Barcelona តាម​ប្រមាញ់​ Coutinhoម្ដង​ទៀត​ខណៈ​CEO របស់​ក្លឹប​ថា​​លើក​នេះ​មិន​ឲ្យ​របូត

0
118
LIVERPOOL, ENGLAND - SEPTEMBER 13: Liverpool player Phillippe Coutinho in action during the UEFA Champions League group E match between Liverpool FC and Sevilla FC at Anfield on September 13, 2017 in Liverpool, United Kingdom. (Photo by Stu Forster/Getty Images)

លោក CEO Oscar Grau ជា​CEO របស់​ Barcelona បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ក្លឹប​មាន​គម្រោង​តាម​ប្រមាញ់​យក​ខ្សែ​បម្រើ​ Liverpool កីឡាករ​ Phillipe Coutinho អំឡុង​រដូវ​ដោះដូរ​កីឡាករ​ក្នុង​ខែ​មករា​ខាង​មុខ។

Philippe Coutinho

កីឡាករ​ជម្រើស​ ប្រេស៊ីល​ស្ថិត​ក្នុង​រ៉ាដា​របស់​ក្លឹប​មាន​មូលដ្ឋាន​នៅ​ទឹក​ដី ​Catalan ប៉ុន្តែ​ពួក​គេ​ត្រូវ​បាន​បដិសេធ​ពី​ក្រុម​ហង្ស​ក្រហម​ ដោយ​ក្លឹប​មាន​មូលដ្ឋាន​នៅ​អង់គ្លេស​ថា​ Coutinho មិន​មែន​ជា​កីឡាករ​សម្រាប់​លក់។ Coutinho មិន​បាន​ចូល​លេង​ពេញ​លេញ​ក្នុង​ដើម​រដូវ​កាល​នេះ​ទេ​ ដោយ​សារ​របួស​ខ្នង​ ប៉ុន្តែ​រូប​គេ​រក​បាន​៣​គ្រាប់​និង​បញ្ជូន​បាល់​២​ដង​ក្នុង​ការ​ចូល​លេង​ពេញ​មួយ​ខែ​មុន​ក្រោយ​ជា​ពី​របួស។

http://

Mais um treino finalizado. Prontos pra amanhã, vamos ????????????????!

A post shared by Philippe Coutinho (@phil.coutinho) on

Grau បាន​និយាយ​ក្នុង​ធ្វើសន្និសិទ​កាសែត​ថា​៖” ពួក​យើង​ត្រៀម​ខ្លួន​រួច​រាល់​ក្នុង​ការ​ទិញ ​Coutinho ក្នុង​រដូវ​រងា​ខាង​មុខ​ ឬ​ក៏​អាច​កីឡាករ​ដទៃ​ទៀត​ដែល​ខាង​ក្រុម​បច្ចេកទេស​ស្នើ​សុំ។ ប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺ​យើង​ត្រូវ​តែ​ច្បាស់​ខ្លួន​ឯង​ថា​កីឡាករ​ដែល​ទិញ​មក​ ត្រូវ​តែ​បង្ហាញ​ខ្លួន​ក្នុង​ការ​លេង​បាន​ល្អ​”។

Image result for COUTINHO

“ ពួក​យើង​ត្រូវ​តែ​បំភ្លេច​អំពី​តម្លៃ​នៃ​ការ​ចំណាយ​ទៅ​លើ​ Neymar កាល​ពី​រដូវ​កាល​មុន​​បន្ទាប់​ពី​បង់ពន្ធ​យើង​ទទួល​បាន​ចំណូល​ប្រហែល​១៨៨​លាន​អឺរ៉ូ​​ហើយ​ក្លឹប​មាន​ទទួល​បាន​ចំណូល​ពិត​ប្រាកដ​១៤៤​លាន​អឺរ៉ូ“៕

Comments

comments

LEAVE A REPLY

Please enter your comment!
Please enter your name here