ត្រៀមអ្វីខ្លះដើម្បីសម្ភាសន៍អាហារូបករណ៍ឲ្យបានពិន្ទុខ្ពស់?

0
369

ការទទួលបានអាហារូបករណ៍ទៅសិក្សានៅបរទេស គឺជាក្ដីប្រាថ្នារបស់​សិស្សនិស្សិតនាពេល បច្ចប្បន្ន ប៉ុន្តែការចាប់យកអាហារូបករណ៍មួយ វាមិនងាយស្រួលដូចការប្រឡងធម្មតា​នោះ​ទេ។ ក្នុង​ដំណើរ​ការ​អាហារូបករណ៍និមួយៗ សិស្សនិស្សិតភាគច្រើន មានការព្រួយបារម្ភខ្លាំង លើ​វគ្គ​សម្ភាសន៍ ដោយមិនបានដឹងមុនថា​ នឹងមានអ្វីកើតឡើង? មិនដឹងថាតើគណៈកម្មការ​នឹង​សួរ អ្វីខ្លះ? ​ហើយនឹងត្រូវឆ្លើយយ៉ាងណា ដើម្បីទាក់ទាញចំណាប់អារម្មណ៍ និងទទួលបានពិន្ទុខ្ពស់។

បន្ទាប់ពីបំពេញបែបបទ និងលក្ខខណ្ឌផ្សេងៗហើយ វគ្គសម្ភាសន៍គឺ​ជា​ដំណាក់កាល​មួយ​ដែល​គណៈកម្មការ​ និង​ភាគីពាក់ព័ន្ធ​ក្នុង​អាហារូបករណ៍​ចង់ស្គាល់​បេក្ខជន​ដែល​បាន​ជាប់​វគ្គ​ជម្រុះឲ្យ​កាន់​តែ​ច្បាស់ ​និង​ដើម្បី​វាយ​តម្លៃ​ទៅ​លើ​ភាព​ឈ្លាសវៃ​ រហ័ស​រហួន​ សមត្ថភាព​ ចំណេះ​ដឹង​ និង​ការ​ដោះស្រាយ​បញ្ហា​ចំពោះ​មុខ​។

នៅក្នុងពេលសម្ភាសន៍ អ្នកអាចមានពេលពី ១៥នាទី ទៅ ៣០នាទីដើម្បី​ឆ្លើយសំណួរ​របស់​គណៈកម្មការ​។ ដូចនេះ​អ្នកគួរត្រៀម​សំនួរ​ដែល​គេ​អាច​នឹង​សួរ​ឲ្យ​បាន​ច្រើន​ ហើយ​ត្រៀម​ចម្លើយ​របស់​អ្នក​ទៅ​កាន់​សំណួរ​ទាំង​នោះ​ឲ្យ​បាន​ល្អិតល្អន់​ អាន​និង​ស្រាវជ្រាវឲ្យ​បានច្រើន​ជុំវិញ​អ្វី​ដែល​អ្នកសរសេរ ​ហើយ​សមម្ដង​ហើយ​ម្ដងទៀត​រហូត​ដល់​អ្នក​មាន​ទំនុកចិត្ត​លើ​ខ្លួន​ឯង​។​

ចំណុច​សំខាន់​ៗ​ក្នុង​ការត្រៀម​សម្ភាសន៍​ឲ្យ​បាន​ល្អ​គឺ​ការ​មើល​នូវ​អ្វី​ដែល​អ្នក​បាន​សរសេរ​ក្នុង​ Application Form។ គណៈកម្មការនឹងសួរ សំនួរមួយចំនួន ដើម្បីកំណត់ថា តើអ្នកពិត​ជាមនុស្សដូច ដែលអ្នកបានរៀបរាប់​ក្នុង​បែបបទ​អាហារូបករណ៍ (Application Form) របស់​អ្នក​ពិត​ប្រាកដ​រឺ​ទេ ​ហើយ​ថា​ តើ​អ្នក​មាន​សមត្ថភាព​សាកសម​នឹង​អាហារូបករណ៍​រឺ​ទេ​។ ​Image may contain: 5 people, people smiling, crowd

សំនួរ​អាច​ចាប់​ផ្ដើម​ពី​ការ​ណែនាំខ្លួន​របស់​អ្នក​រួច​បន្ត​ទៅ​ចំណាប់​អារម្មណ៍​ មូលហេតុ​ដែល​អ្នកចង់​បន្ដ​ការ​សិក្សា ​ហើយការ​សិក្សា​នោះវា​មាន​ពាក់ព័ន្ធ​អ្វី​នឹង​ប្រវត្តិការ​សិក្សា​និង​ការងារ​របស់​អ្នក​ ទើបអ្នកចង់​បន្តមុខវិជ្ជា​និង​ជំនាញនោះ​។ ​

បន្ថែមពីនេះ អ្នកក៏អាចនឹងជួបសំណួរមួយចំនួនពីសកលវិទ្យាល័យដែលអ្នកចង់រៀន​ជំនាញដែល​អ្នកនឹងសិក្សា និងអត្ថប្រយោជន៍ដែល​បានអ្នកគួររៀនមុខជំនាញ​នោះ​ដែលវានឹងអាច​ជួយដល់​ការងារ​របស់​អ្នក​ពេល​អនាគត​ រឺដល់ការ​អភិវឌ្ឍសង្គម​។ ហើយ​សំណួរដែល​ជៀស​មិនរួច​នោះ​គឺ​ មូលហេតុអ្វីទើប​អ្នក​គិត​ថា​ អ្នកសាកសមនឹងអាហារូបករណ៍មួយនេះ? រឺ​ក៏​អាច​នឹង​សួរថា​ តើ​មូលហេតុអ្វី​ទើប​យើង​គួរ​ជ្រើសរើស​អ្នក?

ទាំងនេះជាសំនួរគោលៗដែលនឹងមិនសូវរំលងឡើយក្នុងបទសម្ភាសន៍អាហារូបករណ៍។ សំនួរទាំង​នេះ​ច្រើនទាក់ទងជាមួយចំណេះដឹងទូទៅ បញ្ហាសង្គមព្រឹត្តិការណ៍ថ្មីៗ ឬដំណោះស្រាយ​របស់​អ្នក​ទៅ​នឹងបញ្ហា​ចំពោះមុខណាមួយ។

ដើម្បីយល់ដឹងកាន់តែច្បាស់អំពីរបៀបក្នុងការត្រៀមសម្ភាសន៍ឲ្យបានពិន្ទុខ្ពស់ សិស្សនិស្សិត អាច​ចូលរួមសន្និសីទ​អាហារូបករណ៍​លើកទី៦ ដែលមានការចូលរួមពី​ស្ថានទូតធំៗ​ចំនួន​៦ ស្ថាប័ន​ផ្ដល់​អាហា​រូបករណ៍ និងអតីតសិស្សអាហារូបករណ៍ជាច្រើនរូបទៀត នៅថ្ងៃទី ២១ ខែមករា ២០១៨ នៅវិទ្យាស្ថានបច្ចេកវិទ្យានៃកម្ពុជា (តិចណូ) ចាប់ពីម៉ោង ៨ព្រឹក ដល់ ៥ល្ងាច។ កម្មវិធីនេះរៀបចំ​ដោយក្រុមហ៊ុនអនុស្សា ឧបត្ថម្ភធំដោយថ្នាំពណ៌ជាតិ សហការឧបត្ថម្ភដោយBerocca និង IELTS

ព័ត៌មានបន្ថែម អាចទទួលបានតាមហ្វេសប៊ុក Anussa Event Planner ឬ ទូរសព្ទលេខ 012 230 140 / 010 911 776Image may contain: sky and airplane

Comments

comments

LEAVE A REPLY

Please enter your comment!
Please enter your name here