សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមប្រជុំ APEC នៅវៀតណាម

0
626

រាជធានីភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ចសន្ទនាក្រៅផ្លូវការរវាងថ្នាក់ដឹកនាំ នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិច (APEC) និងអាស៊ាន នៅទីក្រុងដាណាំង ប្រទេសវៀតណាម។


តាមសេចក្ដីជូនដំណឹងរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ឱ្យដឹងថា ការអញ្ជើញចូលរួមកិច្ចសន្ទនានេះ ធ្វើឡើងតបតាមការអញ្ជើញរបស់លោក ត្រាន ដាយក្វាង ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
អមដំណើរជាមួយសម្តេចតេជោ ហ៊ុន សែន ទៅចូលរួមកិច្ចប្រជុំថ្នាក់តំបន់នេះ មាន លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម , លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលជាច្រើនរូបទៀត៕

Comments

comments

LEAVE A REPLY

Please enter your comment!
Please enter your name here