CIMB ឧបត្ថម្ភសម្ភារៈបរិក្ខារអនាម័យ​ និង​សម្ភារៈសិក្សា​ ដល់​សាលារៀន​​នៅ​សៀមរាប​

0
603

រាជធានីភ្នំពេញ៖ ​កញ្ចប់សម្ភារៈបរិក្ខារអនាម័យ រួមមាន​ស៊ីទែនផ្ទុកទឹកខ្នាតធំ ដែលបំពាក់​ដោយ​ឧបករណ៍​លាង​សម្អាត​ដៃ ​និង​សម្ភារៈសិក្សាមួយចំនួន​កាលពីដើម​ខែធ្នូ​កន្លង​ទៅ​នេះ ​​ ត្រូវ​បាន​ធនាគារ​ ស៊ីអាយអិមប៊ី ភីអិលស៊ី (ធនាគារ CIMB) ​បាន​នាំ​យក​ទៅ​ជួយ​ឧបត្ថម្ភ​ សាលា​បឋមសិក្សា​ពង្រ ក្នុង​ខេត្ត​សៀមរាប។​

​​ការ​នាំ​យកសម្ភារ​ខាង​លើ​នេះ​ ឆ្នាំ​នេះ​គឺ​ឆ្នាំ​ទី៧​ហើយ ​នៃ​សកម្ម​ភាពទំនួលខុស​ត្រូវ​សង្គម​របស់​ធនាគារ CIMB តាមរយៈគម្រោង​ «កុមារមានអនាម័យ ប្រាជ្ញាឆ្លាតវៃ» ដោយ​មានការ​ចូលរួមពី​បុគ្គលិក នៅទូទាំងធនាគារ។Image may contain: 9 people, people smiling, people sitting, child and outdoor

លោកស្រី អ៊ុំ ចិន្តាភក្តី ​នាយិកាធនធានមនុស្ស របស់ធនាគារ CIMB បានឲ្យដឹងថា៖ «​ក្នុង​ឆ្នាំ​២០១៧ ធនាគារសម្រេចបានសកម្មភាពទំនួលខុសត្រូវសង្គម ដ៏គួរឲ្យកត់សម្គាល់ នៅក្នុង​សាលា​បឋម​សិក្សា​ពង្រ ដោយបានឧបត្ថម្ភនូវសម្ភារៈបរិក្ខារអនាម័យ រួមទាំងសម្ភារៈសិក្សារបស់កុមារ ដើម្បីឆ្លើយតប​ទៅនឹង​តម្រូវការជាក់ស្តែងរបស់សាលា និងសិស្សានុសិស្សទាំងមូល។​

ការរួមចំណែកនេះនឹងបង្កើនសក្តានុពលនៃការសិក្សារៀនសូត្ររបស់កុមារ ដែលជាទំពាំងស្នងឬស្សី ហើយយើងជឿជាក់ថា កុមារមានអនាម័យ ប្រាជ្ញាកាន់តែឆ្លាតវៃ។ ស្របតាមទស្សនៈវិស័យ​របស់​ធនាគារ CIMB យើងមានក្តីរីករាយ ដែលបានជួយដល់សហគមន៍ ឲ្យទទួលបានអត្ថប្រយោជន៍​យូរអង្វែង ប្រកបដោយនិរន្តរភាព»។Image may contain: one or more people, crowd and outdoorតាមរយៈការចូលរួមយ៉ាងផុសផុល ពីបុគ្គលិក និងថ្នាក់ដឹកនាំរបស់ធនាគារ CIMB កម្មវិធី​សប្បុរសធម៌​នេះ​បានប្រព្រឹត្តទៅយ៉ាងរលូន និងយ៉ាងទៀងទាត់ ជារៀងរាល់ឆ្នាំ។

លោកស្រី សុខ ចាន់លីណា ដែលជាបុគ្គលិក និងអ្នកស្ម័គ្រចិត្តមួយរូប បានបង្ហាញ​អារម្មណ៍​ផ្ទាល់​ខ្លួន​ថា៖ «នេះគឺជាកម្មវិធីសប្បុរសធម៌ដ៏ល្អមួយ ដែលបានបង្កើតឡើងដោយធនាគារ CIMB។​ វាបានលើកកម្ពស់នូវវប្បធម៌ចែករំលែក តាមរយៈការជួយដល់សហគមន៍ និងក្មេងជំនាន់ក្រោយ។Image may contain: one or more people, crowd, tree and outdoor ដោយការចាប់ផ្តើមពីខ្លួនយើងម្នាក់ៗ យើងនឹងអាចសម្រេចបានលទ្ធផលធំធេង ដល់សង្គមជាតិ​យើង នាថ្ងៃក្រោយ ហើយខ្ញុំពិតជាសប្បាយរីករាយ ដែលបានក្លាយជា​ផ្នែកមួយ​នៃ​កម្មវិធី​សប្បុរសធម៌​នេះ​។ ខ្ញុំនឹងចូលរួមសកម្មភាពទំនួលខុសត្រូវសង្គមនេះ​ នាឆ្នាំក្រោយផងដែរ»។

លោក ហ៊ាង សុខេន នាយកសាលាពង្រ​ បានឲ្យដឹង​ថា៖ «ខ្ញុំសូមថ្លែងអំណរគុណដល់ធនាគារ CIMB ដែល​បាន​ជួយ​ដល់​​សាលារៀនមួយចំណែកធំ តាមរយៈការផ្តល់នូវសម្ភារៈសិក្សា និង​ឧបករណ៍​បរិក្ខារអនាម័យ ដល់សាលាយើងខ្ញុំ។ ការបរិច្ចាគទាំងអស់នេះនឹងជួយដល់ឲ្យបរិស្ថាន និង​អនាម័យសាលាល្អប្រសើរ ហើយសិស្សាសាលានឹងមានទម្លាប់ល្អ អនាម័យល្អ និងសុខភាពល្អ ដែល​មាន​កន្លែង​លាង​សម្អាត​ដៃងាយ​ស្រួល​។

ហើយខ្ញុំសង្ឃឹមថា ធនាគារ CIMB នឹងបន្តសកម្មភាពមនុស្ស​ធម៌របស់ខ្លួន កាន់តែច្រើនថែមទៀត សម្រាប់សាលារៀនដាច់ស្រយ៉ាលផ្សេងទៀត ក្នុងប្រទេសកម្ពុជា»។

គួររំលឹកផងដែរថា តាំងពីចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួន នៅកម្ពុជា ក្នុងឆ្នាំ២០១០ ធនាគារ CIMB តែងតែរៀបចំកម្មវិធីទំនួលខុសត្រូវសង្គម ទៅតាមគម្រោងផ្សេងៗគ្នា ជារៀងរាល់ឆ្នាំ ខណៈ​ដែល​ធនាគារ​តែងតែពង្រីកកម្មវិធីសប្បុរសធម៌ ពីមួយឆ្នាំទៅមួយឆ្នាំផងដែរ។

ក្រៅពីការឧបត្ថម្ភដល់កុមារ និងសាលារៀនដែលខ្វះខាត បុគ្គលិក និងថ្នាក់ដឹកនាំរបស់ធនាគារ CIMB ក៏បានចូលរួមស្ម័គ្រចិត្តផ្តល់ឈាម ចំនួន៣លើក ដើម្បីជួយដល់ជនរងគ្រោះ ដោយសហការ​ជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាមផងដែរ។ ហើយសម្រាប់ឆ្នាំបន្ទាប់ទៀត ធនាគារ CIMB នឹងខិតខំ​បន្តសកម្មភាពសប្បុរសធម៌របស់ខ្លួន ដែលមានសារៈសំខាន់ និងចំាបាច់បំផុត សម្រាប់សហគមន៍​នានា ក្នុងព្រះរាជាណាចក្រកម្ពុជា៕

Comments

comments

LEAVE A REPLY

Please enter your comment!
Please enter your name here