ក្រុមហ៊ុន ផ្ទះបាយទាន់សម័យ បើកសម្ពោធផលិតផលទំនើបៗ ជាប្រយោជន៍ដល់គ្រួសារទូទៅ

0
789

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន Modern Kitchen Boutique (ផ្ទះបាយទាន់សម័យ) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ហ្គាស ទាន់សម័យ (Modern Gas) មានបទពិសោធន៍ជាង២៨ឆ្នាំ ក្នុងការផ្គត់ផ្គង់សម្ភារផ្ទះបាយប្រកបដោយគុណភាព ប្រណីតភាព បានបើកសម្ពោធលក់សម្ភារផ្ទះបាយរបស់ខ្លួនហើយ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ទីតាំងជាប់គល់ស្ពានអាកាសសាលាតិចណូ ប៉ែកខាងកើត លើកំណាត់មហាវិថីសហព័ន្ធរុស្ស៊ី។

ក្រុមហ៊ុន Modern Kitchen Boutique (ផ្ទះបាយទាន់សម័យ) បានចាប់ផ្ដើមដំណើរការលក់សម្ភារផ្ទះបាយទំនើបៗនេះ ចាប់តាំងពីឆ្នាំ២០១២មកម៉្លេះ ហើយផលិតផលទាំងនោះ មានកិច្ចសហការជាមួយក្រុមហ៊ុន Home Applian Pte ដែលមានផលិតផល ម៉ាក BOSCH គឺជាប្រភេទសម្ភារផ្ទះបាយនាំចូលពីអាឡឺម៉ង់មកកាន់ទីផ្សារនៅកម្ពុជា។

ចំណែកសម្ភារបរិក្ខារមកពីអឺរ៉ុប ដូចជា Premium , European , Appliances ក៏ត្រូវបាននាំចូលមកកាន់ទីផ្សារកម្ពុជាដោយក្រុមហ៊ុន Modern Kitchen Boutique (ផ្ទះបាយទាន់សម័យ) ផងដែរ។ ផលិតផលដែលបើកសម្ពោធនាពេលនេះ មានម៉ាស៊ីនម៉ាក BOSCH Winning Series 8 Ovens មានភ្ជាប់ជាមួយ (Cook-assisted Program) និងមុខងារចម្អិនពិសេស ដូចជា Perfect Bake និង Perfect Bake និងគ្រឿងបរិក្ខារជាច្រើនទៀត។

កញ្ញា Helen នាយកគ្រប់គ្រងទូទៅ បានឱ្យដឹងថា ផលិតផលប្រើប្រាស់ក្នុងផ្ទះបាយរបស់ក្រុមហ៊ុន ហ្គាស ទាន់សម័យ មានជាច្រើនប្រភេទ ត្រូវបានរចនាឡើង ដើម្បីឱ្យស៊ីចង្វាក់ទៅនឹងការអភិវឌ្ឍន៍របស់សង្គម និងប្រទេសជាតិ ធ្វើយ៉ាងណា ឱ្យអ្នកប្រើប្រាស់មានភាពទាន់ម័យ និងងាយស្រួល។ ឧបករណ៍ទាន់សម័យ របស់ ហ្គាស ទាន់សម័យ បានផ្ដល់ឱ្យមនុស្សទូទៅមានភាពងាយស្រួលសមស្របសម្រាប់ជីវិតរស់នៅប្រកបដោយផាសុកភាព។

សម្ភារប្រើប្រាស់ក្នុងផ្ទះបាយ ជាពិសេសគ្រឿងចម្អិនអគ្គិសនីទាំងនេះ មានសុវត្ថិភាព ជួយសន្សំសំចៃថាមពល និងថវិកាដល់លោក-អ្នក ដោយសារតែការផលិត ការកែច្នៃ ប្រកបដោយបច្ចេកវិទ្យាខ្ពស់ ដែលវាមិនត្រឹមតែមានការគាំទ្រក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ គឺនៅទូទាំងពិភពលោកទៀតផង៕

Comments

comments

LEAVE A REPLY

Please enter your comment!
Please enter your name here