ក្រុមយុវជនជើងឯកថ្នាក់ជាតិនៃការប្រកួតជួញដូរភាគហ៊ុននៅកម្ពុជា នឹងប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅឥណ្ឌូនេស៊ី

0
434

ភ្នំពេញ៖ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី (ធនាគារ CIMB) និងក្រុមហ៊ុនមូលបត្រកម្ពុជា (CSX) បានប្រកាសឈ្មោះក្រុមយុវជនជើងឯកថ្នាក់ជាតិនៃការប្រកួតជួញដូរភាគហ៊ុននៅកម្ពុជា ហើយថា ពួកគេ នឹងចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រថ្នាក់តំបន់ នៅប្រទេសឥណ្ឌូនេស៊ី នាខែមករា ឆ្នាំ២០១៨ ខាងមុខនេះ ជាមួយនឹងក្រុមជើងឯក មកពី ៤ប្រទេសផ្សេងទៀត ក្នុងតំបន់អាស៊ាន រួមមាន ម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូនេស៊ី និងថៃ ដែលមានប្រាក់រង្វាន់ចំនួន ៤០.០០០ដុល្លារ និងដំណើរទស្សនកិច្ចទៅកាន់ផ្សារមូលបត្រតូក្យូ នៃប្រទេសជប៉ុន។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅនេះ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី (ធនាគារ CIMB) និងក្រុមហ៊ុនមូលបត្រកម្ពុជា (CSX) បានសហការគ្នាប្រារព្ធពិធីប្រគល់រង្វាន់ជ័យលាភីថ្នាក់ជាតិ ដល់ក្រុមជ័យលាភីកំពូលទាំង៣ក្រុម នៃកម្មវិធីប្រកួតជួញដូរភាគហ៊ុន ស៊ីអាយអិមប៊ី ប្រចាំតំបន់អាស៊ាន ឆ្នាំ២០១៧ នៅប្រទេសកម្ពុជា។ បន្ទាប់ពីនេះ ក្រុមជ័យលាភី នឹងត្រៀមប្រកួតវគ្គផ្តាច់ព្រ័ត្រថ្នាក់តំបន់ នៅប្រទេសឥណ្ឌូនេស៊ី នាខែមករា ឆ្នាំ២០១៨ ជាបន្តទៀត។

ឆ្លងកាត់ការប្រកួតប្រជែងរយៈពេលជាង៣សប្តាហ៍ នៃកម្មវិធីប្រកួតជួញដូរភាគហ៊ុន ស៊ីអាយអិមប៊ី ប្រចាំតំបន់ អាស៊ាន ឆ្នាំ
២០១៧ បានរកឃើញក្រុមជ័យលាភីកំពូលទាំង៣ ដែលទទួលភាគរយសម្រេចបានសរុបខ្ពស់បំផុត ពីការវិនិយោគភាគហ៊ុន ក្នុងអំឡុងពេលប្រកួតប្រជែង។ ក្នុងនោះ កម្មវិធីក៏បានប្រកាសក្រុមជើងឯកថ្នាក់ជាតិរបស់កម្ពុជា ដែលត្រូវបានជ្រើសចេញពីក្រុមកំពូលទាំង៣ តាមរយៈការវាយតម្លៃលើសំណេរយុទ្ធសាស្រ្តវិនិយោគ ពីគណៈវិនិច្ឆ័យជាន់ខ្ពស់ នៃស៊ីអាយ
អិមប៊ី គ្រុបផងដែរ។

ក្រុមជ័យលាភីជើងឯកថ្នាក់ជាតិ ដែលតំណាងឲ្យប្រទេសកម្ពុជា សម្រាប់ការប្រកួតថ្នាក់តំបន់ គឺក្រុម The Brilliant។ ជាមួយគ្នានេះ ក្រុមជ័យលាភីលេខ១ គឺក្រុម Team Potatoes មកពីសាកលវិទ្យាល័យហ្សាម៉ាន់ ដែលទទួលបានប្រាក់រង្វាន់ ៨០០ដុល្លារ ពីធនាគារ CIMB និង ៥០០ដុល្លារ ពី CSX , រីឯក្រុមជ័យលាភីលេខ២ គឺក្រុម The Brilliant មកពីសាកលវិទ្យាល័យកម្ពុជា ដែលទទួលបានប្រាក់រង្វាន់ ៥០០ដុល្លារ ពីធនាគារ CIMB និង ៣៥០ដុល្លារ ពី CSX ខណៈដែលក្រុមជ័យលាភីលេខ៣ គឺក្រុម The Gravity មកពីសាកលវិទ្យាល័យហ្សាម៉ាន់ ទទួលបានប្រាក់រង្វាន់ ៤០០ដុល្លារ ពីធនាគារ CIMB និង ២៥០ដុល្លារ ពី CSX។ ស្របតាមការប្តេជ្ញាចិត្តរបស់ស៊ីអាយអិមប៊ី ក្នុងការអភិវឌ្ឍទេពកោសល្យ
យុវជនជំនាន់ក្រោយ ក្រុមកំពូលទាំង៣នឹងទទួលបានឱកាសក្លាយជាបុគ្គលិកហាត់ការ នៅក្នុងធនាគារ ស៊ីអាយអិមប៊ី ផងដែរ៕

 

Comments

comments

LEAVE A REPLY

Please enter your comment!
Please enter your name here