នរណាខ្លះដឹងពីប្រវត្តិ តារាភាពយន្ដ អ្នកនាង អម្ពរ ទេវី ?

0
1308

អ្នកស្រី អម្ពរ ទេវី កើតនៅឆ្នាំ ១៩៧០ ជាតារាសម្តែងរបស់ខ្មែរយ៉ាងសកម្មនៅចុងទស្សវត្សឆ្នាំ១៩៨០ ដោយបានសម្តែងក្នុងខ្សែភាពយន្តជាច្រើន ដោយចាប់ផ្ដើមពីខ្សែភាពយន្ដមួយដែលមានចំណងជើងថា musical skits ។

អ្នកនាង អម្ពរ ទេវី កាលនោះទទួលបានចាប់អារម្មណ៍ភ្លាមៗ និងមានអ្នកគាំទ្រលើសលប់ ចាប់ផ្តើមក្នុងឆ្នាំ ១៩៨៨ ខណៈ នាងសម្ដែងជាមួយតារាស្រស់សង្ហា គឺលោក សម វិជ្ជា ។ ស្ដាយណាស់ ជាឧប្បត្តិហេតុអាក្រក់ លោក សម វិជ្ជា ត្រូវបានគេដាក់ថ្នាំពុលសម្លាប់… សបន្ទាប់ពី សម វិជ្ជា ស្លាប់នៅក្នុងឆ្នាំ១៩៨៨, អ្នកនាង អម្ពរ ទេវី ភាគច្រើនត្រូវបានគេផ្គូផ្គងឱ្យសម្ដែងជាមួយតារាប្រុសសង្ហា មានប្រជាប្រិយល្បីឈ្មោះ គឺលោក ទេព រិនដារ៉ូ … ជាបន្តបន្ទាប់មកទៀត នាងសម្ដែងជាមួយតួប្រុសមួយណា ក៏សុទ្ធតែអាចយោងខ្សែភាពយន្ដឱ្យមហាជនចូលចិត្តដែរ ដូចជា លោក កេត សុបូរិទ្ធ , លោក ខៃ ប្រសិទ្ធ , លោក សម តារា , លោក យុទ្ធ តារ៉ាឆានី , លោក ពេជ្រ ភិរុណ ជាដើម …។

អ្នកនាង អម្ពរ ទេវី ជាកូនពៅក្នុងក្រុមគ្រួសារដែលមានជីវភាពមធ្យម មានបងប្អូន ៥នាក់ , នាងបានបញ្ចប់ថ្នាក់ទី ១២ នៅវិទ្យាល័យបាក់ទូក និងហ្វឹកហ្វាត់ផ្នែកវិចិត្រសិល្បៈក្នុងឆ្នាំ ១៩៨៩។ បន្ទាប់មកនាងបានរៀបការជាមួយលោក ពេជ្រ ភិរុណ ដែលក៏ជាតារាសម្តែងល្បីឈ្មោះ វ័យចាស់ តែទឹកមុខក្មេង នៅក្នុងខែតុលាឆ្នាំ ១៩៩២ ។ បន្ទាប់ពីអាពាហ៍ពិពាហ៍ អម្ពរ ទេវី បានបន្តធ្វើសកម្មភាពលើខ្សែភាពយន្ដជាច្រើនទៀត ដែលភាគច្រើនមានតារាជាដៃគូរបស់នាង គឺលោក ទេព រិនដារ៉ូ ។

គួរកត់សម្គាល់ថា ប្រជាប្រិយភាពរបស់នាងកាលពីមុននោះ នាងគ្រាន់តែជាតារាភាពយន្ដធម្មតាប៉ុណ្ណោះ ក្រោយមកក៏ក្លាយទៅជាតារាភាពយន្តដ៏ល្បីល្បាញក្នុងរយៈពេលតែពីរបីឆ្នាំ។ ខ្សែភាពយន្ដថ្មីដែលបានចេញផ្សាយជារៀងរាល់ ក្នុង និងក្រៅប្រទេស គឺ អម្ពរ ទេវី មានវត្តមាននៅក្នុងនោះដែរ ហើយគាត់តែងតែជាតួឯកក្នុងវីដេអូភាពយន្ត ឬ តន្ត្រី។ អ្នករាល់គ្នា ពីដំបូងច្រើនចាប់ផ្តើមគិតថា អម្ពរ ទេវី គ្រាន់តែជាក្មេងស្រីវ័យក្មេង និង ស្រស់ស្អាតប៉ុណ្ណោះ។

ប្រទេសកម្ពុជាមិនទាន់មានសន្តិភាពទាំងស្រុងទេនៅដើមទសវត្សឆ្នាំ១៩៩០។ សង្គ្រាមនៅតែបន្តកើតឡើងនៅកន្លែងមួយចំនួនក្នុងប្រទេសនេះ។ ប្រជាជនកម្ពុជាទាំងអស់គឺនៅតែក្រីក្រខ្លាំង និងមានតម្រូវការខ្ពស់ ដូច្នេះ ផលិតកម្មកម្សាន្តខ្មែរ និងសិល្បៈសម្តែង មិនសូវមាននៅក្នុងការគិតរបស់ប្រជាជនកម្ពុជា នៅពេលនោះទេ។ ខ្សែភាពយន្ត ខ្មែរភាគច្រើនត្រូវបានគេលក់ទៅក្រៅប្រទេស ដើម្បីឱ្យប្រជាជនកម្ពុជាមួយចំនួនដែលបានរត់ភៀសសឹកពីប្រទេសនេះក្នុងដើមទសវត្សឆ្នាំ១៩៨០នោះ បានទស្សនា និងផ្សារភ្ជាប់ពីវប្បធម៌ខ្មែរ ។

ដូច្នេះ ផលិតកម្មភាពយន្តខ្មែរក៏មិនទំនើបគ្រប់គ្រាន់ដើម្បីប្រកួតប្រជែង ជាមួយខ្សែភាពយន្តបរទេសនោះទេ ជាពិសេសប្រកួតជាមួយប្រទេសថៃ ឥណ្ឌា និងហុងកុង៕

Comments

comments

LEAVE A REPLY

Please enter your comment!
Please enter your name here