ក្រុមហ៊ុន​ផលិត​យន្ត​ហោះ​អាមេរិក​ ជា​ច្រើន​ កំពុង​ដេញ​ថ្លៃ​គម្រោង​ថ្មី​!

0
242

យោង​តាម​របាយការណ៍​របស់​ក្រសួង​ការពារ​ជាតិ​អាមេរិក​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ក្រុមហ៊ុន​ផលិត​យន្ត​ហោះ​ចំនួន​០៤ ដូច​ជា​ ក្រុមហ៊ុន​ General Atomics, Lockheed Martin, Northrop Grumman និង​ Boeing នឹង​ដេញ​ថ្លៃ​គម្រោង​ផលិត​យន្ត​ហោះ​គ្មាន​មនុស្ស​បើក​ MQ-25 Stingray​។ នេះ​បើ​យោង​តាម​គេហទំព័រ​សារព័ត៌មាន​ Sputnik បាន​ចុះ​ផ្សាយ​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ទី​១២ ខែ​តុលា ឆ្នាំ​២០១៧។Image result for Four Firms to Compete to Build Pentagon’s Future Stingray Droneកាល​ពី​ថ្ងៃ​អង្គារ​ មន្ត្រី​កងទ័ព​អាកាស​អាមេរិក​ NAVAIR បាន​ប្រាប់​ឲ្យ​ដឹង​ថា​ អគ្គបញ្ជាការដ្ឋាន​កង​ទ័ព​អាកាស​ណាវ៉ាល​ បាន​បញ្ជូន​សំណើ​សុំ​ RPF ទៅ​ឲ្យ​ក្រុមហ៊ុន​ចុះ​កិច្ចសន្យា​ការងារ​ ដែល​បាន​ចុះ​ក្នុង​បញ្ជី​ខាង​លើ​។ អនុប្រធាន​ Admiral Mike Shoemaker​ លោក Mike Shoemaker​ បាន​និយាយ​ថា​ យន្ត​ហោះ​ MQ-25​ នឹង​ផ្ដល់​លទ្ធភាព​ដល់​យើង​ក្នុង​ការ​ពង្រីក​ផ្លូវ​ហោះ​ហើរ​ប្រហែល​ ៧០០គីឡូម៉ែត​ ពី​កន្លែង​ដែល​យើង​បាន​កំណត់​។Image result for Lockheed Martinគួរ​បញ្ជាក់​ផង​ដែរ​ថា​ ក្រុមហ៊ុន​ General Atomics បាន​ប្រគល់​យន្ត​ហោះ​ចម្បាំង​ធុន​តូច​ចំនួន​០២គ្រឿង​ ដល់​មន្ទីរ​ប៉ង់តាហ្គោន​ មាន​ដូច​ជា​ MQ-1 Predator​ និង MQ-9 Reaper​ គឺ​ជា​ផលិតផល​សេរី​ថ្មី​ បូក​រួម​បច្ចេកទេស​ការពារ​ទំនើប​ផង​ដែរ​៕

Comments

comments

LEAVE A REPLY

Please enter your comment!
Please enter your name here