ល្បីមួយប្រាវ កុមារា ធឿន បុរី ចូលច្រៀងផលិតកម្មធំភ្លែត

0
479

ក្រោយពីល្បីមួយប្រាវលើបណ្តាញសង្គមហ្វេសប៊ុក​កុមារា​ ធឿន បុរី ត្រូវបានផលិតកម្មធំទើបបង្កើតមួយ ហៅច្រៀងបានមួយបទមកហើយគឺ “ស្ទឹងសែនប៉ារីស” និងត្រៀមធ្វើកុងត្រាផងដែរ។ ផលិតកម្មថ្មីនឹងត្រៀមបង្ហាញ​សក្ដានុពលលើទីផ្សារសិល្បៈ​នោះឈ្មោះ “Home Music”  ។

មួយរយៈមកនេះអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុក ​នរណា​ក៏បានស្គាល់កុមារាសំឡេងខ្ពស់ ពូកែអ៊ឺន ធឿន បុរី ដែរ តាមរយៈរូបគេបកស្រាយបទចម្រៀងជំនាន់ដើមបទ “ស្ទឹងសែនប៉ារីស” ដែលជាសំនៀងដើមអ្នកស្រី សូ សាវឿន រួមជាមួយបទចម្រៀងដើមលោក កែវ សារ៉ាត់ ជាច្រើនបទផ្សេងទៀត។

ជាមួយនឹងការបង្ហាញទឹកដមសំឡេងដ៏ក្រអួបក្រអៅក៏មានអ្នកគ្រប់គ្រងកម្មវិធីតន្រ្តីតាម​ស្ថានីយ​ទូរទស្សន៍ក្នុងស្រុកជាច្រើនបានហៅកុមារា ធឿន បុរី ឲ្យមក​បង្ហើរ​សំនៀង​ជូនបងប្អូនខ្មែរស្តាប់កម្សាន្ត ហើយក៏មានការគាំទ្រច្រើនទាំងអ្នកទស្សនាផ្ទាល់ និងតាមគេហដ្ឋាន។ ការបង្អួត​ទេពកោសល្យ​ច្រៀងពីធម្មជាតិ ដែលកម្រមានកុមារូបណាធ្វើបានដូច ក៏មានថ្នាក់ដឹកនាំផលិតកម្ម “Home Music” ដែលជាផលិតកម្មថ្មីមួយទើបបង្កើតឡើង និងត្រៀមវាយលុកនៅលើទីផ្សារសិល្បៈផងនោះក៏បានជ្រើសយកកុមារា ធឿន បុរី ចូលច្រៀងបានជា Audio មួយបទហើយ គឺបទ “ស្ទឹងសែនប៉ារីស” ដែលជាបទមានការគាំទ្រខ្លាំងសម្រាប់រូបគេតែម្តង។

តាមការបញ្ជាក់ប្រាប់ពីលោក ថន តុលា ឪពុកបង្កើតកុមារា ធឿន បុរី បានប្រាប់ Kqube នៅព្រឹកនេះថា នៅពេលនេះកូនប្រុសលោក ពិតជាបានចូលច្រៀងនៅក្នុងផលិតកម្ម “Home Music” ពិតមែន ហើយក៏បានចេញបទចម្រៀងជា Audio មួយបទហើយដែរ គឺបទ “ស្ទឹងសែនប៉ារីស”។

ឪពុកកុមារារូបនេះបន្តថា តាមព័ត៌មានពីខាងផលិតកម្ម គេបានឲ្យកូនប្រុសលោកច្រៀងច្បាស់លាស់ហើយ ហើយក្រៅពីបទ “ស្ទឹងសែនប៉ារីស” ក៏មានបទចម្រៀងជាច្រើនទៀតគេបានត្រៀមទម្លាក់មកឲ្យជាបន្តបន្ទាប់ផងដែរ  ដូច្នេះហើយសម្រាប់ឱកាសនេះលោកពិតជាសប្បាយចិត្តណាស់ ការដែលកូនប្រុសមានឱកាសបង្ហាញសមត្ថភាពច្រៀងឲ្យបងប្អូនខ្មែរបានស្តាប់តាមរយៈផលិតកម្ម “Home Music”  ដែលជាផលិតកម្ម ធំមួយចាប់ផ្តើមបង្ហាញវត្តមាននៅលើទីផ្សារ។ ជាមួួយគ្នានេះដែរលោកក៏រំពឹងថា និងមានបងប្អូនជួយគាំទ្រលើកទឹកចិត្តកូនប្រុសលោកដែលស្រឡាញ់អាជីពសិល្បៈតាំងពីតូចមកផងដែរ៕

Comments

comments

LEAVE A REPLY

Please enter your comment!
Please enter your name here