ដឹង​អត់​ថា​Yamaha QBIX 2018 ​មាន​អ្វីពិសេស​​ ​បាន​ជា​ឧកញ៉ា​ គង់ នួន​ ហ៊ាន​អះអាង​… ​​​

0
1545

រាជធានី​ភ្នំពេញ​៖​ ​ ​ដើម្បី​ឆ្លើយ​តបនឹង​​តម្រូវ​ការ​ទីផ្សារ​ម៉ូតូ​ដែល​មានការកើន​ឡើង​ឥត​​​ឈប់ឈរ​​​​ពី​សំណាក់​អ្នកប្រើប្រាស់​នៅ​កម្ពុជា​​នោះ​ ​ក្រុមហ៊ុន​ គង់ នួនគ្រុប​ បាន​នាំ​ចូល​ផ្តាច់​មុខ​​​​​ ​​​​នូវ​ម៉ូតូ​​ Yamaha ​QBIX 2018 ដែល​ជា​ម៉ូតូ​មូដែល​ថ្មី​ទៀត​​ សម្រាប់​ជួយ​ធ្វើ​ឲ្យ​​​អ្នក​និយម​​ប្រើប្រាស់ម៉ូតូ​ទាំង​អស់​​​កាន់​តែ​ស៊ីវិល័យ សម្របនឹង​កំណើននឹងកំណើតសេដ្ឋកិច្ចកម្ពុជា​។

Image may contain: 1 person, sitting

លោក​ឧកញ៉ា​ គង់ នួន​ បាន​ថ្លែង​ក្នុងពិធី​សម្ពោធ​ជា​ផ្លូវការ​នៅ​រាត្រី​ថ្ងៃទី​៣​ នៃ​ព្រះរាជពិធី​​បុណ្យ​អុំ​ទូក​ថា Yamaha QBIX 2018​នេះ បាន​រំលេច​នូវ​ភាព​ទាក់​ទាញ​​នូវក្រសែភ្នែក​ពី​មនុស្ស​គ្រប់គ្នា​តាមរយៈ​ការ​រចនា​​ដ៏ល្អ​ឯក​ បង្កើន​នូវទំនុកចិត្តខ្ពស់​ដល់​អ្នកប្រើប្រាស់​​តា​មរយៈបច្ចេកវិទ្យា​ទើប​ទាន់​សម័យ​ និងគុណភាព​ខ្ពស់​។​

No automatic alt text available.

លោក​បន្ថែម​​ថា ​សម្រាប់​ការ​នាំ​ចូល​ដំបូង​ត្រឹម​១​០​០​គ្រឿង​ប៉ុណ្ណោះ​​ ប៉ុន្តែ​គិត​មក​ទល់​ពេល​នេះ​​​បាន​លក់​ហើយ​ ហើយ​​​ក៏​មាន​អតិថិជន​​ជា​ច្រើន​​បាន​បញ្ជា​ទិញ​​តាម​បណ្តា​ដេ​ប៉ូ​​ចែក​បន្ត​របស់​លោក​ផងដែរ​។​ តាម​សន្ទុះ​នេះ​​​លោក​ឧកញ៉ា​​ជឿ​ជាក់​ថា​ ​​ Yamaha QBIX 2018​​ នេះ នឹង​អាច​វាយ​លុក​ទីផ្សារ​ពី​២០០ ទៅ​៣០០​គ្រឿង​។Image may contain: 6 people, people standing, suit and indoor​​​​​​​​​​​​​​ការអះអាងរបស់លោក​ឧកញ៉ា​រូបនេះ​ គឺ​ដោយសំអាងថា​ Yamaha QBIX ​មាន​ចំណុច​ខ្លាំង​ច្រើន​រួមមាន៖ ​​១. ​កុង​ទ័រ​ LCD Digital ដែល​មាន​តួនាទីច្រើន​ដូច​ជា​​​ កុង​ទ័រ​ឡគីឡូមែត្រ​ កុង​ម៉ោង​​ ប្រាប់ពី​ពេលវេលា​ និង​កុងទ័រសាំង​ (​អាច​ប្រាប់​ដល់​អ្នកបើកបរ​ដឹង​ថា​១លីត្រ​សាំង​ជិះ​បាន​ប៉ុន្មាន​គីឡូ​មែត្រ​)
២​.​ ប្រអប់​សាកថ្ម​ ទូរស័ព្ទ​ អស់កង្វល់​រឿង​ទូរស័ព្ទ​អស់​ថ្ម​ ទោះ​​នៅ​ទីណា​ ​​​កន្លែង​​​​​ណាក៏ដោយ​
៣.​សោរ​តេឡេ​បញ្ជា​ (Smart Key)

Image may contain: one or more people, people sitting and motorcycle

៤.​ ប្រព័ន្ធ​ហ្វាំ្រង​ ABS ដែល​អាចកាត់​បន្ថយ​ល្បឿន​ប្រកបដោយ​សុវត្ថិភាព​​នៅពេលមាន​​ឧបសគ្គ​នៅក្នុងពេល​បើកបរ
​៥.ទំហំ​កង់​មុខ​ កង់​ក្រោយ​ធំ​ជំនួយ​ដល់​​​ការ​ទប់​លំនឹង​ក្នុងពេល​បើកបរ​គ្រប់​ស្ថានភាព​ផ្លូវ​
៦.​ប្រព័ន្ធ​ភ្លើង​មុខ​ និង​ក្រោយ​ប្រើប្រាស់​នូវ​ប្រភេទ​អំពូល​​LED និង​កញ្ចក់​ LCD Digital ដែល​ធ្វើ​ឲ្យ​មាន​ពន្លឺ​ច្បាស់​ល្អ​ដែល​ចាំង​ដូចគ្រាប់ពេជ្រ។

Image may contain: 5 people, people smiling

​៧.ប្រព័ន្ធ​ពន្លត់​ម៉ាស៊ីនដោយ​ស្វ័យប្រវត្តិ​ (Stop Star Sytem) ជួយ​កាត់បន្ថយ​ការប្រើប្រាស់​សាំង​ នៅពេល​ឈប់​ Stop
៨.​ប្រអប់​ក្រោម​កែប​ធំ​ទូលាយ​ចំណុះ ​២២,៥​ លីត្រ​ អាច​ដាក់ពួក​សុវត្ថិភាព​និង​របស់​ផ្សេង​ៗ​ បាន​យ៉ាងងាយស្រួល​​អស់​កង្វល់​ពីរឿង​ចោរឆក់តាម​ផ្លូវ​ ពិសេស​សម្រាប់​សុភាព​នារី​។

No automatic alt text available.

៩.​កាន់តែ​ពិសេស​ជាងនេះ​ទៅ​ទៀត​​ Yamaha QBIX 2018 ​ បំពាក់​ដោយ​ប្រព័ន្ធ​ម៉ាស៊ីន​​Blue Core ដែល​​ផ្តល់​អត្ថប្រយោជន៍​ដ៏អស្ចារ្យ​ក្នុងប្រើប្រាស់​ប្រចាំថ្ងៃ​ ដូច​ជា​​ ជួយ​សន្សំ​​សំចៃ​រហូត​ដល់​៥០ភាគរយ​​ កាត់បន្ថយ​កំដៅ​ម៉ាស៊ីន​ ជួយ​បង្កើន​សន្ទះម៉ាស៊ីន​ និង​កាត់បន្ថយ​សំលេង​រំខាន​ពីម៉ាស៊ីន​។​​​​​

Image may contain: 5 peopleទាក់​នឹង​តម្លៃ​វិញ​ ម៉ូតូ​ម៉ូដែល​ថ្មីបំផុត ​Yamaha​ QBIX​ ​នេះ​​ ​មាន​បី​ប្រភេទ និងច្រើន​ពណ៌ សម្រាប់​ឲ្យ​មិត្ត​​យុវវ័យ​ជ្រើសរើស​បានតាមចំណង់ចំណូលចិត្ត​ ដែល​ប្រភេទ​ទាំង​នោះ​រួមមាន​៖

១. ម៉ូតូ​​​​​ ​Yamaha​ QBIX (Standard)​ ពណ៌​ខ្មៅ​ មាន​កង់​តូច​ តម្លៃ​ ២​,​២០០ ​ដុល្លារ​
២. ម៉ូតូ​​​​​ ​Yamaha​ QBIX (Medium)​ ពណ៌​​ទឹកមាស​ ពណ៌​ស​លាយ​ខ្មៅ​ និង​​ក្រហម​លាយ​ស មាន​កង់​ធំ​ តម្លៃ ​២,៣០០​ដុល្លារ​​
​​៣. ម៉ូតូ​​​​​ ​Yamaha​ QBIX (Full Option)​ ពណ៌​​​ស មាន​គ្រប់ចំណុចដូចរៀបរាប់ខាងលើ​ បូក​បន្ថែម​នូវ​ Smartkey តម្លៃ​ ២៤០០ដុល្លារ​៕​

Image may contain: one or more people, people walking and crowd

 

 

Comments

comments

LEAVE A REPLY

Please enter your comment!
Please enter your name here