ក្លិប Toastmasters ផ្ដល់បទពិសោធន៍ផ្នែកនិយាយដល់អ្នករាល់គ្នាប្រដោយជោគជ័យ

0
788

គោលបំណង ដែលបង្កើតឲ្យមានកម្មវិធី Toastmasters Open Speech នេះ ឡើង គឺចង់ លើកកម្ពស់វប្បធម៌នៃការនិយាយជាសាធារណៈនៅក្នុងប្រទេស និង ផ្តល់ជាព័ត៌មានជំនួយ និងមេរៀនពីសំណាក់វាគ្មិនជាតិ និងអន្តរជាតិ តាមរយៈ ការចែករំលែកគំនិត និងបទពិសោធន៍ទៅ ដល់សាធារណៈ។ ក្នុងកម្មវិធីនេះផងដែរក៏បានផ្តល់ឱកាសដល់សាធារណៈជនដែលចូលរួមអាចបញ្ចេញមតិ និងពង្រឹងនៅការនិយាយផ្ទាល់តែម្តង។

 

សូមរំលឹកថា កាលពីថ្ងៃទី ២៨ មករា ២០១៨ INSPIRED.Cambodia និង Toastmasters Clubs នៅក្នុងប្រទេសកម្ពុជា បានរៀបចំកម្មវិធីមួយដែលមានឈ្មោះថា Toastmasters Open Speech នៅសាល Kizuna, មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ប្រកបដោយជោគជ័យ។ ក្នុងថ្ងៃបើកកម្មវិធី មានការចូលរួមពីសំណាក់សាធារណៈជនប្រមាណជាជិត ៥០០នាក់ ដែលមកពីបណ្តាមជ្ឈ ដ្ធានផ្សេងៗគ្នាដូចជា សិស្សានុសិស្ស និស្សិត សាស្រ្តាចារ្យ បុគ្គលិកក្រុមហ៊ុន និងអ្នកជំនួញជាដើម។

នេះជាភាពជោគជ័យមួយ ក៏ដូចជាកម្លាំងចិត្តដល់ក្រុមរៀបចំកម្មវិធីទាំងមូលក្នុងការរៀបចំកម្មវីធីនានាដែលអាចជួយបង្កើនសម្ថភាពជាអ្នកដឹកនាំ អ្នកទំនាក់ទំនង អ្នកនិយាយជាសាធារណៈ និងជំនាញផ្សេងៗជាច្រើនទៅដល់យុវជនដែលជាអ្នករៀបចំផ្ទាល់ និងសាធារណៈជនកម្ពុជាទាំងមូល។ ក្រុមរៀបចំកម្មវិធីទាំងអស់គ្នា ក៏បានថ្លែងអំណរគុណដល់ការជួយគាំទ្រ និងចូលរួមពីសំណាក់ក្រុមហ៊ុន ស្ថាប័ន និងទស្សនិកជនទាំងឡាយដែលបានចូលរួមបង្កើតឲ្យមានកម្មវិធី Toastmasters Open Speech នេះឡើង៕

Toastmasters Open Speech 2018

 

Comments

comments

LEAVE A REPLY

Please enter your comment!
Please enter your name here