ចុមយក្ស ! ពូឃ្លាំង និង សាន ផានិត រួមគ្នាធ្វើឱ្យឆាកតន្ត្រីកក្រើកឡើងវិញ តើមានអ្វីពិសេសទៅ ?

0
1375

យុទ្ធសាស្ត្រថ្មីលើវិថីសិល្បៈចម្រៀងរបស់ តារា DJ ពូឃ្លាំង ដែលបាត់មុខយូរហើយនេះ បានសម្រេចចាប់ដៃគូជាមួយម្ចាស់បទ «ទូរស័ព្ទប្រាប់ផង» គឺ លោក សាន ផានិត ដើម្បីធ្វើឱ្យវេទិកាតន្ត្រីរបស់ពួកគេទទួលបានការចាប់អារម្មណ៍ជាថ្មីម្ដងទៀត ជាមួយនឹងទំនុកបទភ្លេងក្រោយៗនេះ គឺ រ៉ុក និង រ៉េប ។

ការវិលវិញជាថ្មីរបស់តារា DJ រ៉េប ពូឃ្លាំង លើវិថីសិល្បៈនេះ គឺកើតឡើងបន្ទាប់លោកបានដកខ្លួនអស់រយៈពេលជិត១០ឆ្នាំ ឥឡូវនេះម្ចាស់បទ «ជួយថែសិល្បៈដូនតា» ល្បីកក្រើកអំឡុងឆ្នាំ២០០៩រូបនេះ បានមកជួបជួនជាមួយតារាចម្រៀងសំឡេងខ្សិប គឺលោក សាន ផានិត ត្រូវបានគេរំពឹងថា នឹងធ្វើឱ្យវង់តន្ត្រីកក្រើកជាថ្មីម្ដងទៀត។

តារាម្ចាស់បទ «ទូរស័ព្ទប្រាប់ផង» ដែលល្បីក្នុងអំឡុងចុងទសវត្សឆ្នាំ៩០ លោក សាន ផានិត បាននិយាយថា បទថ្មីរបស់ខ្លួន ដែលត្រូវច្រៀង រួមជាមួយលោក ពូឃ្លាំង គឺ «មានជីវិតត្រូវតែតស៊ូ» មានខ្លឹមសារអប់រំដល់យុវជន និងជួយសង្គមច្រើន ទាក់ទងនឹងយុវជនដែលដើរផ្លូវខុស ហើយសង្គមរើសអើង ដូច្នេះយើងប្រើវិធី យកខ្លឹមសារចម្រៀងធ្វើឱ្យយុវជនភ្ញាក់រលឹក និងចេះកែខ្លួន។

លោក សាន ផានិត បញ្ជាក់ថា បទ «មានជីវិតត្រូវតែតស៊ូ» នេះ ជាចង្វាក់រ៉ុក លាយ រ៉េប ក្នុងនោះ រូបលោក ជាអ្នកច្រៀងតាមទំនុកធម្មតា , ចំណែក ពូឃ្លាំង ជាអ្នក ច្រៀង រ៉េប។ បទមួយបទនេះ ចាប់ផ្ដើមថតនៅថ្ងៃ ទី០៣ ខែ កុម្ភៈ ឆ្នាំ២០១៨នេះ គឺថតទាំងសំឡេង និង MV ដោយមានការសហការជាមួយក្រុម REEL MEDIA និងគាំទ្រដោយ KHANA NGO ។ បន្ទាប់ពីមួយបទនេះចេញហើយ ពួកគេនឹងខិតខំថតជាបន្តទៀត ដោយ បារ៉ូល និងមេឡូឌី សរសេររួរាល់អស់ហើយ គឺ បទទី២ «រសជាតិជីវិត» និង បទទី៣ «បងត្រូវការអូន» ។

តារាសំឡេងខ្សិប ក៏ជាម្ចាស់បទ «ប្រាប់មកបានទេ» ផងនោះ បានឱ្យដឹងថា ពូឃ្លាំង ត្រូវបានភរិយារបស់គាត់ បើកទ្វារចំហឲ្យចូលក្នុងវិថីសិល្បៈវិញ បន្ទាប់ពីភរិយារូបនេះ បានយល់កាន់តែស៊ីជម្រៅជុំវិញបញ្ហាផ្សេងៗក្នុងពិភពសិល្បៈ , ម៉្យាងទៀតខ្លឹមសារបទចម្រៀងចេញក្រោយនេះ បានជួយសង្គម និងយុវជន (អប់រំច្រើន) ក៏អនុញ្ញាតឱ្យពូឃ្លាំង ចូលវិថីសិល្បៈវិញ៕

Comments

comments

LEAVE A REPLY

Please enter your comment!
Please enter your name here