វិជ្ជបុត្រ ក្តៅស្លឹកត្រចៀករឿង ជូន សុជា ដៀលអ្នកខេត្តព្រៃវែង និងដៀលថា តារាចម្រៀង​បាយឡុកបាយឡ​

0
60

ក្រោយពីអ្នកនិពន្ធលោក ជូន សុជា ដៀលអ្នកខេត្តព្រៃវែង និងដៀលថា លោក សន វិជ្ជបុត្រ ថា តារាចម្រៀង​បាយឡុកបាយឡរួចមក នៅពេលនេះលោក វិជ្ជបុត្រ កាន់តែក្តៅស្លឹកត្រចៀក រហូតបានធ្លាយចេញរឿងជារ៉ាវជាច្រើនបន្ថែមលើរឿងជម្លោះ។​

លោក សន វិជ្ជបុត្រ បាននិយាយថា “រឿងគាត់ថាខ្ញុំតារាចម្រៀងបាយឡុកបាយឡ ខ្ញុំគ្រាន់តែបញ្ជាក់ថាខ្ញុំចូលសិល្បៈមិនមែនចូលតាមខ្សែ ឬចូលតាមជើងខោទេ គឺប្រលងត្រឹមត្រូវ មួយទៀតខ្ញុំប្រឡូកសិល្បៈវាជាឈ្នាន់ ដើម្បីជួយសង្គមជួយប្រជាជនខ្មែរ ដែលក្រីក្រ មិនមែនចង់ល្បីរកលុយបានធ្វើអ្នកមានទេ ព្រោះខ្ញុំមានមុខរបរតិចតួចអាចរស់បានហើយ”។

លោកបន្តថា “បើគិតថាខ្ញុំប្លុកលោកនឹង រឿងមិនសរសេរបារ៉ូបទចំរៀងអោយដូចជាមិនមានរឿងទេ មកពីគាត់នឹងអាសារហៅកម្មវិធីខូបកំណើតពេក បានខ្ញុំប្លុកអាខោន FB ចោល ព្រោះអ្នកព្រៃវែងគ្មានលុយចងដៃខូបកំណើត ព្រោះធ្វើញឹកពេក ធ្វើខ្លួនឯងផង ធ្វើអោយសង្សារផង អ្នកចំរៀងបាយឡុកបាយឡពូជអ្នកព្រៃវែងចឹងគ្មានលុយចងដៃលោកទាន់។ តែមិនមែនមានន័យថា មិនចង់រាប់អាននោះទេ តែមើលវាមិនមានប្រយោជន៍ តែក៏មិនស្អប់ដែរ ហើយក៏មិនមានបំណងមិនចង់រាប់ញាតិដែរ កម្មវិធីអោយតែញាតិហៅខ្ញុំទៅមិនដែលខានទេ ទោះនៅដល់ណាក៏ដោយ។

លោកបន្តថា “ខ្ញុំមិនទទួលការអែតលោក ជូន សុជា ព្រោះមិនហ៊ានរាប់មនុស្សថ្លៃថ្នូរដូចគាត់ ហើយមិនបានខឹងរឿង មិនសរសេរបទអីតិចសោះ ដោយសារតែខ្ញុំលឺល្បីថា មិនចេះសរសេរទេ យកតែបទដែលក្មេងៗសរសេរហើយស្រាប់មកធ្វើជាកម្មសិទិ្ធខ្លួន ព្រោះក្មេងទាំងនោះពឹងអោយបានចូលធ្វើកានៅតាមផលិកម្មផ្សេងៗ ហើយក៍មានក្មេងម្នាក់អោយខ្ញុំយកបទភ្លេងមួយបទ ពឹងអោយខ្ញុំយកអោយគាត់សរសេរស ដើម្បីចង់ដឹងថាគាត់សរសេរបទនឹងគាត់ជាពិតរឺអត់ ព្រោះខ្ញុំមិនដែលជឿក្មេងប្រុសម្នាក់នឹងបន្តិចណាសោះ។

តារារូបនេះបន្តថា “គាត់​ប្រព្រឹត្ត​អំពើរថោកទេយកបទគេសរសេរថាបទខ្លួនឯងសរសេរ ដោយសារខ្ញុំស្គាល់ចង់រាប់អានគាត់ណាស់ ហើយគាត់ក៏មិនបានសរសេរអោយបទនឹងអោយខ្ញុំទេ ប្រហែលជាគាត់ដឹងខ្លួនមុន រឺ ប្រហែលជាគាត់រវល់សរសេរបទអោយផលិតកម្មផ្សេងៗហើយបានចឹង ហើយក៏មិនអន់ចិត្តទេដឹងថាគាត់រវល់ច្រើន តែរឿងមើលងាយអ្នកខេត្តព្រៃវែង ស្វាយរៀង មិនអាចលើកលែងបានទេ ហើយក៏ឈប់ឆ្លងឆ្លើយដែរ។មួយទៀតបទខ្ញុំមិនខ្វះហាត់ទេ គ្មាន់ទាំងពេលហាត់ផង អ្នកសរសេរបទក៍សុទ្ធតែអ្នកល្បីដែរ មិនមែនក្រុមអ្នកសរសេរយកបទគេថាបទខ្លួនឯងទេ”៕

Comments

comments

LEAVE A REPLY

Please enter your comment!
Please enter your name here