រក​ឃើញ​ទីតាំង​គ្រាប់​បែក​គីមី​ ០៩កន្លែង​ ដែល​អាច​ប៉ះពាល់​សុខភាព​ពលរដ្ឋ​

0
60

រាជធានី​ភ្នំពេញ​ ៖ ទីតាំង​គ្រាប់បែក​គីមី​ ដែល​ជា​អាវុធ​ប្រល័យ​លោក​ បន្សល់​ទុក​ពី​អាមេរិក​ ត្រូវ​បាន​រក​ឃើញ​ជា​ច្រើន​កន្លែង​ទៀត​ រហូត​ដល់​០៩ទីតាំង​ នៅ​ខេត្ត​ស្វាយរៀង​ ដែល​នេះ​ជា​ការ​ព្រួយបារម្ភ​របស់​ប្រជាពលរដ្ឋ​ ក៏​ដូច​រាជរដ្ឋាភិបាល​ផង​ដែរ​។

នេះ​ជា​ការ​លើក​ឡើង​របស់​សម្ដេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​តុលា ឆ្នាំ​២០១៧នេះ​ ខណៈ​ជួប​សំណេះសំណាល​ជា​មួយ​កម្មករ​-កម្មការិនី​ ជាង​ ២ម៉ឺន​នាក់​ មក​ពី​រោងចក្រ​ចំនួន​១១ នៅ​តាម​បណ្ដោយ​ផ្លូវ​វ៉េងស្រេង​ ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ​ រាជធានី​ភ្នំពេញ​។

សម្តេច​តេជោ​ ហ៊ុន សែន​ បាន​ប្រាប់​ឲ្យ​រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​ លោក ម៉ម ប៊ុនហេង​ ធ្វើ​ការ​ស្រាវជ្រាវ​ទៅ​លើ​សុខភាព​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ ឃុំ​គគីរ​ ស្រុក​រមាសហែក​ ខេត្ត​ស្វាយរៀង​ ព្រោះ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​នៅ​តំបន់​នោះ​រស់​នៅ​ជា​មួយ​គ្រាប់​បែក​គីមី​ច្រើន​ឆ្នាំ​មក​ហើយ​។

ពាក់ព័ន្ធ​នឹង​គ្រាប់បែក​គីមី​នេះ​ សម្តេច​តេជោ​ ហ៊ុន សែន​ បាន​ស្វាគមន៍​មន្រ្តី​ផង​ដែរ​ដល់​ជំនាញ​ផ្នែក​គីមី​របស់​អាមេរិក​ ដែល​បាន​ចូល​រួម​ធ្វើ​ការ​បោសសម្អាត​គ្រាប់​បែក​គីមី​នៅ​ឯ​ខេត្ត​ស្វាយរៀង​នេះ​៕

 

Comments

comments

LEAVE A REPLY

Please enter your comment!
Please enter your name here