ក្រុមមេធាវីក្រសួងមហាផ្ទៃ ដាក់ភស្ដុតាងបន្ថែមទៀតលើបណ្ដឹងរំលាយគណបក្សសង្គ្រោះជាតិ

0
1411

រាជធានីភ្នំពេញ ៖ ក្រុមមេធាវីតំណាងក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ នឹងដាក់ភស្ដុតាងចំនួន៣បន្ថែមទៀត ជូនតុលាការកំពូល ដើម្បីបំពេញនូវបន្ទុក ដែលតុលាការកំពូលគ្រោងនឹងជំនុំជម្រះលើបណ្ដឹងសុំរំលាយគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ។លោក គី តិច មេធាវីការពារក្ដីសម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ក្រុមមេធាវីនឹងដាក់ភស្តុតាងសំខាន់ៗចំនួនបីបន្ថែមទៀតជូនតុលាការកំពូល ដែលក្នុងនោះមានសេចក្តីថ្លែងការណ៍របស់ក្រុមមេធាវី , ភស្តុតាងថ្មីៗដែលបញ្ជាក់អំពីអំពើបាននិងកំពុងបន្តធ្វើនៃផែនការបដិវត្តន៍ពណ៌ និង ជាពិសេស គឺបញ្ជីឈ្មោះផ្លូវការនៃថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដែលត្រូវសុំឱ្យតុលាការកំពូលហាមឃាត់ មិនឱ្យធ្វើសកម្មភាពនយោបាយរយៈពេល៥ឆ្នាំ។សូមរំលឹកថា កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧ ក្រុមមេធាវី៥រូបរបស់ក្រសួងមហាផ្ទៃ បានដាក់ពាក្យបណ្តឹងចូលទៅកាន់តុលាការកំពូលរួចហើយ ដើម្បីប្តឹងស្នើសុំរំលាយគណបក្ស សង្គ្រោះជាតិ ដោយយោងតាមពាក្យបណ្តឹងគណបក្សហ្វ៊ុនស៊ិនប៉ិចការដឹកនាំរបស់សម្តេចក្រុមព្រះ និងគណបក្សយុវជនកម្ពុជា របស់លោក ពេជ្រ ស្រស់ ៕

Comments

comments

LEAVE A REPLY

Please enter your comment!
Please enter your name here