មានដឹងទេ តើជំនួប សម្ដេចតេជោ ហ៊ុន សែន និង លោក លី កឺឈាង នឹងចុះហត្ថលេខាលើ MOU សំខាន់ៗអ្វីខ្លះ?

0
990

ក្នុងជំនួបពិសេស រវាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា និងលោក លី កឺឈាង នាយករដ្ឋមន្ដ្រីចិន នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ នេះ នឹងមានកិច្ចចុះហត្ថលេខារួមគ្នារវាងវិស័យ រដ្ឋ និង រដ្ឋ, រវាងវិស័យរដ្ឋ និងឯកជន ព្រមទាំងរវាង វិស័យឯកជន និងឯកជន។

ឯកសារសំខាន់ៗចំនួន១៩ ដែលនឹងត្រូវចុះហត្ថលេខារួមមាន៖

១- អនុស្សារណៈនៃការយោគយល់គ្នា ស្ដីពីការលើកកម្ពស់បន្ថែមការអភិវឌ្ឍន៍មជ្ឈមណ្ឌលរដ្ឋបច្ចេកវិទ្យាកម្ពុជា-ចិន

២- អនុស្សារណៈនៃការយោគយល់គ្នា សម្រាប់កិច្ចសហប្រតិបត្តិការលើការកម្ពស់គុណភាពផលិតផល

៣- កិច្ចព្រមព្រៀង ស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស

៤- លិខិតប្ដូរសារ ស្ដីពីគម្រោងជួសជុលរាជវាំងនៅអង្គរ

៥- លិខិតប្ដូរសារ ស្ដីពីការផ្ដល់ជូនបរិក្ខារមួយកញ្ចប់

៦- អនុស្សារណៈនៃការយោគយល់គ្នា ស្ដីពីគម្រោង «ដំណើរនៃក្ដីស្រលាញ់ពីបេះដូង» នៅកម្ពុជា

៧- អនុស្សារណៈនៃការយោគយល់គ្នា ស្ដីពីការរៀបចំផែនការរួមគ្នាលើការអភិវឌ្ឍកសិកម្មទំនើបនៅកម្ពុជា

៨- អនុស្សារណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការស្រាវជ្រាវដំណាំស្រូវ

៩- កិច្ចព្រមពៀង ស្ដីពីការអនុវត្តគម្រោង «ការបង្កើតមជ្ឈមណ្ឌលបង្កាត់ និងអភិរក្សពូជឈើមានតម្លៃខ្ពស់នៅកម្ពុជា»

១០- កិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងសាងសង់ខ្សែអគ្គិសនីតង់ស្យុងខ្ពស់ ២៣០គីឡូវ៉ល ដំណាក់កាលទី២

១១- កិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងពង្រីក និងលើកម្រិតផ្លូវជាតិលេខ៣ (ចោមចៅ-បែកគួស-ក្រុងកំពត)

១២- អនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្ដិការទៅវិញទៅមក

១៣-  កិច្ចព្រមព្រៀងសម្បទាន សម្រាប់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនភ្នំពេញ-ខេត្ដព្រះសីហនុ

១៤- កិច្ចព្រមព្រៀង ស្ដីពីវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ

១៥- អនុស្សារណៈនៃការយោគយល់គ្នា ស្ដីពីពាណិជ្ជកម្មអង្ករ

១៦- កិច្ចសន្យាសម្រាប់គម្រោងសាងសងខ្សែបញ្ជូនអគ្គិសនី ៥០០ គីឡូវ៉លជាឆ្អឺងខ្នងសម្រាប់បណ្ដាញជាតិ និងភ្ជាប់អនុតំបន់

១៧- កិច្ចព្រមព្រៀងក្របខ័ណ្ឌ ស្ដីពីកិច្ចសហប្រតិបត្ដិការហិរញ្ញប្បទាន សម្រាប់គម្រោងអាកាសយានដ្ឋានភ្នំពេញថ្មី ប្រទេសកម្ពុជា

១៨- កិច្ចព្រមព្រៀងក្របខ័ណ្ឌ ស្ដីពីគម្រោង បាញ់បង្ហោះផ្ដាយរណប «តេជោ១» ១៩- កិច្ចព្រមព្រៀង ស្ដីពីគម្រោងវិនិយោគលើការសាងសង់ និងប្រតិបត្តិការកំពង់ផែស្ទឹងហាវ៕

Comments

comments

LEAVE A REPLY

Please enter your comment!
Please enter your name here