គ្រោះ​រញ្ជួយ​ដី​កម្រិត​ ៧.៣វ៉ិចទ័រ​ វាយប្រហារ​ព្រំដែន​អ៊ីរ៉ាក់-អ៊ីរ៉ង់ បណ្ដា​ឲ្យ​មនុស្ស​ជា​ច្រើន​ស្លាប់ និង​រង​របួស

0
745

គ្រោះ​រញ្ជួយ​ដី​កម្រិត​ ៧.៣វ៉ិចទ័រ​ ដ៏​ខ្លាំងក្លា​មួយ​ បាន​វាយប្រហារ​តំបន់​ព្រំ​ដែន​រវាង​អ៊ីរ៉ាក់-អ៊ីរ៉ង់ ដែល​បាន​សម្លាប់​មនុស្ស​រហូត​ដល់​ ១៤១នាក់​ និង​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ​ ចំនួន​៨៦៦នាក់​ កាល​ពី​ម្សិលមិញ​។ នេះ​បើ​យោង​តាម​គេហទំព័រ​សារព័ត៌មាន​ រុស្ស៊ី (RT) បាន​ចុះ​ផ្សាយ​នា​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ២០១៧​។ទីភ្នាក់ងារ​ឧតុ​និយម​អ៊ីរ៉ង់​ បាន​និយាយ​ថា​ ចំណុច​រញ្ជួយ​ផែនដី​ខាង​លើ​ បាន​កើត​ឡើង​នៅ​ចម្ងាយ​ប្រមាណ​១០៣គីឡូ​ម៉ែត្រ ភាគ​អាគ្នេយ៍​ទីក្រុង Sulaymaniyah នៃ​ប្រទេស​អ៊ីរ៉ាក់​ និង​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ ដល់​ខេត្ត​មួយ​ចំនួន​ទៀត​ របស់​អ៊ីរ៉ង់ ដែល​នៅ​ជាប់​ព្រំដែន​ជា​មួយ​អ៊ីរ៉ាក់។Image result for Deadly quake hits Iran & Iraq: 140+ killed, over 1,000 injured Live updatesគួរ​បញ្ជាក់​ផង​ដែរ​ថា​ ក្រុម​ភ្នាក់ងារ​ជួយ​សង្គ្រោះ​អ៊ីរ៉ង់​ ក៏​បាន​ប្រញាប់ប្រញាល់​ទៅ​តំបន់​រង​ការ​វាយប្រហារ​ ដោយ​មាន​​ឧទ្ធម្ភាគចក្រ​ កំពុង​ដឹក​ជញ្ជូន​បរិក្ខារ​ ដើម្បី​ទុក​ជួយ​ប្រជាពលរដ្ឋ​ ដែល​រងគ្រោះ​ ដោយ​សារ​គ្រោះ​មហន្តរាយ​នេះ​៕

Comments

comments

LEAVE A REPLY

Please enter your comment!
Please enter your name here