MV Teaser បទ “អស់អាលីងហ្មង” កញ្ញា យូរី ល្បីកក្រើកទៀតហើយ

0
198

កាលពី១៨ម៉ោងមុននេះផលិតកម្ម សាន់ដេ បានចេញMV Teaser បទ “អស់អាលីងហ្មង” របស់តារាចម្រៀងយេយេកញ្ញា យូរី ជាបទថ្មីកង្វាក់ញាក់កន្រ្តាក់អារម្មណ៍ប្លែកកាន់តែខ្លាំង ទាំងវីដេអូ MV និងទំនុកច្រៀង ដូច្នេះហើយទើបធ្វើឲ្យបទថ្មីមួយនេះកំពុងល្បីកក្រើកក្នុងស្រទាប់យុវវ័យ

រយៈពេលដ៏ខ្លី MV Teaser បទ “អស់អាលីងហ្មង” របស់កញ្ញា យូរី មានចូលទស្សនាចំនួន 24K Views និងមានអ្នកចែកចាយបន្តចំនួន240 ដង រួមនឹងមានអ្នកចូលចិត្តចំនួន ២.១ Kផងដែរ។ យូរី បានប្រាប់ថា MVបទចម្រៀងថ្មីនេះ នាងជាអ្នកដឹកនាំសម្តែងផ្ទាល់តែម្តង ព្រោះបទនេះនាងចង់បានMVឈុតប្លែកៗ ដើម្បីទាញយកចំណាប់អារម្មណ៍ពីសំណាក់ទស្សនិកជន ព្រោះបទនេះផលិតឡើងមានការសម្រិតសម្រាំងខ្លាំង។

កញ្ញាបន្តថា សម្រាប់ការដឹកនាំសម្តែងនាងបានធ្វើច្រើនបទមកហើយ តែនាងមិនបានចេញឈ្មោះទេ ទើបតែនៅពេលនេះនាងសម្រេចចិត្តចេញឈ្មោះ ព្រោះយល់ថា មិនចង់បន្តលាក់ស្នាដៃទៅទៀត។តារាស្រីរូបនេះបន្តថា Mvបទ “អស់អាលីងហ្មង” បានផលិតចប់សព្វគ្រប់ហើយ រង់ចាំតែថ្ងៃចេញលក់ក្នុងពេលឆាប់ៗតែប៉ុណ្ណោះ ហើយពេលMVបទនេះទៅដល់ទីផ្សារ នាងរពឹងថា ទស្សនិកជនជួយគាំទ្រសម្រាប់ស្នាដៃដឹកនាំរបស់នាង ដើម្បីលើកទឹកចិត្តឲ្យនាងធ្វើការងារនេះឲ្យកាន់តែបានល្អ។

គួរបញ្ជាក់ដែរថា បទ “អស់អាលីងហ្មង” ដឹកនាំសម្តែង : Yuriនិពន្ធទំនុកច្រៀង : Bmo Trapz?និពន្ធបទភ្លេង
៖ Makara Chap ft Bmo Trapzសម្រួលតន្រ្តី : Air Reach៕

បទ : អស់អាលីងហ្មង ពី កញ្ញា យូរី

កាន់តែទាក់ទាញ បទញាក់ និង រូបភាពកាន់តែប្លែក???? [ MV Teaser ] : បទ : អស់អាលីងហ្មង ពី កញ្ញា យូរី►ចូលទស្សនាវីដេអូ​https://www.youtube.com/channel/UCd3Jmi0SGGG-NvcEOge6bxwដឹកនាំសម្តែង : Yuri????និពន្ធទំនុកច្រៀង : Bmo Trapz????និពន្ធបទភ្លេង ៖ Makara Chap ft Bmo Trapzសម្រួលតន្រ្តី : Air Reachថតដោយ : Mr Kea កាត់ត : Ravend Blaze ???? ច្រៀងដោយ : Yuri & Bmo TrapzSD CD Coming Soon…………………………..

Posted by Sunday Production on Tuesday, 10 October 2017

 

 

Comments

comments

LEAVE A REPLY

Please enter your comment!
Please enter your name here