ដឹងហើយនៅ ថា នរណា ជាមហាសេដ្ឋីផ្ដាច់គេលើលោក ក្នុងឆ្នាំនេះ ?

0
1478
WEST HOLLYWOOD, CA - FEBRUARY 26: (L-R) CEO of Amazon Jeff Bezos and writer MacKenzie Bezos attend the Amazon Studios Oscar Celebration at Delilah on February 26, 2017 in West Hollywood, California. (Photo by Jerod Harris/Getty Images)

មហាសេដ្ឋីពិភពលោក ត្រូវបានផ្លាស់ប្ដូរហើយ គឺនាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុនយក្សអាមេរិក Amazon លោក ចេហ្វ បេហ្សូស (Jeff Bezos) បានក្លាយជាអ្នកមានបំផុតផ្ដាច់គេ ក្នុងលោក ឈរពីលើសេដ្ឋី Microsoft និងសេដ្ឋី Facebook ព្រមទាំងសេដ្ឋីនៅបណ្ដាប្រទេសផ្សេៗទៀត។

បើតាមសារព័ត៌មាន Bloomberg និង Forbes បានដាក់ឈ្មោះ Jeff Bezos នៅលើគេនៃបញ្ជីឈ្មោះមហាសេដ្ឋីពិភពលោក, Bloomberg បានឱ្យដឹងថា ទ្រព្យសម្បត្តិដុលរបស់នាយកប្រតិបត្តិក្រុមហ៊ុន Amazon រូបនេះ កើនដល់ ១០៦ពាន់លានដុល្លារ , រីឯ Forbes ថា Jeff Bezos មាន ១០៥ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី១០ ខែមករាឆ្នាំ២០១៨ ម្សិលមិញ។

សូមរំលឹកថា សារព័ត៌មានទាំងពីរនេះ ធ្លាប់បានធ្វើកំណត់ត្រាទ្រព្យសម្បត្តិបែបនេះរួចមកហើយ ដែលកាលនោះធ្លាប់ស្រាវជ្រាវរកឃើញលទ្ធផល ទៅលើស្ថាបនិកក្រុមហ៊ុន Microsoft គឺលោក Bill Gates មានទ្រព្យសម្បត្តិរហូតដល់ទៅ ១០០ពាន់លានដុល្លារ កាលពីឆ្នាំ១៩៩៩ ប៉ុន្តែបច្ចុប្បន្នលោក Bill Gates បានធ្លាក់មកឈរនៅលំដាប់លេខ ២ ដោយមានទ្រព្យសម្បត្តិ ត្រឹមតែ ៩២ ពាន់លានដុល្លារ។

គួរបញ្ជាក់ថា ភាគច្រើននៃទ្រព្យសម្បត្តិរបស់ លោក Jeff Bezos បានមកពីភាគហ៊ុនរបស់លោកក្នុងក្រុមហ៊ុន Amazon ចំនួន ៧៨.៩លានហ៊ុន ដែលលោកគ្រប់គ្រង។ តែយ៉ាងណាក៏ដោយអ្នកខ្លះបានអះអាងថា បើសិនជាលោក Bill Gates មិនបរិច្ចាគទ្រព្យសម្បត្តិសម្រាប់សកម្មភាពមនុស្សធម៌ទេ នោះលោកនៅតែមានទ្រព្យច្រើនជាងឆ្ងាយពី លោក Jeff Bezos ដដែល។

ទោះជាយ៉ាងណាក៏ដោយ Bloomberg បានធ្វើការប្រៀធៀបអតីតកាលថា ងាកទៅមើលកាលពីអតីតកាលបន្តិចវិញ លោក Bill Gates បានបរិច្ចាគភាគហ៊ុនតម្លៃ ៧០០លានដុល្លារ ក្នុងក្រុមហ៊ុន Microsoft កាលពីមុន ហើយ​បើគិតជាតម្លៃនៃពេលបច្ចុប្បន្ន គឺស្មើនឹង ៦១.៨ពាន់លានដុល្លារ និងបរិច្ចាគជាសាច់ប្រាក់ប្រមាណ ២.៩ពាន់លានដុល្លារ គិតចាប់តាំងពីឆ្នាំ១៩៩៦ មក៕

Comments

comments

LEAVE A REPLY

Please enter your comment!
Please enter your name here