ដឹងទេ តារាសិចស៊ី ដួង ម៉ានិច ជាប់ងារថ្មី គឺពូកែដើរធ្វើ …

0
2821

ភ្នំពេញ ៖ ថ្មីៗនេះ កញ្ញា ដួង ម៉ានិច បានចេញមុខបកស្រាយភ្លាមៗ ក្រោយពីផ្ទុះរឿងមន្ទិលសង្ស័យរបស់មហាជន ថា នាង កំពុងតែមានចំណងស្នេហា ជាមួយតារាចម្រៀងប្រុសរលកក្រោយ ទ្រនំហង្សមាស លោក នួន សុធារក្ស ដោយនាងនិយាយថា នេះគឺជានិស្ស័យរបស់នាង ដែលនាងចូលចិត្តធ្វើអ្វីល្អៗជូនមិត្តស្និទ្ធស្នាល។

មហាជនបានផ្ដោតការចាប់អារម្មណ៍ទៅនឹងហេតុការណ៍ពិសេសមួយ នាពេលថ្មីនេះ បន្ទាប់ពីឃើញតារាសម្ដែងសិចស៊ី រាសីឡើងខ្ពស់ កញ្ញា ដួង ម៉ានិច មានភាពស្និទ្ធស្នាលខ្លាំង ជាមួយតារាចម្រៀង លោក នួន សុធារក្ស តាមរយៈការធ្វើខួបកំណើត ដោយរំលេចនូវភាពផ្អែមល្ហែម លើសពីមិត្តធម្មតា អាចថា ជាការចាប់ផ្ដើមនូវសម្ព័ន្ធភាពស្នេហារបស់នាង។

 

អ្នកតាមដានស្ថានភាពសិល្បៈ ផ្នែកតារា បានមើលឃើញថា កញ្ញា ដួង ម៉ានិច ចាប់ផ្ដើមឡើងកូដ តាំងពីចុងឆ្នាំ ២០១៦ មកម៉្លេះ ដោយក្តាប់យកឱកាសថតកុនហូរហែ សឹងតែគ្មានពេលទំនេរ សម្រាប់ជីវិតឯកជនខ្លួនឯង ហើយក៏រំភើបផងដែរ ចំពោះការមានស្នេហារបស់នាង ជាមួយកំលោះ នួន សុធារក្ស តារាចម្រៀងរំលេចចេញពី កម្មវិធីCambodian Idol រដូវកាលទី២ នោះ មិនមែនរិះគន់នោះទេ ព្រោះជីវិតស្នេហា នរណាក៏គេចមិនផុតដែរ។

ទោះជាយ៉ាងណាក៏ដោយ តារាសម្តែងស្រីមានស្រុកកំណើតនៅ ខេត្តបន្ទាយមានជ័យ រូបនេះ បកស្រាយការមន្ទិលសង្ស័យនេះថា តាមពិតទៅ នាងខ្ញុំ និង លោក នួន សុធារក្ស គឺជាមិត្តភក្តិស្និទ្ធស្នាលនឹងគ្នា តាំងពីសុធារក្ស មិនទាន់ប្រឡងចម្រៀងនៅហង្សមាសម៉្លេះ , វាគឺជាមិត្តភាព មិនមានអ្វីលើសនេះទេ។

កញ្ញាបរិយាយថា ពេលនេះនាងខ្ញុំមិនទាន់គិតរឿងស្នេហានោះឡើយ គឺនាងខ្ញុំមានតែផ្តោតលើការសម្តែងឲ្យបានច្រើន ព្រោះជាពេលវេលាដែលនាងខ្ញុំកំពុងតែមានឱកាស និងទទួលបានការពេញនិយមពីបងប្អូនអ្នកគាំទ្រ ព្រមទាំងខាងផលិតកម្មនានា។

តារាស្រីដែលមានងារថ្មី គឺ ពូកែដើរធ្វើខួបកំណើតឲ្យគេ រាងស្រឡូនសិចស៊ីរូបនេះ បានបញ្ជាក់ថា ពាក់ព័ន្ធនឹងភាពស្និទ្ធស្នាលជាមួយនរណាម្នាក់នោះ គឺនាងខ្ញុំមិនប្រកាន់ថា អ្នកសិល្បៈជាតារាប្រុស ឬ ស្រីនោះទេ ឲ្យតែនាងខ្ញុំរាប់អានពួកគេហើយ គឺខ្ញុំតែងតែធ្វើបែបនេះទាំងអស់គ្នាហ្នឹង , ឲ្យតែអ្នកដែលនាងខ្ញុំរាប់អាន។

សូមបញ្ជាក់ថា កញ្ញា ដួង ម៉ានិច ក្រៅពីមានងារជាតារាសិចស៊ី ត្រូវបានក្រុមមជ្ឈដ្ឋានសិល្បៈ-ចម្រៀង ប្រសិទ្ធនាមងារថ្មីមួយទៀត គឺកំពូលតារាស្រីពូកែដើរធ្វើខួបកំណើតឲ្យគេ៕

Comments

comments

LEAVE A REPLY

Please enter your comment!
Please enter your name here