ឱកាសពិសេសសម្រាប់ការចូលរួមព្រឹត្តិការណ៍តាំងពិព័រណ៍ផលិតផលសម្រស់ដ៍ធំប្រចាំឆ្នាំ មិនគួររំលង

0
486

ឱកាសដ៏ពិសេសសម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ចង់ចូលរួមពិព័រណ៍សម្រស់ប្រចាំឆ្នាំនៅផ្សារទំនើប អ៊ីអន ម៉ល បានមកហើយ គឺនៅថ្ងៃទី១០ និង ១១ ខែមីនា ឆ្នាំ២០១៨។ ក្នុងនេះដែរ រាល់ផលិតផលដែលទាក់ទងជាមួយការបង្កើនសម្រស់ និងថែរក្សាសម្រស់ទាំងអស់ ដូចជា គ្រឿងសំអាង គ្រឿងតុបតែងកាយ ទឹកអប់ សាប៊ូ ផលិត ផលថែរក្សាស្បែកជាច្រើនប្រភេទទៀត សុទ្ធតែអាចចូលរួមដាក់តាំងពិព័រណ៍សម្រស់បានទាំងអស់។

លើសពីនេះទៅទៀតអ្នកចូលរួមក្នុងការដាក់តាំងពិព័រណ៍ទាំងអស់នឹងអាចទទួលបាននូវអត្ថប្រយោជន៍ពិសេសៗដូចជា ការពង្រីកផ្សព្វផ្សាយផលិតផល រឺ ម៉ាករបស់ខ្លួន ធ្វើអោយផលិតផលរបស់ខ្លួនកាន់តែមានការទទួលស្គាល់ ពីសំណាក់មហាជន និងជាពិសេសជាងគេនោះគឺអាចទទួលបានអតិថិជនយ៉ាងច្រើនកុះករផងដែរ។

មួយវិញទៀតលោកអ្នកមិនចាំបាច់ភ័យព្រួយថា កម្មវិធីនេះស្ងាត់ឡើយ ព្រោះថា គេមានរៀបចំរួចជាស្រាច់នូវការសម្តែងផ្សេងៗ ក៏ដូចជាល្បែងកំសាន្តនានា និងការផ្តល់រង្វាន់ជាច្រើនសន្ធឹកសន្ធាប់ថែមទៀតផង។ ដូច្នេះកុំអោយឱកាសដ៏ល្អនេះកន្លងផុតអី តោះ! ប្រញាប់កក់កន្លែង ហើយចូលរួមក្នុងពិព័រណ៍សម្រស់ដ៍ធំប្រចាំឆ្នាំរបស់យើងទាំងអស់គ្នា។ ល័ក្ខខ័ណ្ឌក្នុងការចូលរួម តម្រួវអោយគ្រប់ផលិតផលទាំងអស់មានអាជ្ញាប័ណ្ណចែកចាយផលិតផលត្រឹមត្រូវ ឬលិខិតចុះបញ្ជីពាណិជ្ជកម្ម៕

សម្រាប់ការកក់ស្តង់: 011 469 959/069 300 914 , 069 252 715/095 741 301 អ៊ីម៉ែល : 360ads.events@gmail.com ហ្វេសបុក: http://www.360ads-events.com

Comments

comments

LEAVE A REPLY

Please enter your comment!
Please enter your name here