តើ ប្ដី-ប្រពន្ធ តារារូបណាខ្លះ លែងលះគ្នាដាច់ស្រេចហើយ នៅតែជាមិត្តល្អនឹងគ្នា ?

0
2268

យើងធ្លាប់តែឮថា មិត្តភាពអាចក្លាយជាស្នេហា តែស្នេហាមិនអាចក្លាយជាមិត្តភាពបាននោះទេ ប៉ុន្តែផ្ទុយទៅវិញវាមិនដូច្នោះទាំងស្រុងនោះ ក៏មានគូស្នេហ៍ខ្លះ ជាប្ដី-ប្រពន្ធរាប់ឆ្នាំ ហើយបានលែងលះគ្នា ខ្លះល្វីងជូរចត់ ខ្លះក៏តាមសម្រួល ហើយក្រោយមក ពេលវេលាបានធ្វើឱ្យពួកគេ នៅតែរក្សាមិត្តភាព រាប់អានគ្នាដូចបងប្អូន។

 

១- ពិធីការិនី គង់ សុជាតិ និង លោក ម៉ៅ វិសាលភាព អតីតជាប្តី-ប្រពន្ធ ប៉ុន្តែក្រោយពីលែងលះគ្នា អ្នកទាំងពីរនៅតែរាប់អានគ្នា និងល្អនឹងគ្នា។ ជាក់ស្ដែងនៅថ្ងៃមង្គលការប្អូនប្រុសខ្លួន អ្នកនាង គង់ សុជាតិ និងអតីតស្វាមីបានថតរូប និងបង្ហាញភាពរួសរាយរាក់ទាក់ដាក់គ្នា ធ្វើឲ្យភ្ញៀវចូលរួមកោតសរសើរ។

 

 

២- អ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ និងជាតារាសម្ដែង បានលែងលះជាមួយ លោក យុត្ថារ៉ា ឆានី ច្រើនឆ្នាំ ហើយអ្នកទាំងពីរទៅមានប្ដី-ប្រពន្ធ ឬគូកំណាន់រៀងៗខ្លួន និងធ្លាប់រិះគន់គ្នាទៀតផង។ ប៉ុន្តែថ្មីៗនេះ ពេលសាច់ញាតិក្នុងគ្រួសាររបស់ពួកគេ ឈឺថ្កាត់ អតីតប្ដី-ប្រពន្ធមួយគូនេះ តែងតែទៅសួរសុខទុក្ខ គ្នាទៅវិញទៅមក និងងាកមកបារម្ភអំពីគ្នា។

៣- អ្នកមេម៉ាយចាយរាង សុខ សោម៉ាវត្តី បន្ទាប់ពីលែងលះស្វាមី លោក ទូច ដាណារ៉ា ជាកូនប្រុស ឯកឧត្ដម ទូច ណារ៉ុថ រួចមក នាងមិនបានខឹង ឬស្អប់គ្នានោះទេ ពួកគេនៅតែរក្សាទំនាក់ទំនងចំពោះគ្នាជានិច្ច។ នៅពេលខួបកំណើតកូនស្រីជាតំណក់ឈាមរួមគ្នារវាងអ្នកពីរម្ដងៗ ពួកគេតែងតែចូលរួម និងបានជូនពរកូនស្រីក្នុងថ្ងៃពិសេស ហើយថតរូបយ៉ាងផ្អែមល្ហែមជាមួយគ្នា។

៤- អ្នកស្រី អម្ពរ ទេវី តារាសម្ដែងគ្រប់រសជាតិ បានលែងលះជាមួយ លោក ពេជ្រ ភារុណ ដោយសន្តិវិធី អស់ពេលជិត២តសវត្សមកហើយ។ ទោះបីពួកគេមិនមានឈ្មោះជាប្ដី-ប្រពន្ធក្ដី តែអ្នកទាំងពីរមិនបានតិដៀល រិះគន់គ្នានោះទេ ពោលគឺនៅតែរាប់អានគ្នាដូចបងប្អូន។ ក្រោយលែងលះគ្នា អ្នកស្រី អម្ពរ ទេវី បានទៅរស់នៅអាមេរិកប៉ុន្តែពេលអ្នកស្រី មកស្រុកខ្មែរម្ដងៗ លោក ពេជ្រ ភារុណ តែងតែទៅទទួលនាងនៅព្រលានយន្តហោះ៕

Comments

comments

LEAVE A REPLY

Please enter your comment!
Please enter your name here