ដោយសារមានកំណើនភ្ញៀវទេសចរចិន ដឹងថា វិនិយោគិនចិន សាងសង់ព្រលានយន្ដហោះថ្មីនៅទីណាទេ ?

0
1601

ជាការឆ្លើយតបនឹងកំណើនភ្ញៀវទេសចរអន្តរជាតិ ដែលកើនឡើងជារៀងរាល់ឆ្នាំ ពិសេសនៅលើទឹកដីអង្គរដ៏អច្ឆិរិយៈរបស់កម្ពុជានោះ រាជរដ្ឋាភិបាលបានសម្រេចសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីមួយទៀត នៅខេត្តសៀមរាប ខណៈក្នុងឆ្នាំ២០១៧ កន្លងទៅនេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ សរុប ៥.៦លាននាក់។

ព្រលានយន្តហោះអន្តរជាតិថ្មីនេះ រាជរដ្ឋាភិបាលបានផ្តល់ឲ្យក្រុមហ៊ុនចិនជាអ្នកវិនិយោគក្រោមកិច្ចសន្យា៥៥ឆ្នាំ ដែលមានទឹកប្រាក់វិនិយោគប្រមាណ ៩០០លានដុល្លារ សាងសង់នៅលើផ្ទៃដី៧០០ហិកតា ក្នុងស្រុកសូត្រនិគមន៍ ចម្ងាយ៥០គីឡូម៉ែត្រពីក្រុងសៀមរាប។

គម្រោងប្លង់ស្ថាបត្យកម្មអាកាសយានដ្ឋានថ្មីនេះ នឹងត្រូវចុះហត្ថលេខា ក្នុងដំណើរទេស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីចិន លោក លី កឺឈាង នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ នេះ បន្ទាប់មកនឹងចាប់ផ្តើមសាងសង់ក្នុងឆ្នាំ២០១៨ នេះតែម្ដង។

សូមបញ្ជាក់ថា ចំនួនភ្ញៀវទេសវរអន្តរជាតិ ក្នុងឆ្នាំ២០១៧ សរុប ៥.៦លាននាក់នេះ កើនឡើង១១.៦% បើធៀបនឹងឆ្នាំ២០១៦ ហើយចំណោមភ្ញៀវទេសចរអន្តរជាតិទាំងនោះ ទេសចរចិន មានជាង ១.២លាននាក់ កើនឡើង ៤៦% ឈរលើលំដាប់លេខ ១ ៕

Comments

comments

LEAVE A REPLY

Please enter your comment!
Please enter your name here