កម្ពុជាត្រូវ FIFA ជ្រើសរើសយកធ្វើជាទីកន្លែងរៀបចំកិច្ចប្រជុំកំពូល

0
968

លោក ខៀវ សាម៉េត អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានឲ្យដឹងថា សហព័ន្ធបាល់ទាត់ពិភពលោក FIFA នឹងរៀបចំកិច្ចប្រជុំកំពូលរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ។ សម្រាប់ប្រទេសកម្ពុជា ការដែលសហព័ន្ធបាល់ទាត់ពិភពលោក ( FIFA ) បានជ្រើសរើសយកធ្វើជាទីកន្លែងកិច្ចប្រជុំកំពូលនេះ គឺជាមោទនភាពខ្លាំងណាស់។

កិច្ចប្រជុំកំពូលនេះ នឹងចូលរួមដោយលោក Gianni Infantino ប្រធាន FIFA និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀតរបស់ FIFA ព្រមទាំងប្រធាន អគ្គលេខាធិការនៃសហព័ន្ធបាល់ទាត់នៃបណ្តាលប្រទេសនានាដែលមានជាង២០ប្រទេសក៏ចូលរួមដែរ។ ក្នុងនោះប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងលោកអគ្គលេខាធិការក៏ត្រូវបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនេះដែរ។

ពាក់ព័ន្ធនឹងបច្ចេកទេសកម្មវិធី ក្រុមការងាររបស់សហព័ន្ធបាល់ទាត់ពិភពលោក ជាអ្នកចុះមករៀបចំទាំងស្រុងដូចជា វេទិកា កន្លែងស្នាក់នៅ ការធ្វើដំណើរ ការរៀបចំទទួលមន្ត្រីនៅព្រលានយន្តហោះ ម្ហូបអាហារ និងកិច្ចការងារផ្សេងទៀតដោយមិនពាក់ព័ន្ធនឹងសហព័ន្ធបាល់ទាត់កម្ពុជាដែលជាម្ចាស់ទឹកដីឡើយ៕

Comments

comments

LEAVE A REPLY

Please enter your comment!
Please enter your name here