អបអរ​ដល់​បេក្ខភាព​ឈ្នះ​ការ​ប្រកួត​រចនា​រូបភាព​រដូវកាលទី​២ ​ពី​ក្រុមហ៊ុន ​TODAY​ ISP

0
515

ធូដេ អាយអេសភី (TODAY ISP) គឺជាក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ិនធឺណិត ដោយ​បណ្តាញ​ខ្សែបកាប​អ៊ុបទិក​ក្រោមដី​ ១០០% បានរៀបចំការប្រកួតរចនារូបភាពរដូវកាលទី២ នៅថ្ងៃទី ១៧ ខែតុលា​ ឆ្នាំ​២០១៧​ ដោយ​មានបេក្ខជន​ និងបេក្ខនារី ជាច្រើនបានចូលរួមប្រកួត ហើយ​គ្រប់​រូបភាព​ត្រូវ​បាន​ដាក់​ឲ្យ​បោះឆ្នោត​លើ​ផេក​ TODAY ISP​ ដើម្បីស្វែងរក​ជ័យលាភី​រយៈពេល ​៧​ ថ្ងៃ​។​

រហូតមកដល់​ថ្ងៃទី​ ​២​៤​ ខែ​តុលា​ឆ្នាំ​២០​១​៧​ ​យើងខ្ញុំ​បាន​រកឃើញ​អ្នក​ឈ្នះ​រង្វាន់​ធំ ​ដែលទទួល​បានការ​ប្រើប្រាស់​អ៊ិនធឺណិត​ឥតគិតថ្លៃ​១​ឆ្នាំ​ ចំនួន​ ​១​នាក់ ​និង​បេក្ខភាព​ឈ្នះ​រង្វាន់​លើកទឹកចិត្ត​ចំនួន​ ៣​នាក់ ​ដែល​បាន​មក​ទទួល​រង្វាន់​នៅ​ការិយាល័យ ​កាល​ពី​ថ្ងៃ​ទី​ ​០​៦​ ខែ​វិច្ឆិកា​នេះ​។​

បេក្ខជន​ឈ្នះ​រង្វាន់​ធំ ​“ការប្រើប្រាស់​អ៊ិនធឺណិត​ TODAY ​Fiber​ រយៈពេល ១​ ឆ្នាំ”​ ចំនួន​១​នាក់​ បាន​ទៅ​គណនី​ហ្វេសប៊ុក​របស់​លោក ​Chitra ​Ven​ ដែល​ទទួល​បាន​ការ​ like ​ចំនួន ​៤៩​៨​ ហើយ​ចំពោះ​បេក្ខជន​ និង​បេក្ខនារី​ឈ្នះ​រង្វាន់​លើក​ទឹក​ចិត្ត​ Power Bank 10000mAhមាន​ចំនួន​៣នាក់​។​

បេក្ខជន​ទី​១​ បាន​ទៅ​គណនី​ហ្វេសប៊ុក​លោក ​RiTx ​ទទួល​បាន​ការ​ l​i​ke​ 341 ​និង​បេក្ខជនទី ​២​ ​បានទៅគណនីហ្វេសប៊ុកលោក Trapx ទទួលបានការ like ចំនួន ២០២ និងទី៣ បានទៅគណនី​ហ្វេសប៊ុក​បេក្ខនារី​ឈ្មោះ ​Horng ​Visal​ ទទួល​បាន​ការ​ ​l​i​k​e​ ​1​2​8។​​

ក្រុមហ៊ុន TODAY ISP សូមចូលរួមត្រេកអរយ៉ាងខ្លាំងចំពោះបេក្ខភាពទាំងបួនរូប ដែល​ទទួល​បាន​ជ័យ​ជំនះ​លើ​​ការ​​ប្រកួត​រចនា​រូប​ភាព​រដូវ​កាល​ទី២ និងសូមចូលរួមសោក​ស្តាយ​ចំពោះ​បេក្ខភាព​ដែល​មិន​បាន​ឈ្នះ​ សូម​កុំទាន់អស់សង្ឃឹមព្រោះ លោកអ្នក និងប្អូនៗ​អាច​មាន​ឱកាស​ចូល​រួម​លេង​កំសាន្ត​នៅ​កម្ម​វិធី​​ជា​ច្រើនទៀត​របស់​ក្រុមហ៊ុន​ដែល​នឹង​រៀប​ចំ​ជា​បន្ត​បន្ទាប់។

បន្ថែមពីលើនេះ ក្រុមហ៊ុន​សូម​អរ​គុណ​ចំពោះ​លោក អ្នក និងប្អូនៗ ក្នុងការគាំទ្រគ្រប់កម្មវិធី ក៏ដូចជា​សេវា​កម្ម​អ៊ិន​ធឺ​ណិត​រហូត​មក​​ដល់​ពេល​​នេះ យើង​ខ្ញុំ​នឹ​ង​​ខិត​ខំប្រឹងប្រែងបន្ថែមទៀតលើសេវាកម្ម​នានា​ឲ្យ​កាន់​តែ​ល្អប្រសើរ​ឡើង​ជូន​ចំពោះ​អតិថិជន​ទាំង​អស់ ។

សូមបញ្ចាក់មន្តទៀតថា TODAY ISP គឺផ្តល់សេវាអ៊ិនធឺណិត ស្របនឹងតម្រូវការលើទីផ្សារ ​អាជីវកម្ម និង​ក្រុមហ៊ុនតូចធំ​នាពេលបច្ចុប្បន្ន រួមទាំងសេវាជំនួយបច្ចេកទេសយ៉ាងមានជំនាញ។ ចំពោះ​អតិថិជន ដែលមានចំណាប់អារម្មណ៍ចង់តភ្ជាប់សេវាអ៊ិនធឺណិត ឬ ចង់ស្វែងយល់ព័ត៌មានបន្ថែម សូមទំនាក់ទំនង​ក្រុមហ៊ុនតាមរយៈលេខ 023 21 55 77 / 0​87 21 55 7​7 ឬ តាម​រយៈ​គេហទំព័រ www.today.com.kh

Comments

comments

LEAVE A REPLY

Please enter your comment!
Please enter your name here