ហេតុការណ៍​រញ្ជួយ​ដី​កម្រិត​ ៥.៨វ៉ិចទ័រ​ នៅ​ឆ្នេរ​សមុទ្រ​ជប៉ុន​

0
56

ភូគព្ភសាស្ត្រ​សហរដ្ឋ​អាមេរិក (USGS) បាន​ឲ្យ​ដឹង​ថា​ មាន​ហេតុការណ៍​រញ្ជួយ​ដី​កម្រិត​ ៥.៨វ៉ិចទ័រ​ នៅ​ឆ្នេរ​សមុទ្រ​ភាគ​ខាង​កើត​ប្រទេស​ជប៉ុន​។ នេះ​បើ​យោង​តាម​គេហទំព័រ​សារព័ត៌មាន​ អង់គ្លេស (Express) បាន​ចុះ​ផ្សាយ​នា​ព្រឹក​ថ្ងៃ​ច័ន្ទ​ ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។Japan earthquake mapភូគព្ភសាស្ត្រ​សហរដ្ឋ​អាមេរិក (USGS) បាន​និយាយ​ថា​ ការ​រញ្ជួយ​ដី​នេះ​ មាន​ចម្ងាយ​ ៣៥១គីឡូម៉ែត្រ​ នៅ​ភាគ​ខាង​កើត​នៃ​ទីក្រុង​ Honshu ដែល​មាន​ជម្រៅ​ក្នុង​បាតសមុទ្រ​ ៩.៥គីឡូម៉ែត្រ​។ ទីភ្នាក់ងារ​ឧតុ​និយម​ជប៉ុន​ បាន​រាយការណ៍​ថា​ យើង​​អាច​កំណត់​ថា​ អាំងតង់ស៊ីតេ​រញ្ជួយ​ គឺ​ខ្លាំងក្លា​​ ដែរ​អាច​បង្ក​ជា​គ្រោះថ្នាក់​បាន​។Related imageគួរ​បញ្ជាក់​ផង​ដែរ​ថា​ ក្នុង​ឆ្នាំ​២០១១ មនុស្ស​ចំនួន​ ១៥.៨៩៤នាក់​ ត្រូវ​បាន​ស្លាប់​នៅ​ក្នុង​ហេតុការណ៍​រញ្ជួយ​ដី​ដ៏​ខ្លាំងក្លា​មួយ​ ដែរ​មាន​កម្លាំង​រហូត​ដល់​ ៩.១វ៉ិចទ័រ​ ដែល​បណ្ដាល​ឲ្យ​មាន​រលក​យក្ស​ស៊ូណាមី​ ដែល​មាន​រយៈ​កម្ពស់​ ១០ម៉ែត្រ៕

Comments

comments

LEAVE A REPLY

Please enter your comment!
Please enter your name here