ឱកាសមាស! អ្នកប្រាក់ខែតិចក៏អាចទិញផ្ទះបុរីប៉េងហួតបានដែរជាមួយ CIMB

0
419

រាជធានីភ្នំពេញ​៖​ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី (ធនាគារ CIMB) កាលពីថ្ងៃសុក្រ ទី១៥ ខែធ្នូកន្លងទៅនេះ បានចាប់ដៃជាមួយ បុរី ប៉េង ហួត គ្រុប ជាផ្លូវការ សម្រាប់ឥណទានគេហដ្ឋាន ដែលអនុញ្ញារបស់ធនាគារ CIMB ទៅដល់អតិថិជនរបស់ខ្លួន។

តាមរយៈភាពជាដៃគូយុទ្ធសាស្រ្តនេះ រាល់អតិថិជនរបស់បុរី ប៉េង ហួត ដែលស្នើសុំឥណទានគេហដ្ឋានរបស់ធនាគារ CIMB នឹងទទួល​បាននូវអត្ថប្រយោជន៍កាន់តែច្រើន និងលក្ខខណ្ឌអនុគ្រោះមួយចំនួនទៀតផង។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននេះ លោកស្រី ហេង ធីតា នាយិកហិរញ្ញវត្ថុបុគ្គលរបស់ធនាគារ CIMB បានមានប្រសាសន៍ថា៖ «ធនាគារ CIMB តែងតែឈានមុខគេ ក្នុងការផ្តល់ជូននូវឥណទានគេហដ្ឋាន ដល់អតិថិជន។ ហើយការចាប់ដៃគូជាមួយនឹងក្រុមហ៊ុនបុរី ប៉េង ហួត គ្រុប ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍សំណង់លំនៅស្ថានឈានមុខគេ នៅកម្ពុជា នឹងជួយជម្រុញឲ្យធនាគារ CIMB បំពេញតម្រូវការឥណទានគេហដ្ឋានកាន់តែល្អប្រសើរ ដល់អតិថិជនទាំងអស់ នៅគ្រប់គម្រោងលំនៅស្ថានរបស់បុរី ប៉េង ហួត។

ដូច្នេះអតិថិជនមិនត្រឹមតែទទួលបានផ្ទះក្នុងក្តីស្រមៃ ប្រកបដោយស្តង់ដារ សោភណ្ឌភាព និងគុណភាពរបស់បុរី ប៉េង ហួតប៉ុណ្ណោះទេ តែថែមទាំងទទួលបាននូវអត្ថប្រយោជន៍ពិសេស និងលក្ខខណ្ឌអនុគ្រោះផងដែរ ពីឥណទានគេហដ្ឋានរបស់ធនាគារ CIMB ដែលជាធនាគារពាណិជ្ជអន្តរជាតិនាំមុខគេមួយ នៅកម្ពុជា និងមានបណ្តាញយ៉ាងទូលំទូលាយ ក្នុងតំបន់អាស៊ាន»

លោកស្រី ទឹម ច័ន្ទបូរ៉ាវី ជំនួយការអគ្គនាយិការបស់បុរី ប៉េង ហួត គ្រុប បានឲ្យដឹងថា៖ «បុរី ប៉េង ហួត​ គ្រុប ដែលបានបង្កើតឡើងតាំងពីឆ្នាំ 2005 មក គឺជាក្រុមហ៊ុនអភិវឌ្ឍន៍សំណង់លំនៅស្ថានឈានមុខគេ ទាំងគុណភាព និងសោភណ្ឌភាព ដែលតែងតែទទួលបានការគាំទ្រ និងទំនុកចិត្ត ពីសំណាក់អតិថិជនគ្រប់ជាន់ថ្នាក់ ព្រមទាំងទទួលបានពានរង្វាន់ជាក្រុមហ៊ុនអភិវឌ្ឍន៍ ដែលល្អជាងគេក្នុងប្រទេសកម្ពុជា ក្នុងឆាកអន្តរជាតិថែមទៀតផង។

បុរី ប៉េង ហួត គ្រុប មិនត្រឹមតែចង់ផ្តល់ជូននូវគេហដ្ឋាន សម្រាប់ស្នាក់នៅដល់អតិថិជននោះទេ តែចង់ផ្តល់ជូននូវគេហដ្ឋានដែលប្រកបដោយសុភមង្គលដ៏ពិតប្រាកដ ជាមួយនឹងភាពសម្បូរបែបគ្រប់បែបយ៉ាង សម្រាប់ការរស់នៅ ស្ថិតក្នុងទីកន្លែងតែមួយ។ ដោយចង់បន្ថែមជូននូវភាពងាយស្រួលសម្រាប់អតិថិជន បុរី ប៉េង ហួត បានសម្រេចធ្វើការសហការជាមួយធនាគារលំដាប់អន្តរជាតិ គឺធនាគារ CIMB ដើម្បីផ្តល់ជូននូវជម្រើសឥណទានគេហដ្ឋាន ដែលមានលក្ខខណ្ឌល្អប្រសើរ ជូនដល់អតិថិជន។»ផ្អែកលើកិច្ចសហការជាដៃគូយុទ្ធសាស្រ្តនេះ រាល់អតិថិជន ដែលស្នើសុំឥណទានគេហដ្ឋានថ្មី ឬផ្ទេរឥណទានគេហដ្ឋាន មកកាន់ធនាគារ CIMB នៅក្នុងគម្រោងកំពុងសាង់សង់ ឬសាងសង់រួចរាល់របស់បុរី ប៉េង ហួត នឹងទទួលបានការលក្ខខណ្ឌសិក្សា និងអត្ថប្រយោជន៍នៃឥណទានល្អប្រសើរ ដោយធនាគារនឹងធ្វើការសិក្សា និងអនុម័តឥណទានឆាប់រហ័ស ហើយធនាគារក៏ទទួលយកនូវការស្នើសុំឥណទាន សម្រាប់ប្លង់ទន់ផងដែរ រួមជាមួយអត្រាការប្រាក់ទាប រយៈពេលនៃឥណទានរហូតដល់២០ឆ្នាំ និងទំហំនៃឥណទានរហូតដល់ ៨០% ព្រមទាំងការបញ្ចុះតម្លៃពិសេស ពីបុរី ប៉េង ហួតទៀតផង។

គួរបញ្ជាក់ផងដែរថា ឥណទានគេហដ្ឋាន គឺជាផលិតផលស្នូលមួយរបស់ធនាគារ CIMB ដែលកំពុងនាំមុខគេ ក្នុងចំណោមធនាគារពាណិជ្ជអន្តរជាតិ នៅលើទីផ្សារប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន។ ធនាគារ CIMB តែងតែមានភាពច្នៃប្រឌិតខ្ពស់ ក្នុងការនាំយកនូវលក្ខណៈឥណទានគេហដ្ឋានថ្មីៗ ដែលសាកសមនឹងតម្រូវការចាំបាច់របស់អតិថិជន។

ហើយការចាប់ដៃគូជាមួយនឹងបុរី ប៉េង ហួត គឺជាយុទ្ធសាស្រ្តមួយជំហ៊ានទៀតរបស់ធនាគារ CIMB ក្នុងសហការនឹងបុរី និងក្រុមហ៊ុនសាងសង់លំនៅស្ថានធំៗ ក្នុងប្រទេសកម្ពុជា ដើម្បីបំពេញតម្រូវការដល់អតិថិជនកាន់តែទូលំទូលាយ ជាមួយនឹងទំនុកចិត្ត និងអត្ថប្រយោជន៍ខ្ពស់៕

Comments

comments

LEAVE A REPLY

Please enter your comment!
Please enter your name here