សត្វ​អណ្តើក​ហ្លួង​ ២៥​ក្បាលត្រូវបានលែង​ចូល​ក្នុង​​ដែន​ជម្រក​ធម្មជាតិ​…

0
1041

ខេត្ត​កោះកុង​៖ សត្វ​​អណ្តើក​ហ្លួង​ពេញវ័យ​ចំនួន​ ២៥​ក្បាល ​ដែល​ថែរក្សា​នៅ​ក្នុង​មជ្ឈមណ្ឌល​អភិរក្ស​ប្រភេទ​សត្វ​ល្មូន​ខេត្ត​កោះកុង​ កាល​ពីថ្ងៃទី​១៤​ វិច្ឆិកាម្សិលមិញ​ ​ត្រូវ​បាន​ក្រុម​អ្នក​អភិរក្ស​ជាតិ​និង​អន្តរជាតិ​ នាំ​យក​​ទៅ​ប្រលែង​ក្នុង​ដែន​ទឹក​ធម្មជាតិ​នៅ​តាម​ដង​ព្រែកស្រែ​អំបិល ដែល​ជា​ទីជម្រក​ធម្មជាតិ​តែ​មួយ​គត់​សម្រាប់​អណ្តើក​ហ្លួង​នៅ​កម្ពុជា​។ នេះ​បើតាម​ ហ្វេសប៊ុក​ WCS Cambodia។​

Image may contain: plant and outdoor

បើតាម​ក្រសួងបរិស្ថាន​ បាន​ឲ្យដឹង​ថា ​អណ្តើកហ្លួង​ ជា​​ប្រភេទ​សត្វ​កម្រ​ដែល​ជិត​ផុត​ពូជ ហើយ​វា​ត្រូវ​បាន​គេ​ជឿ​ថា​ ​បាន​ផុត​ពូជ​ពី​ប្រទេស​កម្ពុជា​ទៅ​ហើយ​រហូត​ដល់​ឆ្នាំ២០០០​ ទើបអ្នកជំនាញរបស់​កម្ពុជា និង​អង្គការ​ជំនាញ​ខាង​សត្វព្រៃបានរកឃើញនៅ​ស្ទឹង​ស្រែ​អំបិល​នៅ​ខេត្ត​កោះកុង​។

Image may contain: outdoor and nature​​ដោយ​ឡែក​បើ​តាម​អង្គការ WCS ​បានឱ្យដឹងថា អណ្តើកហ្លួង មាន​វត្តមាន​តែ​នៅ​ប្រទេស​ ឥណ្ឌូនេស៊ី​ ម៉ាឡេស៊ី​ និង​ថៃ​ ហើយ​ចំនួន​វា​នៅ​លើ​សកល​លោក​មាន​តិច​ជាង ​៥០០ ​ក្បាល​ប៉ុណ្ណោះ​។ ចំណែ​កនៅ​កម្ពុជា សត្វ​អណ្តើក​នេះក៏បាន​ចាត់ជាប្រភេទកំពុង​រងគ្រោះ​ថ្នាក់​ផងដែរ​ ហើយ​ត្រូវ​បាន​ដាក់​ជា​ប្រភេទ​ល្មូន​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​ ដោយ​ព្រះរាជ​ក្រឹត្យ​កាលពី​ឆ្នាំ ​២០០៥៕

Image may contain: one or more people and outdoor

Image may contain: 6 people, people smiling, outdoor and water

Image may contain: 1 person, outdoor

Image may contain: 1 person, mountain, sky, outdoor, nature and water

Image may contain: 6 people, people standing, outdoor and nature

Comments

comments

LEAVE A REPLY

Please enter your comment!
Please enter your name here