” អូន​អស់​ព្រហ្មចារី​ហើយ បង​នៅ​ស្រឡាញ់​អូន​ទេ?”

0
151

-​បង​ ! ​បើ​អូន​មាន​ប្រវត្តិ​មិន​ល្អ​ រហូត​ខូច​ខ្លួន​ប្រាណ​ជា​មួយ​គេ​ តើ​បង​ស្អប់​ខ្ពើម​អូន​ទេ?​

នេះ​ជា​សម្ដី​របស់​នាង ​និយាយ​មក​កាន់​ខ្ញុំ​ទាំង​ទឹក​មុខ​នាង​ស្ងួត ​ហើយ​ស្រពាប់ស្រពោន​គួរ​អាណិត។ ខ្ញុំ​ញញឹម​បន្តិច ​ហើយ​តប​ទៅ​នាង​ថា៖​

-អ្ហា៎ក! ខ្លួន​ប្រាណ​អូន​ នៅ​ស្អាត​បាត​ទេ​ តើ​មាន​ខូច​ឯណា​? នាង​តប​មក​ខ្ញុំ​ទាំង​ជ្រួញ​ចិញ្ចើម។​
-បង​!​ អូន​និយាយ​មែន​ណា៎​? មិន​លេង​សើច​ទេ​។ អូន​អត់​ល្អ​ទេ​ អូន​ធ្លាប់​ធ្វើ​រឿង​ផ្ដេសផ្ដាស​ ជា​មួយ​ប្រុស​ផ្សេង​ជា​សង្សារ​អូន​មុន​។ អូន​អស់​ព្រហ្មចារី​ហើយ។ នាង​ទំលាក់​ទឹក​មុខ​។

ខ្ញុំ​កាន់​ដៃ​នាង​យ៉ាង​ណែន​ ហើយ​និយាយ​លួង​លោម​នាង​ថា៖​

– អូន! តម្លៃ​របស់​អូន​ មិន​មែន​ស្ថិត​នៅ​លើ​សន្ទះ​ព្រហ្មចារី​ដ៏​ស្ដើង​បំផុត​ ដែល​សូម្បី​តែ​ពេល​អូន​រត់​ ក៏​វា​អាច​ប្រឈម​នឹង​ការ​ដាច់​រហែក​នោះ​ទេ។ បង​មិន​ផ្ដល់​តម្លៃ​សំខាន់​ទៅ​លើ​ស្រទាប់​សាច់​ដ៏​ស្ដើង​នោះ​ទេ​ តែ​តម្លៃ​អូន​បង​មើល​ឃើញ​មាន​កម្រាស់ ​និង​ទំហំ​ធំ​ជាង​នេះ​ឆ្ងាយ​ណាស់។

-អូន​ណា៎ ​បង​ស្រលាញ់​អូន​ ចង់​បាន​អូន​មក​ជា​ដៃគូ​ជីវិត​ បង​មិនមែន​ចង់​បាន​អូន​មក​ដេក​ឱប ​សន្ទះ​សាច់​ដ៏​ឥត​បាន​ការ​នោះ​ទេ​ ព្រោះ​បើ​វា​រាំង​ស្ទះ​ដល់​ដំណើរ​ការ​ហូរ​លោហិត​រដូវ​របស់​អូន​ បង​ក៏​ត្រូវ​នាំ​អូន​ទៅ​ពេទ្យ​កាត់​ចោល​ដដែល​ហ្នឹង!

នាង​ក្ដិច​ខ្ញុំ​ ហើយ​ញញឹម​​និយាយ​មក​កាន់​ខ្ញុំ​ទាំង​ក្នាញ់​ ៖

– “​ហើយ​បង​ឯង​ខូច​ម៉្លេះ?​ចេះ​ដឹង​រឿង​ស្រីៗ​ច្រើន​ម៉្លេះ?​
-ហេ​ហេ…(ខ្ញុំ​តប)។ ​ហ្ហាក​! ​បើ​មិន​ឲ្យ​បង​ដឹង​ ពេល​មាន​អូន​ទៅ​ម៉េច​យល់​ទុក្ខ​ធុរៈ​អូន​។ កុំ​អា​របៀប​បង​ប្អូន​អូន​មក​លេង​ ចេះ​តែ​បរិភោគ​អាហារ​មិន​គិត​​បង​ប្អូន​មែន​ទេ​។ ខ្ញុំ​សើច។

នាង​ប្រញាប់​តប៖ ស្អី​ទេស៎​បង​ឯង​នេះ។

ខ្ញុំ​លើក​ដៃ​របស់​ខ្ញុំ​គង​ស្មា​នាង​ហើយ​បន្ត​និយាយ​ទៅ​កាន់​នាង​ទៀត​ថា៖​
– អូន​អ្ហា៎! យើង​រស់​នៅ​ក្នុង​បច្ចុប្បន្ន​ទេ​ អ្វី​ដែល​កន្លង​ហួស​វា​បាន​ហួស​អស់​ទៅ​ហើយ​ វា​គ្រាន់​តែ​ជា​ស្រមោល​អតីត​ដែល​តាម​បន្លាច​យើង​ទេ​។តែ​វា​ក៏​មិន​អាក្រក់​ពេក​ដែរ​ ព្រោះ​វា​បាន​បង្រៀន​យើង​ឲ្យ​ស្គាល់​អំពី​ជីវិត​ អាច​ថា​រឿង​ទាំង​អស់​នោះ​ផង​ដែល​ជួយ​បំពេញ​ន័យ​ជីវិត​យើង។​​ អូន​កុំ​ភ័យ​បារម្ភ​អ្វី​ បង​មិន​យក​ទោស​អូស​ដំណើរ​អូន​ទេ​ ហើយ​បង​ប្ដេជ្ញា​ចិត្ដ​ទោះ​បង​ខឹង​អូន​ កម្រិត​ណា​ក៏​ដោយ​ បង​មិន​យក​រឿង​ទាំង​នោះ​មក​ចង់​ឈ្នះ​អូន​ដែរ​ ព្រោះ​ជា​រឿង​ទាបថោក​បំផុត។ តែ​បង​សុំ​ឲ្យ​តែ​អូន​រក្សា​ ចិត្ដ​ឲ្យ​ល្អ​ កុំ​គិត​បែប​នោះ​ទៀត។​ជីវិត​នេះ​បើ​អូន​យក​ តែ​រឿង​អាក្រក់​មក​ដាក់​ក្នុង​គំនិត​ អូន​នឹង​ក្លាយ​ទៅ​ជា​ធនាគារ​គំនិត​អាក្រក់។ សន្យា​ជាមួយ​បង​ណា៎ ​ឈប់​គិត​ឮ​ទេ?​

នាង​តប​យ៉ាង​សុភាព​៖

– ចា៎​បង​។

ខ្ញុំ​ថើប​ថ្ងាស​នាង​ថ្នមៗ​រួច​ប្រាប់​ថា​៖

– បាន​ហើយ​អូន​ បង​ជូន​អូន​ទៅ​ផ្ទះ​ ហើយ​ឆាប់​ចូល​គេង​ណា៎​ អូ​…អូន​អស់​កម្លាំង​ទេ​ការងារ​ពី​ថ្ងៃ?
នាង​ថា មិន​អី​ទេ​បង។
បាទ….អញ្ចឹង​តោះ​អូន!

មនុស្ស​ប្រុស​បែប​នេះ​មិន​មែន​គ្មាន​លើ​លោក​ទេ​ តែ​ក៏​មាន​មិន​ច្រើន​ដែរ។​

ប្រភព៖​  Facebook

Comments

comments

LEAVE A REPLY

Please enter your comment!
Please enter your name here