កូរ៉េខាងជើង​ និយាយ​ពី​គោលបំណង​ របស់​សហរដ្ឋ​អាមេរិក​!

0
202

អ្នកនាំ​ពាក្យ​ក្រសួង​ការ​បរទេស​កូរ៉េខាងជើង​ បាន​សង្កត់​ធ្ងន់​ថា​ សហរដ្ឋ​អាមេរិក​ គួរ​តែ​បញ្ចប់​ការ​ដាក់​សម្ពាធ​ មក​លើ​ទីក្រុង​ព្យុងយ៉ាង​ ឲ្យ​បញ្ឈប់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​ ហើយ​ថា​ ក្រុង​វ៉ាស៊ីនតោន​ គួរ​តែ​បញ្ឈប់​សកម្មភាព​អមិត្ត​ជា​មុន​សិន​។ នេះ​បើ​យោង​តាម​គេហទំព័រ​សារព័ត៌មាន​ រុស្ស៊ី (RT) បាន​ចុះ​ផ្សាយ​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ទី​១២ ខែ​តុលា ឆ្នាំ​២០១៧។Image result for US already ‘lit fuse of war,’ nuclear arms not subject to negotiations – N. Korea’s FMអ្នកនាំ​ពាក្យ​ក្រសួង​ការ​បរទេស​កូរ៉េខាងជើង​ លោក​ រី​ យ៉ុងហូ​ បាន​និយាយ​ថា​ ប្រធានាធិបតី​អាមេរិក​ លោក​ ដូណាល់ ត្រាំ​ ដែល​បាន​ចោទ​ប្រកាន់​ដោយ​ផ្ទាល់​ជា​មួយ​មេដឹកនាំ​លោក​ គីម​ ជុងអ៊ុន​ និង​គំរាមកំហែង​សកម្មភាព​យោធា​ជា​ច្រើន​ ក្នុង​ការ​បង្ក​សង្គ្រាម​លោក​លើក​ទី​០៣។ លោក​បាន​បន្ត​ទៀត​ថា​ ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​របស់​យើង​ គឺ​ទុក​សម្រាប់​ទប់ស្កាត់​ការ​ឈ្លាន​ពាន​ និង​ធានា​សន្តិភាព​ ព្រម​ទាំង​សន្តិសុខ​នៅ​ក្នុង​តំបន់​។លោក​ គីម ជុងអ៊ុន​ បាន​និយាយ​ថា​ “សហរដ្ឋ​អាមេរិក​ សព្វ​ថ្ងៃ​នេះ​កំពុង​តែ​ធ្វើ​គោលនយោបាយ​ ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​ទាំង​ពីរ​ ដូច​ជា​កូរ៉េខាងជើង​ និង​រុស្ស៊ី​ ហើយ​កំពុង​ព្យាយាម​ធ្វើ​ឲ្យ​រុស្ស៊ី​ ចូល​រួម​យុទ្ធនា​ការ​ទណ្ឌកម្ម​ប្រឆាំង​នឹង​ទីក្រុង​ព្យុងយ៉ាង​ ក្នុង​គោលបំណង​បង្កើត​ភាព​មិន​ចុះ​សម្រុង​គ្នា​រវាង​ប្រទេស​យើង​ និង​ប្រទេស​ដទៃ​ទៀត​”ទន្ទឹម​នឹង​នេះ​ ប្រទេស​រុស្ស៊ី​ បាន​ព្រមាន​ម្ដង​ហើយ​ម្ដង​ទៀត​ថា​ ការ​ប៉ុនប៉ង​ដាក់​សម្ពាធ​លើ​កូរ៉េខាងជើង​ ឲ្យ​បញ្ឈប់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​ តាម​រយៈ​ការ​ដាក់​ទណ្ឌកម្ម​ អាច​នាំ​ឲ្យ​មាន​ការ​ប្រឈមមុខ​ដាក់​គ្នា​ជា​បន្ត​បន្ទាប់​ ជា​ពិសេស​នៅ​ពេល​មាន​សង្គ្រាម​ ដែល​មិន​ចេះ​ចប់​ដោយ​ក្រុង​វ៉ាស៊ីនតោន​ និង​ព្យុងយ៉ាង​ ខណៈ​ពេល​ដែល​គំរាមកំហែង​បំផ្លាញ​គ្នា​ទៅ​វិញ​ទៅ​មក​៕

 

Comments

comments

LEAVE A REPLY

Please enter your comment!
Please enter your name here