MV ឈិន ធារ៉ាដេត បទ “នឹកម្នាក់នេះផង” ដុតអារម្មណ៍ប្រុសស្អាត ត្រូវសង្សារក្បត់ចិត្ត

0
2537

បទចម្រៀងមនោសញ្ចេតនា បទ “នឹកម្នាក់នេះផង” របស់តារាចម្រៀងលោក ឈិន ធារ៉ាដេ បានចេញAudioមួយរយៈមកហើយ ដោយទទួលបានការគាទ្រខ្លាំងពីសំណាក់ទស្សនិកជន ជាពិសេសគឺយុវវ័យ ដែលកំពុងមានស្នេហ៍ តែត្រូវសង្សារក្បត់ចិត្តទៅមានអ្នកថ្មី។ MV បទ “នឹកម្នាក់នេះផង” របស់តារាចម្រៀងប្រចាំផលិតកម្ម សាស្តា ខាងលើនេះធានាថា ដុតអារម្មណ៍ប្រុសស្អាតគ្រប់រូបដែលជួបរឿងដូចសាច់រឿងបទនេះជាមិនខាន។

លោក ឈិន ធារ៉ាដេត ទើបតែបង្ហាញវត្តមានជាតារាចម្រៀងអាជីពនៅក្នុងផលិតកម្ម សាស្តា បានរយៈពេលប្រមាណជា៤ខែមកទេ ប៉ុន្តែលោកមានបទចម្រៀងចេញលើកទីផ្សារទាំង Audio និងMV មានចំនួន៣បទមកហើយ។ ជាមួយគ្នានោះដែរគ្រប់បទចម្រៀងរបស់លោកក៏ទទួលបានការគាំទ្រខ្លាំង មិនចាញ់តារាចម្រៀងរៀមច្បងប៉ុន្មានទេ។

ជាក់ស្តែងមុននេះប៉ុន្មាននាទី លោកក៏ទើបចេញMVបទចម្រៀងថ្មី មួយទៀតគឺ បទ “នឹកម្នាក់នេះផង” ដែលបានសម្តែងជាមួយដៃគូចាស់កញ្ញា ដួង ម៉ានិច្ច ហើយ តាមរយៈខ្សែវីដេអូខាងក្រោម ដែលទើបចេញក្នុងYuotube ដ្បិតតែមិនទាន់មានអ្នកចូលទស្សនាច្រើន ប៉ុន្តែសាច់រឿងក្នុងMVមួយនេះប្រាកដជាដុតអារម្មណ៍យុវវ័យដែលកំពុងមានស្នេហាខ្លាំង ជាពិសេសអ្នកដែលមានសង្សារក្បត់ចិត្ត តែរូបគេមិនអាចបំភ្លេចបាន។

បើសិនជាអ្នកជូបរឿងបែបនេះ តើគួរដោះស្រាយតាមរបៀបណា ឬបណ្តោយខ្លួនទទួលយកការឈឺចាប់ដូចប្រុសស្អាត ឈិន ធារ៉ាដេត ?

Comments

comments

LEAVE A REPLY

Please enter your comment!
Please enter your name here