គ្រាន់​តែ​អត្ថបទ​ របស់​ស្ថានីយ​ទូរទស្សន៍​អាមេរិក​ ធ្វើ​ឲ្យ​លោក​ ត្រាំ​ ក្ដៅ​ស្លឹកត្រចៀក​!

0
128

ប្រធានាធិបតី​អាមេរិក​ គ្រោង​នឹង​ដក​ហូត​អាជ្ញាប័ណ្ណ​ព័ត៌មាន​របស់​ស្ថានីយ​ទូរទស្សន៍​ NBC​ ដែល​បាន​រាយការណ៍​ថា​ លោក​មាន​បំណង​បង្កើន​អាវុធ​នុយក្លេអ៊ែរ​ជា​ច្រើន​គ្រាប់បន្ថែម​ទៀត​។ នេះ​បើ​យោង​តាម​គេហទំព័រ​សារព័ត៌មាន​ BBC បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ពុធ ទី​១១ ខែ​តុលា ឆ្នាំ​២០១៧។Related imageប្រធានាធិបតី​អាមេរិក​ លោក​ ដូណាល់ ត្រាំ​ បាន​និយាយ​ថា​ ស្ថានីយ​ទូរទស្សន៍​ NBC​ បង្កើត​ព័ត៌មាន​ក្លែងក្លាយ​ និង​ប្រឌិត​ ដែរ​ថា​ រូប​លោក​មាន​បំណង​ចង់​បង្កើន​អាវុធ​នុយក្លេអ៊ែរ​ ១០ដង​បន្ថែម​ទៀត​ បើ​ធៀប​នឹង​ចំនួន​បច្ចុប្បន្ន​ និង​ព្រមាន​ដក​អាជ្ញាប័ណ្ណ​ ពី​ស្ថានីយ​ទូរទស្សន៍​អាមេរិក​មួយ​នេះ​ផង​ដែរ​។ សមាគម​ត្រួត​ពិនិត្យ​អាវុធ​នុយក្លេអ៊ែរ​សហរដ្ឋ​អាមេរិក​ បាន​បង្ហាញ​ទិន្នន័យ​ អាវុធ​នុយក្លេអ៊ែរ​របស់​អាមេរិក​មាន​ចំនួន​ ៦.៨០០គ្រាប់​ ហើយ​ប្រទេស​រុស្ស៊ី​មាន​ចំនួន​ ៧.០០០គ្រាប់​ នៅ​ក្នុង​ឃ្លាំង​។Image result for Trump threatens broadcaster NBC after nuclear reportយោង​តាម​ការ​ចេញ​ផ្សាយ​របស់​ NBC ថា​ កាល​ពី​ខែ​កក្កដា​ លោ​ ដូណាល់​ ត្រាំ​ ជំរុញ​ឲ្យ​មាន​ការ​បង្កើន​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​ នៅ​អំឡុង​កិច្ចប្រជុំ​ស្ដី​ពី​ស្ថានភាព​យោធា​អាមេរិក​ នៅ​លើ​ពិភពលោក​ ជា​មួយ​មន្ត្រី​យោធា​ជាន់​ខ្ពស់​ រួម​ទាំង​រដ្ឋ​មន្ត្រី​ការ​បរទេស​ លោក​ រិច ធីល្លឺសុន​។ជុំវិញ​បញ្ហា​នេះ​ លោក​ ដូណាល់ ត្រាំ​ បាន​គូស​បញ្ជាក់​ថា “​NBC News​ បាន​ប្រឌិត​ ជា​​មួយ​​នឹង​ព័ត៌មាន​ក្លែងក្លាយ​ទាំង​នេះ​ ជា​មួយ​បណ្ដា​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​ទៀត​ ព្រម​ទាំង​ចោទសួរ​ថែម​ទៀត​ថា​ តើ​វា​ដល់​ពេល​វេលា​សាក​សម​ ដែល​ត្រូវ​បដិសេធ​នឹង​អាជ្ញាប័ណ្ណ​របស់​ពួក​គេ​ដែរ​ទេ​? វា​ជា​រឿង​អាក្រក់​សម្រាប់​ប្រទេស​មួយ​នេះ​”

Comments

comments

LEAVE A REPLY

Please enter your comment!
Please enter your name here