អ្នក​ជំនាញ៖ ​វិស័យ​ហិរញ្ញវត្ថុ​កម្ពុជាមានការ​រីកចម្រើន​ តែ​​បច្ចេកវិទ្យា​លាង​លុយ​ខ្មៅ​នៅ​មាន​កម្រិត

0
938
  • រាជធានីភ្នំពេញ៖ ​អ្នក​ជំនាញ​ផ្នែក​បច្ចេកវិទ្យា​លើ​ប្រព័ន្ធ​ប្រឆាំង​ការ​លាង​លុយ​កខ្វក់​បាន​លើកឡើង​ថា ​​​​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​មានការរីកចម្រើន​ គួរ​ឲ្យ​កត់សម្គាល់​ បើ​ប្រៀប​ធៀប​ប្រទេស​រីកចម្រើន​លើ​វិស័យ​ធនាគារ​និង​ហិរញ្ញវត្ថុ​ដូចជា​ ម៉ាឡេស៊ី និង​ប្រទេស​សិង្ហបុរី​ ប៉ុន្តែ​​ការ​ប្រើប្រាស់​​បច្ចេកវិទ្យា​លាង​លុយ​ខ្មៅ​នៅ​មាន​កម្រិត។

Image may contain: 6 people, people sitting and indoor

នេះ​បើ​តាម​ លោក ឈ សុផាណៈ​​ នាយក​គ្រប់គ្រង​ ក្រុមហ៊ុន​ Idealink Consulting ដែល​កំពុង​ប្រតិបត្តិការ​នៅ​កម្ពុជា​ ភូមា​និង​ឡាវ ​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ក្នុង​សិក្ខាសាលា​ចែក​រំលែក​ចំណេះដឹង​ និង​អភិវឌ្ឍ​សមត្ថភាព​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​លើក​ទី​២​​ ក្រោម​ប្រធានបទ​The Future​​, Visualize to Materialize-What Starts Here, Will change Your World កាល​ពី​ថ្ងៃ​ទី​២២​ វិច្ឆិកា​ម្សិលមិញ នៅ​សណ្ឋាគារ​មួយ​ក្នុង​ក្រុង​ភ្នំពេញ​។

Image may contain: 1 person

លោក​បន្ត​ថា ដោយ​សារ​តែ​កត្តា​នេះ​បាន​ជា​លោក​រៀប​ចំ​​សិក្ខាសាលា​នេះ​ឡើង​ដោយ​អញ្ជើញ​អ្នក​ជំនាញ​មាន​បទពិសោធន៍​ជាង​២០​ឆ្នាំ​ក្នុង​វិស័យ​ខាងលើ​ មកពី​សិង្ហបុរី​ និង​ម៉ាឡេស៊ី​ មក​ចែករំលែក​ចំណេះដឹង​ក្នុង​គោល​បំណង​ចង់​ពង្រឹង​ឲ្យ​វិស័យ​ហិរញ្ញវត្ថុ​ក្នុង​ប្រទេស​កម្ពុជា​ឲ្យ​ឈាន​ដល់​ស្តង់ដារ​កម្រិត​តំបន់​អាស៊ាន​ និង​​ឲ្យ​ប្រជាពលរដ្ឋ​ កម្ពុជា ​កាន់​តែ​យល់​ដឹង​ពី​ផលប្រយោជន៍​នៃ​ការ​ប្រើប្រាស់​វិស័យ​ធនាគារ​។

Image may contain: 1 person, indoor

លោក​បាន​បន្ថែម​​​​ថា ទាក់​ទង​នឹង​​បច្ចេកវិទ្យា​ប្រឆាំង​ការ​លាង​លុយ​ខ្មៅ ក្រុមហ៊ុន​របស់​លោក​បាន​លក់​ទៅ​ឲ្យ​ធនាគារ​​​ធំៗ​ក្នុង​ស្រុក​ចំនួន​៤​ ដែល​នា​ពេល​កន្លង​មក ក៏​ចាប់​បាន​នូវ​ករណី​លាង​លុយ​ដែរ​ប៉ុន្តែ​លោក​មិន​មាន​ទិន្នន័យ​ជាក់លាក់​​ទេ ដែល​ត្រូវ​បាន​រៀបចំ​ឯកសារ​ជូន​ធនាគារ​ជាតិ​នោះ​ ព្រោះថា​លោក​លក់​តែ​ប្រព័ន្ធ​ប្រឆាំង​លាង​លុយ​ប៉ុណ្ណោះ​ ម្យ៉ាង​វាក៏​ជា​ការ​សំងាត់​របស់​ធនាគារ​ដែរ។

Image may contain: 14 people, people sitting, table and indoor

សូម​​បញ្ជាក់​ផង​ដែរ​ថា សិក្ខាសាលា​ខាងលើ​បាន​ចែករំលែក​នូវ​ចំណេះ​សំខាន់ៗមួយ​ចំនួន​ដូចជា​ ​​វិធី​សាស្ត្រ​​ក្នុង​ការ​បង្កើត​អភិបាល​កិច្ច​ល្អ​ក្នុង​ក្រុមហ៊ុន​ និង​ពង្រឹង​​វប្បធម៌​អនុវត្ត​ច្បាប់​។​​ ហេតុ​អ្វី​បាន​ជា​ចាំបាច់​ត្រូវ​អនុវត្ត​យុទ្ធសាស្ត្រ​ឲ្យ​ត្រូវ​តាំង​ពី​ដំបូង​។

Image may contain: 11 people, people sitting and indoor

ហេតុ​អ្វី​បាន​ជា​ការ​អភិវឌ្ឍ​សមត្ថភាព​បុគ្គលិក​គឺជា​កត្តា​ជោគជ័យ​សំខាន់​បំផុត​រចនាសម្ព័ន្ធ​អភិបាល​កិច្ច​បែប​ណា​ដែល​អាច​ចាត់​ទុក​ជា​រចនា​សម្ព័ន្ធ​អភិបាល​កិច្ច​ល្អ​ប្រសើរ​។​ហេតុអ្វី​​? ការ​ប្រែប្រួល​និន្នាការ​ប្រឆាំ​ង​ការ​សម្អាត​ប្រាក់​ ការ​ប្រយុទ្ធ​ប្រឆាំង​​ហិរញ្ញប្បទាន​ភេរវកម្ម​ ក្នុង​តំបន់​ និង​ថា​តើ​នឹង​អាច​មាន​អ្វី​តើ​ឡើង​ទៀត។ ព្រមទាំង​កត្តា​សំខាន់​ជា​ច្រើន​ទៀត។​​​​​​​​​​​​

Comments

comments

LEAVE A REPLY

Please enter your comment!
Please enter your name here