Jose Mourinho ត្រៀម​ខ្លួន​រួច​ស៊ីញេ​កុងត្រា​៦៥​លាន​ផោន​ពី​ការ​ស្នើ​សុំ​របស់ ​Man Utd

0
523
Manchester United's Portuguese manager Jose Mourinho arrives ahead of the UEFA Champions League Group A football match between Manchester United and Basel at Old Trafford in Manchester, north west England on September 12, 2017. / AFP PHOTO / Oli SCARFF (Photo credit should read OLI SCARFF/AFP/Getty Images)

គ្រូ​បង្វឹក​ក្រុម​បិសាច​ក្រហម​លោក Jose Mourinho បាន​ត្រៀម​ខ្លួន​ស៊ីញេ​កុង​ត្រា​ថ្មី​ជាមួយ ​Man Utd ហើយ​ក្នុង​តម្លៃ​៦៥​លាន​ផោន​នេះ​បើ​តាម​ប្រភព​ជា​ច្រើន​បាន​ចុះ​ផ្សាយ។

Anfield icon predicts Jose Mourinho’s tactics for Liverpool v Man Utd clash

កាសែត​ The Sun បាន​បញ្ជាក់​ថា​​មេ​ដឹកនាំ​គ្រាក់ៗ​របស់​បិសាច​ក្រហម​មាន​កោត​សរសើរ​ដល់​ការងារ​របស់​គ្រូ​បង្វឹក​វ័យ​៥៤​ឆ្នាំ​ហើយ​ពេល​នេះ​ចង់​ឲ្យ​គាត់​បន្ត​ដឹកនាំ​ក្លឹប​៥​ឆ្នាំ​ទៀត។ ប្រាក់ឈ្នួល​២៥​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍​របស់​លោក Jose នៅ​រក្សា​ដដែល​ ប៉ុន្តែ​ការ​ដឹកនាំ​ក្លឹប​ឲ្យ​កើន​ទម្រង់​លេង​បានល្អ ​គាត់​ត្រូវ​គេ​បន្ថែម​ប្រាក់​ឈ្នួល​ពី​លើ​ប្រាក់​ឈ្នួល​ចាស់។

Jose Mourinho ready to sign huge new contract offer from Man Utd

គ្រូ​បង្វឹក​ព័រទុយហ្គាល់​បាន​ស៊ីញេ​កុង​ត្រា​៣​ឆ្នាំ​ជាមួយ​ក្លឹប ​ខណៈ​ពេល​ដែល​លោក​មក​ដឹកនាំកាល​ពី​ឆ្នាំ​២០១៦​មក​​ ប៉ុន្តែ​ពេល​នេះ​ប្រភព​ជា​ច្រើន​ដែល​ជិត​ស្និត​នឹង​លោក​ព្រម​ទាំង​ក្លឹប​ មាន​បំណង​ឲ្យ​គាត់​ស្នាក់​នៅ​បន្ត។​ លោក​បាន​ជួយ​ក្លឹប​លើក​ពាន​បី​​កាល​ពី​រដូវ​កាល​មុន​ហើយ​រដូវ​កាល​នេះ​ក្នុង ​Premier League ​ក៏​មាន​លទ្ធផល​ល្អ​ដែរ។

Jose Mourinho ready to sign huge new contract offer from Man Utd

ពេល​ដែល​សួរ​ថា​តើ​លោក​គិត​យ៉ាង​ពី​ការ​ចុះ​កុង​ត្រា​ថ្មី​ជាមួយ ​Man Utd​ហើយ​លោក​និយាយ​ថា​ប្រហែល​ជា​អាច​មិន​បន្ត​ទេ​បើ​ក្លឹប​មិន​ព្រម​តែ​បើ​ត្រូវ​ការ​គាត់​ គាត់​នឹង​ពិចារណា។

“ ខ្ញុំ​អាច​និយាយ​បាន​ថា​ខ្ញុំ​គួរ​តែ​នៅ​ទី​នេះ​ឲ្យ​បាន​ច្រើន​ឆ្នាំ​។ ខ្ញុំ​មិន​ត្រូវ​ការ​កុង​ត្រា​ថ្មី​ដើម្បី​ធ្វើ​ការ​តាម​ការ​កំណត់​នោះ​របស់​ខ្លួន​នោះ​ទេ​ ខ្ញុំ​គ្មាន​បញ្ហា​អ្វី​សោះ​ពេល​មក​ដល់​ទី​នេះ​ហើយ​ដល់​ទី​បញ្ចប់​កុង​ត្រា​របស់​ខ្ញុំ​ ខ្ញុំ​មាន​សិទ្ធ​សម្រេច​ចិត្ត​ ហើយ​ក្លឹប​ក៏​មាន​សិទ្ធ​សម្រេច​ចិត្ត​ថា ​ពួក​គេ​ត្រូវ​ធ្វើ​អ្វី ​និង​មិន​ត្រូវ​ធ្វើ​អ្វី៕”

Comments

comments

LEAVE A REPLY

Please enter your comment!
Please enter your name here