កម្មវិធី TODAY Storm របស់ក្រុមហ៊ុន TODAY ISP សម្រាប់ផ្សព្វផ្សាយអាជីវកម្មគ្រប់ប្រភេទ​

0
655

ព្រឹត្តិការណ៍ TODAY Storm គឺជាកម្មវិធីផ្សព្វផ្សាយជូនដល់លោក លោកស្រីប្រកបអាជីវកម្មខ្នាតតូចធំនៅតំបន់បឹងកេងកង១ ដែលបានរៀបចំឡើងដោយក្រុមហ៊ុន TODAY ISP កាលពីព្រឹកថ្ងៃ សុក្រ ទី ០២ ខែកុម្ភៈ ឆ្នាំ២០១៨ និងមានការចូលរួមពីបុគ្គលិកជាច្រើនផ្នែកបានសហការណ៍គ្នាយ៉ាងល្អក្នុងយុទ្ធនាការចុះផ្សព្វផ្សាយលើសេវាកម្មអ៊ិនធឺណិត។

គួររំលឹកថាកម្មវិធីនេះមិនមែនធ្វើឡើងជាលើកទីមួយនោះទេ ហើយលើកនេះក៏មិនខុសពីលើកមុនៗដែរ ក្រុមការងាររបស់យើងខ្ញុំបានខិតខំធ្វើការផ្សព្វផ្សាយអំពីគុណប្រយោជន៍នានានៃសេវាកម្មអ៊ិនធឺណិតដោយប្រើប្រាប់បណ្តាញអ៊ុបទិកក្រោមដី និងជាបច្ចេកវិជ្ជាថ្មីនាពេលបច្ចុប្បន្ន។ ហើយបន្ទាប់ពីបញ្ចប់ TODAY Storm យើងខ្ញុំទទួលបានលទ្ធផលគួរឲ្យកត់សំគោលពីដំណើរការចុះផ្សព្វផ្សាយ ពីព្រោះមានអតិថិជនប្រកបអាជីវកម្មនៅតំបន់ជាច្រើនយល់ដឹងកាន់តែច្បាប់ពីសេវាកម្មរបស់ក្រុមហ៊ុន។

ម្យ៉ាងវិញទៀតពួកគាត់ក៏ទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីព្រឹត្តិការណ៍ TODAY Storm ផងដែរ។ យើងខ្ញុំទាំងអស់សូមថ្លែងអំណរគុណយ៉ាងជ្រាយជ្រៅដល់អតិថិជនទាំងអស់ដែលបានទទួលក្រុមការងារយើងយ៉ាងកក់ក្តៅ។ សូមបញ្ចាក់ម្តងទៀតថាក្រុមហ៊ុន TODAY ISP គឺជាក្រុមហ៊ុនមួយដែលផ្គត់ផ្គង់សេវាអ៊ិនធឺណិត​អ៊ុបទិក​ឈានមុនគេ និងផ្តោតសំខាន់លើគុណភាពសេវាកម្ម រួមជាមួយអ្នកជំនួយបច្ចេកទេសមានជំនាញច្បាស់លាស់។ ចំពោះអតិថិជនមានចំណាប់អារម្មណ៍ចង់តភ្ជាប់សេវាអ៊ិនធឺណិត ឬ សាកសួរព័ត៌មានផ្សេងៗ សូមទំនាងក់ទំនងមកលេខ 023 21 55 77 / 07០ 21 55 77 ឬ តាមរយៈគេហទំព័រ www.today.com.kh។

Comments

comments

LEAVE A REPLY

Please enter your comment!
Please enter your name here