តារាល្បីៗលួចសរសើរ ស្មាតហ្វូនស៊េរី Huawei Y9 និង Y7 Pro 2018 ថាស្អាតកប់!

0
991

ភ្នំពេញ៖ បន្ទាប់ពីភាពជោគជ័យរបស់ស្មាតហ្វូនអេក្រង់លាត កាមេរ៉ា ៤ គ្រាប់ Huawei Nova 2i ក្រុមហ៊ុន Huawei បានបង្ហាញសាកល្បងនូវវត្តមាន ស្មាតហ្វូនស៊េរីថ្មីត្រកូល Y ឆ្នាំ 2018ក្នុងចំណោមតារាល្បីៗ និង អ្នកសារព័ត៌មាន កាលពីចុងសប្តាហ៏មុន។កម្មវិធី “ការសាកល្បងប្រើប្រាស់លើកដំបូងស្មាតហ្វូនស៊េរីថ្មី Huawei Y9 2018 និង Huawei Y7 Pro 2018” ប្រព្រឹត្តិទៅនៅឯទីស្នាក់ការក្រុមហ៊ុន Huawei ផ្ទាល់ ដែលមានភ្ញៀវកិត្តិយស តារាល្បីៗ និងមិត្តអ្នកសារព័ត៌មាន សរុបជាង ៤០នាក់។

ថ្លែងក្នុងកម្មវិធីពិសេសនេះ លោក អែម យុទ្ធូ ប្រធានផ្នែកទីផ្សារជាន់ខ្ពស់ ប្រចាំ Huawei កម្ពុជាបានឲ្យដឹងថា ស្មាតហ្វូនជំនាន់ថ្មី ដែល ក្រុមហ៊ុន Huawei បានបង្ហាញនោះមានពីរម៉ូដែលគឺ Huawei Y7 Pro 2018 បំពាក់កាមេរ៉ា ៣គ្រាប់ និង Huawei Y9 2018 បំពាក់កាមេរ៉ា ៤គ្រាប់ ជាមួយនឹងសមត្ថភាពដ៏អស្ចារ្យ លើសតម្លៃ នឹកស្មានមិនដល់។

ដៃម្ខាងកំពុងតេស្តY7 Pro 2018 និងដៃម្ខាងទៀត​ លើក Y9 2018 ថតរូប Selfie លោក Vid Cooler និង វណ្ណ ផល្លី តារាចម្រៀងផលិតកម្មហង្សមាស បានសរសើរមិនដាច់ពីមាត់ថា “ស្មាតហ្វូន Huawei Y9 2018 និង Huawei Y7 Pro 2018 ពិតជាស្រស់ស្អាត ឡួយ អេក្រង់ធំទូលាយ ហើយកាមេរ៉ាថតរូបច្បាស់កប់”។ ចំណែកឯ អ្នកសារព័ត៌មានស្រី វ៉ាយ វត្តី វិញលាន់មាត់ថា “ស្មាតហ្វូនស៊េរីថ្មី Y Series នេះ ត្រូវចិត្តបងស្តូក ចាំមើលឲ្យតែចេញលក់ភ្លាម នឹងជាវភ្លេត! ស្រឡាញ់ណាស់”។

ស្មាតហ្វូន Huawei Y9 2018 គឺជាកំពូលស្មាតហ្វូនដែលផលិតតាមស្ដង់ដា និងស្របតាមតម្រូវការអ្នកប្រើប្រាស់ ជាពិសេសគុណភាពនៃការផលិត តួរខ្លួនស្រោបដោយលោហៈ អេក្រង់លាតដែលមានទំហំ 5.93” កម្រិត Aspect Ratio 18:9 និងកម្រិតបង្ហាញ Full HD+ FullView Display បំពាក់កាមេរ៉ាភ្លោះ ខាងមុខទំហំ 16MP+2MP និងខាងក្រោយទំហំ 13MP+2MP មានកម្លាំងថ្មធំ 4000mAh ប្រើបន្ទះឈីប Kirin 659 ប្រព័ន្ធAndroid 8.0 (Oreo)ចេញពីប្រអប់ស្រាប់ ជាមួយនឹង RAM 3GB និង ROM 32GB និងបន្ថែមមកនូវសេនស័រ ស្កេនម្រាមដៃលឿន ព្រមទាំងមុខងារដោះសោរ ដោយប្រើទម្រង់មុខផងដែរ។ កាន់តែអែម Huawei Y9 2018 មានជើងទម្ររដាក់ស៊ីមបានពីរ និង Micro SD card ១ (256G) និង ច្ចេកវិទ្យា Screenshot ដោយប្រើម្រាមដៃបីអូសចុះក្រោម (Three Finger Screen Shoot) ថែមទៀតផង។

ចំណែកឯ Y7 Pro 2018 ក៏ឡូយដែរ វាមានរូបរាងស្រស់ស្អា បំពាក់អេក្រង់លាតទំហំ 5.99”ដែលមានកម្រិតបង្ហាញ HD+ FullView Display ប្រើន្ទះឈីប Snapdragon 450 មាន RAM 3GB និង ROM 32GB ថ្មទំហំ 3,000mAh ដំណើរការដោយ Android Oreo។ ម្យ៉ាងវិញទៀត ក៏មានកាមេរ៉ាភ្លោះ នៅខាងក្រោយផងដែរ មានទំហំ 13MP+2MP រីឯកាមេរ៉ាមុខទំហំ 8MP ជាមួយនឹង Selfie Tonning Flash, AR lens រួមទាំងកម្មវិធី Multiple Photo Taking Mode។ ក្រៅពីនេះ Y7 Pro 2018 បំពាក់មុខងារដោះសោរ ដោយប្រើទម្រង់មុខ រហ័សទាន់ចិត្ត។ កាន់តែអែម Huawei Y9 2018 មានជើងទម្ររដាក់ស៊ីមបានពីរ និង Micro SD card ១ (256G) និង ច្ចេកវិទ្យា Screenshot ដោយប្រើម្រាមដៃបីអូសចុះក្រោម (Three Finger Screen Shoot) ថែមទៀតផង។

Huawei Y7 pro 2018 និង Huawei Y9 2018 នឹងមានវត្តមាននៅលើទីផ្សារកម្ពុជាក្នុងពេលឆាប់ៗនេះ ជាមួយនឹង តម្លៃដ៏ភ្ញាក់ផ្ទើល និងកាដូថែមជាទីគាប់ចិត្ត។

សម្រាប់ព័ត៌មានថ្មីៗពី Huawei នៅកម្ពុជាសូមតាមដានជាមួយពួកយើងតាមរយៈ៖
Youtube link: www.youtube.com/c/HuaweiMobileKH អ្នកតំណាង៖ ង៉ោ ម៉េងហ៊ួង
Instagram link: www.instagram.com/huaweimobilekh លេខទូរស័ព្ទ៖ 010 44 99 06 / 092 47 69 75 Facebook: www.facebook.com/huaweimobilekh អ៊ីមែល៖ ngo.menghourng2@huawei.com

 

 

 

 

Comments

comments

LEAVE A REPLY

Please enter your comment!
Please enter your name here