Sadio Mane នឹង​ខក​ខាន​ជួយ​ Liverpool ៨​ប្រកួត​ដោយ​សារ​របួស

0
92

របួស​សរសៃ​ពួរ​របស់​​ Sadio Mane គឺ​ជា​ស្ថានភាព​ដ៏​អាក្រក់​បំផុត​របស់​ Liverpool ខណៈ​ពួក​គេ​កំពុង​ពង្រឹង​ឥទ្ធិពល​នៅ​ដើម​រដូវ​កាល​នេះ។

The eight games Mane will miss including Man Utd & Spurs clashes after injury

ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​សេណេហ្គាល់​នឹង​ត្រូវ​នៅ​ក្រៅ​ទីលាន​៦​សប្ដាហ៍​​បន្ទាប់​របួស​ជើង ​អំឡុង​លេង​ឲ្យ​ជម្រើស​ជាតិ​ទល់​នឹង​ក្រុម​ Cape Verde ហើយ​ពេល​នេះ ​រូប​គេ​ខក​ខាន​ជួយ​ក្លឹប​ក្នុង​ការ​ប្រកួត​ធំ​មួយ​ចំនួន។

អ្វី​ដែល​កាន់​តែ​ជាក់លាក់​ជាង​នេះ​ទៅ​ទៀត ​កីឡាករ​វ័យ​២៥​ឆ្នាំ​នឹង​ត្រូវ​ខក​ខាន​ជួយ​ហង្ស​ក្រហម​ លេង​ក្នុង​Premier League ទល់​នឹង​បិសាច​ក្រហម​នៅ​ចុង​សប្ដាហ៍​នេះ ​​ដែល​វា​ជា​ថ្ងៃ​ដ៏​អាក្រក់​បំផុត​របស់​លោក Jurgen Klopp។ បញ្ហា​របស់ ​Liverpool​មិន​បញ្ចប់​ត្រឹម​នេះ​ទេ​ រូប​គេ​នឹង​ត្រូវ​អវត្តមាន​ក្នុង​ការ​ប្រកួត​ Champions League ទល់​នឹង​ Maribor ក្នុង​ទឹក​ដី​ខ្លួន​ឯង និង​ប៉ះ​ Sevilla ក្រៅ​ដី​ខណៈ​ការ​ប្រកួត​សំខាន់​មួយ​ទៀត​គឺ​ប៉ះ​ Spurs ក្នុង​ Premier League។

Image result for Sadio Mane hamstring injury

-14 Oct: Liverpool v Manchester United

-17 Oct: Maribor v Liverpool

-22 Oct: Tottenham Hotspur v Liverpool

-28 Oct: Liverpool v Huddersfield

-1 Nov: Liverpool v NK Maribor

-4 Nov: West Ham v Liverpool

-18 Nov: Liverpool v Southampton

-21 Nov: Sevilla v Liverpool

 

ជំនួប​ជាមួយ​ Huddersfield, West Ham និង ​Southampton ​ដែល​ការ​ប្រកួត​ទាំង​នេះ ​សុទ្ធ​តែ​នៅ​ក្រៅ​ដី។ Mane ត្រឡប់​មក​វិញ​នឹង​ត្រូវ​ជួប​ Chelsea នៅ​ថ្ងៃ​ទី​២៥​វិច្ឆិកា ​ប៉ុន្តែ​បើ​របួស​មិន​ធូរ​ស្រាល​ រូប​គេ​អាច​នឹង​ខក​ខាន​ទៀត៕

Comments

comments

LEAVE A REPLY

Please enter your comment!
Please enter your name here