស្ថាបនិកអង្គការសម្ព័ន្ធយុវជនអន្តរជាតិ។ លោក​នឹងបង្ហាត់បង្រៀនស្មារតីនៃចិត្តដល់យុវជននៅក្នុងកម្មវិធី ដើម្បីបណ្តុះ​នូវ​ស្មារតី​ និង​ចិត្ត​គំនិត​ត្រឹមត្រូវ​ និង​ភាព​ជា​អ្នក​ដឹកនាំ​ដល់​យុវជនដែល​ជាសសរទ្រូង​នៃ​សង្គម​ជាិត។ ជា​មួយគ្នានេះ​ផង​ដែរ​ ការ​បោះ​ជំរំ​មាន​កម្មវិធីផ្សេងៗ​ទៀត​ដូច​ជា៖ ការបង្រៀនជំនាញវគ្គខ្លីជាច្រើនពីបណ្តាក្រុមហ៊ុននានា មានការតាំងពិពរណ៍វប្បធម៌ពិភពលោក ​ល្បែងកំសាន្ត Scavenger Hunt ការសម្តែងរបាំវប្បធម៌ប្រទេសនានា ការសម្តែងរបស់​ក្រុមចម្រៀងក្លាសិកលំដាប់ពិភពលោក GraciasChoir និងកម្មវិធីសប្បាយៗជាច្រើនទៀត។

កម្មវិធី​នៃ​ការ​បោះ​ជំរំចាប់ផ្តើមពីម៉ោង៨ព្រឹក រហូតដល់ម៉ោង៥:៣០នាទីល្ងាច។ សិស្ស​ និស្សិតនឹងទទួលបានអាហារថ្ងៃត្រង់ដ៏វិសេស​រយៈពេល៣ថ្ងៃ អាវយឺតម្នាក់មួយ និងទទួលបានវិញ្ញាបនបត្រដែលទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡាបន្ទាប់ពីបាន​ចូល​រួម​ដោយ​ជោគជ័យ​ក្នុងកម្មវិធី។

IYF នៅតែបន្តទទួលចុះឈ្មោះសិស្សានុសិស្ស​ចាប់​ពី​ថ្នាក់​ទី​១០​ឡើង​ទៅ​ និងនិស្សិត រហូតដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨។ ចាប់​ពី​ថ្ងៃ​ទី២១ ខែមីនាត្រូវ​ចុះ​ឈ្មោះ​នៅ​សាលមហោស្រពកោះពេជ្រនៅវេលាម៉ោង១រសៀល។ តម្លៃចុះឈ្មោះចូលរួមនៅក្នុងកម្មវិធី គឺត្រឹម​តែ១៥ដុល្លារតែប៉ុណ្ណោះសម្រាប់រយៈពេល៣ថ្ងៃ។

ព័ត៌មានបន្ថែម​សូមទំនាក់ទំនងទូរស័ព្ទលេខ ០៨៧ ៨៥០​៨៥០ និង០១៧ ៨៥០​៨៥០។

 

 

 

 

 

 

 

 

Comments

comments

LEAVE A REPLY

Please enter your comment!
Please enter your name here