Fernando Torres អាច​នឹង​ប្ដូរ​មក​លេង​នៅ​ចិន​ក្នុង​ខែ​មករា

0
780

ខ្សែ​ប្រយុទ្ធ​អេស្ប៉ាញ ​Fernando Torres នឹង​សម្រេច​ចិត្ត​ចាក​ចេញ​ពី​ក្លឹប​កំណើត​របស់​ខ្លួន​ក្នុង​ខែ​មករា ​ខណៈ​មាន​សំណើ​ច្រើន​មក​ពី​ក្លឹប​លេង​ក្នុង​លីក​កំពូល​ចិន ​Chinese Super League​និង​ក្លឹប​លីក​កំពូល​អាមេរិក​កំពុង​តែ​ចរចា​។​នេះ​បើ​តាម​ប្រភព Cadenna SER។

កីឡាករ​វ័យ​៣៣​ឆ្នាំ​ បាន​ត្រឡប់​ទៅ​លេង​នៅ​ Atletico Madrid កាល​ពី​ឆ្នាំ ២០១៥​បន្ទាប់​ពី​មិន​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​លេង ​បែប​លក្ខណៈ​ខ្ចី​ជើង​នៅ​នៅ​ AC Milan។​អតីត​ខ្សែ​ប្រយុទ្ធ ​Livepool​ និង ​Chelsea បាន​បង្ហាញ​ខ្លួន​៤៩​ដង​ឲ្យ​ AT. Madrid ក្នុង​ការ​លេង​លើក​ទី​២​ជាមួយ​ក្លឹប​មួយ​នេះ​ ហើយ​រក​បាន​១៤​គ្រាប់។

តាម​ពិត​ទៅ​! Torres អាច​ចាកចេញ​ពី​ Atletico Madrid ក្នុង​រដូវ​កាល​នេះ ​ប៉ុន្តែ​រូប​គេ​សម្រេច​ចិត្ត​បន្ត​នៅ​ជាមួយ​ក្លឹប​ បន្ទាប់​មិន​អាច​រក​អ្នក​ជំនួស​ហើយ​ក្លឹប​​ក៏​ស្ថិត​ក្នុង​ការ​ពិន័យ​មិន​ឲ្យ​ទិញ​ដូរ​កីឡាករ​ដែរ។

បែប​​ណា​ក្ដី​!​ការ​មក​ដល់​របស់​ Diego Costa ក្នុង​ខែ​មករា​អាច​ជា​ពេល​វេលា​ដែល​រូប​គេ​ត្រូវ​ចាក​ចេញ​ហើយ​ដោយ​សារ​ឱកាស​ចូល​លេង​មាន​កំណត់​ខណៈ​ខ្លួន​កាន់​តែ​ចាស់​វ័យ​៣៣​ឆ្នាំ​ទៅ​ហើយ៕

Comments

comments

LEAVE A REPLY

Please enter your comment!
Please enter your name here