បងប្អូនដឹងទេ ស្ពានថ្មីឆ្លងកាត់ទន្លេមេគង្គបើកការសាងសង់ហើយ …

0
1186

ស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីមួយទៀតតភ្ជាប់ពីទឹកដី ខេត្តកំពង់ចាម ទៅកាន់ទឹកដីខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញបើកការដ្ឋាន​សាងសង់ ដោយគម្រោងស្ពាននេះ ចំណាយថវិកាជិត ៥៧លានដុល្លារ គ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២១ (ចំណាយពេល៤២ខែ)។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យអ្នកសារព័ត៌មាន ដឹងថា គម្រោងសាងសង់ស្ពាននេះចាប់ផ្តើមពីត្រើយខាងលិចស្ថិតនៅត្រង់ចំណុចភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ឆ្លងកាត់ទន្លេមេគង្គ ទៅត្រើយខាងកើត ស្ថិតនៅភូមិក្តុលលើ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

ស្ពាននេះមានប្រវែងសរុប ១,១៣១ម៉ែត្រ និងទទឹង ១៣,៥០ម៉ែត្រ ជាប្រភេទស្ពានបេតុងសរសៃដែក (Continues Box Girder bridge)។ ផ្លូវទទឹង ១៣,៥០ម៉ែត្រនេះ មានផ្លូវរថយន្ត ៣,៥០ម៉ែត្រ ចំនួន ២គន្លង ផ្លូវម៉ូតូ១,៩០ម៉ែត្រ ចំនួន ២គន្លង ផ្លូវថ្មើរជើង ១,១០ម៉ែត្រ ចំនួន២គន្លង និងបង្កាន់ដៃស្ពាន០,២៥ម៉ែត្រសងខាង ហើយផ្ទៃខាងលើនៃស្ពានក្រាលបេតុងកៅស៊ូកម្រាស់ ៥សង់ទីម៉ែត្រ។ ក្រៅពីការសាងសង់ស្ពាន ក៏មានការសាងសង់កំណាត់ផ្លូវតភ្ជាប់សងខាងស្ពានសរុបប្រវែង ៨,៣២៣ម៉ែត្រផងដែរ។

លោករដ្ឋមន្ត្រី បញ្ជាក់ថា ការសាងសង់ស្ពាន និងផ្លូវតភ្ជាប់នេះ គ្រោងចំណាយថវិកាសរុបជិត ៥៧លានដុល្លារអាមេរិក ជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ដោះស្រាយផលប៉ះពាល់ និងបោសសំអាតយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ៕

Comments

comments

LEAVE A REPLY

Please enter your comment!
Please enter your name here