​សហពន្ធ័​ចំ​បាប់​ នឹងប្រកួត​​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​នៅ​ស្អែក​នេះ​​​

0
789

ខេត្ត​កំពង់ឆ្នាំង​៖​ កីឡាចំបាប់​ប្រារព្ធ​ធ្វើ​នៅ​ខេត្ត​កំពង់ឆ្នាំង​ សហពន្ធ័កីឡា​ចំបាប់​កម្ពុជា​ជាមួយ​និង​ដៃគូ​ពាក់ពន្ធ័​នឹង​រៀបចំ​ព្រឹត្តិការណ៏​ប្រកួត​កីឡា​ចំបាប់​ជ្រើសរើស​ជើងឯក​ទូទាំង​ប្រទេស​ ចាប់​ថ្ងៃទី​ ២៣​ ដល់​ថ្ងៃទី ​២៦ ​ខែ ​វិច្ឆិកា​ ឆ្នាំ​២០១៧​​ នៅ​ពហុកីឡាដ្ឋាន​ខេត្ត​កំពង់ឆ្នាំង​។

លោក ​ធិន ​វិចិត្រ​ អគ្គលេខាធិការ​ សហពន្ធ័​ចំ​បាប់​កម្ពុជា ​បាន​ឲ្យ​​ដឹង​ថា​គោលបំណង​នៃការ​រៀប​ចំព្រឹត្តិការណ៏​នេះ​​ គឺ​ដើម្បី​លើក​ស្ទួយ​វិស័យ​កីឡាចំ​បាប់​ឲ្យ​មាន​ភាព​រីកចម្រើន​ និង​ មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ​ដែលជា​ការ​ជំរុញឱ្យ​មាន​ការ​ស្រលាញ់​ចូលចិត្ត​ពី​សាធារណជន​។

លោកបានបន្ត​ថា ​កីឡាចំបាប់ដែល​នឹង​យកមកប្រកួត​មាន​លក្ខណៈ​ជាកីឡា​ចំ​បាប់បែប​ទំនើប កីឡា​ចំ​បាប់​ប្រពៃណី និង កីឡា​ចំ​បាប់ហ្ក្រេកូរ៉ូមាំង​។ កីឡាករ​ដែលនឹង​ចូលរួម​ប្រកួត​មាន​ចំនួនជាង ១០០​ គូ ​និង ​១៦ ប្រភេទទំងន់ ដែលមានមេដាយ​សរុប ​៦៨​មេដាយ ដោយចែកជា មេដាយមាស​ ១៧ មេដាយប្រាក់ ១៧​ និង ​មេដាយសំរឹទ្ធ​ចំនួន ៣៤​។

សូមបញ្ជាក់ថា​​ សាលាខេត្តកំពង់ឆ្នាំ មន្ទីអប់រំយុវជន​ និង កីឡាខេត្ត និង សាលាក្រុងកំពង់ឆ្នាំង បាន​ប្រកាស​គាំទ្រយ៉ាងពេញ​ទំហឹង​ ​​ក្នុង​​ការ​រៀប​ចំ​ព្រឹត្តិការណ៏​កីឡា​នេះ ដែល​ចូលរួម​ចំណែក​កសាង​ទំនាក់ទំនង​សង្គមជាតិ អន្តរជាតិ និង ​ជាពិសេស ​កីឡា​ធ្វើ​អោយ​យុវវ័យ​អាច​ជៀស​ឆ្ងាយ​ពី​គ្រឿង​ញៀន​៕

 

Comments

comments

LEAVE A REPLY

Please enter your comment!
Please enter your name here