ដឹងទេ តើអ្នកនាង អម្ពរ ទេវី ទទួលបានតម្លៃខ្លួនប៉ុន្មានក្នុងការថតកុនជាថ្មីនេះ?

0
6819

កំពូលអតីតតារាភាពយន្ដកម្ពុជា អ្នកនាង អម្ពរ ទេវី បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលម្ដងទៀតហើយ និងសាទរស្ទើរតែទូទាំងប្រទេស ខណៈដែលទទួលដំណឹងថា អ្នកនាង បានសម្រេចចិត្តចូលប្រឡូកក្នុងវិស័យភាពយន្ដវិញជាវេលាមជ្ឈិមវ័យរបស់នាង។

សម្រាប់ការថតខ្សែភាពយន្ដនៅកម្ពុជារបស់អ្នកនាង អម្ពរ ទេវី នេះ វាមិនមែនជារឿងងាយនោះទេ ទម្រាំអាចទាក់ចិត្តតារាសម្ដែងគ្រប់រសជាតិ ក្រមិចក្រមើម មនោសញ្ចេតនា និង ទឹកភ្នែក បាន , អ្វីដែលធ្វើឱ្យមហាជនភ្ញាក់ផ្អើលនោះ គឺអ្នកនាងឃ្លាតពីសិល្បៈអស់ជិត២ទសវត្សទៅហើយ តែបែរជាត្រូវបានចាងហ្វាងផលិតកម្មនេះ អញ្ជើញនាងមកសម្ដែង ហើយទទួលបានការយល់ព្រមបែបនេះ ឯតម្លៃខ្លួនរបស់អ្នកស្រីវិញ ក៏ខ្ពស់ថែមទៀត ស្ទើរមិនគួរឲ្យជឿ។

ភាពយន្តភាគតម្រូវឲ្យអ្នកស្រី ហោះឆ្លងទ្វីបមកសម្ដែងលើកនេះ គឺរឿង “ឆន្ទា” និង “កាកី” ដែលសុទ្ធតែជារឿងភាគសម្រិតសម្រាំងប្រចាំឆ្នាំ២០១៨។ យ៉ាងណាក៏ដោយ សាមីខ្លួនមិនធ្លាប់បញ្ជាក់ពីតម្លៃខ្លួនឡើយ ហើយសូម្បីតែម្ចាស់ផលិតកម្មទាំង២ ក៏សុំរក្សាការសម្ងាត់ជុំវិញព័ត៌មានហិរញ្ញវត្ថុនេះដែរ។

ទាក់ទិននឹងការសម្ដែងរបស់អ្នកនាង អម្ពរ ទេវី នេះដែរ ប្រភពស្និទ្ធស្នាលចេញពីរង្វង់អ្នកសិល្បៈបានឲ្យដឹងថា ថ្លៃខ្លួនអ្នកស្រី អម្ពរ ទេវី ក្នុងការវិលត្រលប់មកមួយជើងនេះ គឺមិនតិចជាង ១ម៉ឺនដុល្លារឡើយក្នុង១រឿង។ នេះជាតម្លៃខ្ពស់បំផុតសម្រាប់តួសម្ដែងខ្មែរបច្ចុប្បន្ន ហើយថ្លៃជាងតារាជួរមុខសព្វថ្ងៃគុណនឹង២ដងឯណោះ៕

Comments

comments

LEAVE A REPLY

Please enter your comment!
Please enter your name here