តស់ ! ទៅមើលហាង គ្រឿងសំណង់ ឈៀង ចាន់ស៊ីថា មានអ្វីខ្លះ ? ម្ចាស់សន្យាថា បម្រើអតិថិជន

0
911

ដំណើរការជោគជ័យរបស់ហាង គ្រឿងសំណង់ ឈៀង ចាន់ស៊ីថា គឺកើតឡើងដោយសារតែមានការគាំទ្រពីសំណាក់អតិថិនជនទាំងអស់គ្នាដែលទុកចិត្តចំពោះគុណភាព និងតម្លៃនៅលើទីផ្សារ ទើបយើងអាចមានវត្តមានបម្រើសេវាដល់អតិថិជនរហូតដល់ថ្ងៃនេះ។

នេះជាការលើកឡើង របស់ អ្នកស្រី ឈៀង ចាន់ស៊ីថា ម្ចាស់ហាងគ្រឿងសំណង់ «ឈៀង ចាន់ស៊ីថា» ក្នុងពិធីបើកសម្ពោធអគារថ្មី បម្រើសេវាជូនអតិធិជនលើផ្នែកគ្រឿងសំណង់ នៅថ្ងៃទី ២៨ ខែមករា ឆ្នាំ២០១៨ ដែលមានទីតាំង នៅក្រុងតាខ្មៅ (St. N2, #182 Takhmau, Kandāl ) ខេត្តកណ្ដាល។

អ្នកស្រី ឈៀង ចាន់ស៊ីថា បានថ្លែងថា នាងខ្ញុំ សូមថ្លែងអំណរគុណជាខ្លាំងចំពោះការគាំទ្រទាំងអម្បាលម៉ាណ ក៏ដូចជាការជួយណែនាំឈ្មោះ ហាង ឈៀង ចាន់ស៊ីថា របស់យើងខ្ញុំទៅកាន់ក្រុមគ្រួសារ ក៏ដូចជាមិត្តភក្តិកន្លងមកនេះ។ ដើម្បីធានានូវការផ្គត់ផ្គង់គ្រឿងសំណង់ ជាមួយនឹងសេវាកម្មល្អទាន់ចិត្តទៅកាន់អតិថិជន យើងខ្ញុំបានធ្វើការរៀបចំស្ថាបនាហាងរបស់យើងឲ្យមានទ្រង់ទ្រាយថ្មីឡើង ដែលផ្តល់នូវភាពងាយស្រួល ក៏ដូចជាពង្រីកលទ្ធភាពរបស់យើងក្នុងការបម្រើអតិថិជនកាន់តែច្រើនឡើងបន្តទៅទៀត។

ជាការពិតណាស ដោយសារតែសម្ភារសំណង់ ពីមួយថ្ងៃទៅមួយថ្ងៃ មានការអភិវឌ្ឍកាន់តែទំនើបឡើង​ និងរក្សាក្នុងស្តុកកាន់តែច្រើនទៅៗ ដូច្នេះហើយ ទើបយើងខ្ញុំពង្រីកសាលដាក់តាំងសម្ភារឱ្យកាន់តែធំជាងមុន​ និងឱ្យ​វាសមល្មមទៅនឹងសម្ភារដែលនាំចូលច្រើនប្រភេទ​ ពង្រីកជាន់លើច្រើនជាន់ទៀត សម្រាប់បង្ហាញអតិថិជនរកមើលរបស់ដែលខ្លួនពេញចិត្ត​ , ពោលគឺ ទីតាំងនេះ​ ប្រៀបដូចជាផ្សារគ្រឿងសំណង់មួយយ៉ាងដូច្នោះដែរ ដែលមើលទៅ អាចថា ធំជាងគេនៅក្រុងតាខ្មៅនេះ។

អស់រយៈពេលជាង ២០ ឆ្នាំកន្លងមកនេះ ហាងគ្រឿងសំណង់ ឈៀង ចាន់ស៊ីថា បានតស៊ូ ឆ្លងកាត់ភាពលំបាកលំបិនជាច្រើន ដោយមាននាងខ្ញុំ និងស្វាមី ព្រមទាំងបុគ្គលិកផងដែរ បានខិតខំអស់ពីលទ្ធភាពដើម្បីបម្រើជូនដល់អតិថិជនគ្រប់ពេលវេលា បើទោះបីជាការប្រកួតប្រជែងក្នុងទីផ្សារកាន់តែមានភាពតានតឹងខ្លាំងឡើងជាលំដាប់ក្តី។ ក្នុងឱកាសនេះដែរ នាងខ្ញុំសុំថ្លែងអំណរគុណដល់ភ្ញៀវកិត្តិយស ក៏ដូចជាអតិថិជនទាំងអស់ដែលបន្តនូវការគាំទ្រ ហាងគ្រឿងសំណង់ ឈៀង ចាន់ស៊ីថា។

នាងខ្ញុំតំណាងឲ្យហាងទាំងមូល សូមសន្យាថា នឹងខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាពមិនឲ្យបងប្អូនទាស់ចិត្តឡើយ លើផ្នែកសេវាកម្មគ្រឿងសំណង់ ជាពិសេស គុណភាព និងតម្លៃសមរម្យនៅលើតីផ្សារ (ចង់ដឹងហាងនេះ មានគ្រឿងសំណង់អ្វីខ្លះ សូមចូលទៅកាន់ផេកហ្វេសប៊ុក ៖ Chheang Chansitha ហាងលក់សំភារៈសំនង់) ៕

 

Comments

comments

LEAVE A REPLY

Please enter your comment!
Please enter your name here