អ្នកតស៊ូលើកម្រាលផ្លូវកៅស៊ូ គឺសំបកកង់រថយន្ត ម៉ូដែលថ្មី YOKOHAMA ADVAN dB V552

0
677

កាលពីម្សិលមិញថ្ងៃទី09 ខែកុម្ភៈ ឆ្នាំ២០១៨ ក្រុមហ៊ុន សំបកកង់ឡានម៉ាកល្បីលំដាប់អន្តរជាតិម៉ាក YOKOHAMA បានបង្កើតឡើងកម្មវិធី ធ្វើការសាកសំបកកង់រថយន្ត ម៉ូដែលថ្មី YOKOHAMA ADVAN dB V552 នៅទីលាន​TTCA (Yokohama, Tire Testing Center of Asia)នាប្រទេសថៃ ដែលមានការចូលរួមពីសំណាក់ក្រុមហ៊ុនតំណាង​ចែកចាយមកពីតំបន់អាស៊ី មានដូចជាកម្ពុជា វៀតណាម ថៃ មីយាម៉ា សឹង្ហបុរី ម៉ាឡេស៊ី ជប៉ុន។

ក្រុមហ៊ុន សាន អិនធឺណាស់សិនណាល់ លីមីតធីត ជាក្រុមហ៊ុនតំណាងចែកចាយផ្តាច់មុខសំបកកង់ឡានម៉ាកYOKOHAMAនៅប្រទេសកម្ពុជា បានចូលរួមក្នុងកម្មវិធីសាកសំបកកង់ឡានដ៏អស្ចារ្យ ដែលមានដូចជាNoise Station, Wet Braking & Handling Station, Gymkhana, Wet Circle and South Handling ការសាកល្បងនេះគឺផ្តោតសំខាន់លើការបើកបរសំលេងស្ងាត់ល្អ ការបើកបរលើផ្លូវសើម ជាមួយនឹងការបត់បែនតាមផ្លូវកោង ការសាកល្បងជាន់ហ្វ្រាំងដើម្បីដឹងអំពីការខ្ញាំជាប់នឹងផ្លូវកំរិតណាល។

គួរបញ្ជាក់ផងដែរថា សំបកកង់ឡានថ្មី YOKOHAMA ADVAN dB V552 នេះមានសំលេងស្ងាត់ល្អ គឺវាមិនឮសំលេងត្រង់ក្រឡាងោបផុតពីថ្នល់ ត្រង់ផ្លូវOff Road គឺវាមិនមានសំលេងទន្ទម ហ្វ្រាំងល្អពេលរត់កាត់ផ្លូវសើម ក្នុងល្បឿន៨០ ពេលបត់ទៅមកល្អក្នុងល្បឿន៥៥ ហើយក្រឡាកង់ថ្មី ADVAN dB V552 នេះធ្វើតេសបានប្រហែល៥០០០០Km ជាពិសេសគឺបើកបរសុវត្ថិភាពមានផាសុខភាព សន្សំសំចៃប្រេងបានយ៉ាងល្អ៕

Comments

comments

LEAVE A REPLY

Please enter your comment!
Please enter your name here